ព័ត៌មានអន្ដរជាតិ
ឪពុកម្តាយ និងគ្រូបង្រៀនថៃ តវ៉ាប្រឆាំងការធ្វើតេស្តរហ័សនៅសាលា ខ្លាចកូនឈឺច្រមុះ (មានវីដេអូ)
ឪពុកម្តាយ និងគ្រូបង្រៀនថៃមួយក្រុម ដែលប្រឆាំងនឹងអាណត្តិសម្រាប់ការធ្វើតេស្តរហ័ស និងការពាក់ម៉ាសនៅសាលារៀន បាននាំគ្នាតវ៉ានៅខាងក្រៅក្រសួងអប់រំ និងសុខភាពសាធារណៈកាលពីថ្ងៃអង្គារទី១៨ខែមករា ម្សិលមិញនេះ។

សាលារៀន និងសាកលវិទ្យាល័យជាច្រើនក្នុងប្រទេសថៃ បានប្រាប់ឲ្យសិស្សនិស្សិតត្រឡប់មករៀនដោយផ្ទាល់វិញ ប៉ុន្តែស្ថិតក្រោមវិធានការការពារកូវីដ ដែលកំណត់ដោយក្រសួងសុខាភិបាលសាធារណៈ។ សិស្សគ្រប់រូបត្រូវបានស្នើសុំឲ្យបង្ហាញលទ្ធផលតេស្តរហ័សមុនពេលចូលរៀន ហើយតម្រូវឲ្យពាក់ម៉ាស់គ្រប់ពេល។
ឪពុកម្តាយមួយចំនួន ជាពិសេសអ្នកដែលមានកូនតូចៗ បានប្រកែកថា ការធ្វើតេស្តច្រមុះម្តងហើយម្តងទៀតអាចធ្វើឲ្យកូនរបស់ពួកគេឈឺ។ ពួកគេក៏និយាយដែរថា វាជាការចំណាយបន្ថែមដែលឪពុកម្តាយត្រូវរ៉ាប់រង។

ក្រុមធ្វើបាតុកម្មនេះ ថែមទាំងមានកាន់ស្លាកជាច្រើនដែលសរសេរថា “ការធ្វើតេស្តរហ័សរាល់សប្តាហ៍មានតម្លៃថ្លៃពេក ហើយមិនសមហេតុសមផលទេ”។ “សាកឲ្យកូនរបស់អ្នកធ្វើតេស្តរហ័សដែរមើល អ្នកនឹងយល់ពីអារម្មណ៍របស់យើងហើយ”។ “កូនរបស់ខ្ញុំឈឺ ហើយខ្ញុំក៏ឈឺដែរ” និង “សុខភាពសាធារណៈគឺឃោរឃៅណាស់”។
បាតុករម្នាក់បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយថៃថា ឪពុកម្តាយបានសហការជាមួយថ្នាក់រៀនអនឡាញអស់រយៈពេលពីរឆ្នាំមកហើយ ហើយការធ្វើតេស្តរកកូវីដ គឺរំខានដល់ការសិក្សា។ ពួកគេបានចោទសួរថា ហេតុអ្វីបានជាសិស្សដែលមានសុខភាពល្អ តម្រូវឲ្យធ្វើតេស្តបែបនេះ?
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Thaiger
ចុចអាន៖ ប្រទេសអាស៊ីអាគ្នេយ៍ចំនួន២ ត្រៀមផលិតថ្នាំគ្រាប់ព្យាបាល កូវីដ
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


