Connect with us

ព័ត៌មានជាតិ

អាជ្ញាធរ​តម្រូវ​ឲ្យមាន​ធុង​​សម្រាម​ តាម​គ្រប់អាជីវកម្ម​លក់ដូរ​ជុំវិញផ្សារធំ​បាត់ដំបង

បានផុស

នៅ

ខេត្តបាត់ដំបង÷ អាជ្ញាធរ​ក្រុង​បាត់ដំបង បានធ្វើការ​អំពាវនាវដល់ប្រជាពលរដ្ឋត្រូវចេះរៀបចំសំរាមកាកសំណល់ផ្សេងៗឲ្យមានរបៀប ដើម្បីសោភ័ណភាពក្នុងក្រុងបាត់ដំបងឲ្យសក្តិសមនឹងក្រុង ដែលទើបទទួលពានរង្វាន់ទីក្រុងទេសចរណ៍ស្អាតអាស៊ាន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រដ្ឋបាលសាលាក្រុងបាត់ដំបង ក៏បានចេញសេចក្តីជូនដំណឹងមួយដល់ប្រជាពលរដ្ឋដែលមានលំនៅដ្ឋាន​អាជីវកម្មនៅជុំវិញ​ផ្សារធំបាត់ដំបង”ផ្សារណាត់”ឲ្យអនុវត្តតាមសេចក្តីជូនដំណឹងរបស់សាលាក្រុងចាប់ពីថ្ងៃទី ២៥ ខែមករា តទៅ ពាក់ព័ន្ធការរៀបចំគ្រប់គ្រងអនាម័យបរិស្ថានសំណល់រឹង នៅតាមលំនៅឋានអាជីវកម្មជុំវិញផ្សារធំបាត់ដំបង”ផ្សារណាត់”។

បើតាមសេចក្ដីជូនដំណឹងមាន​ ៣ ចំណុចដែលត្រូវឲ្យម្ចាស់លំនៅឋានអាជីវកម្មនៅជុំវិញផ្សារធំបាត់ដំបង”ផ្សារណាត់”ត្រូវចូលរួមអនុវត្តឲ្យខាងតែបាន បើពុំនោះរដ្ឋបាលក្រុងនឹងធ្វើការផាកពិន័យដោយមិនមានការយោគយល់។

ចំណុចទាំង៣ដែលត្រូវឲ្យម្ចាស់លំនៅឋានអាជីវកម្មជុំវិញផ្សារខាងលើរួមមាន:

១, ត្រូវមានធុងសំរាមនៅគ្រប់លំនៅឋានអាជីវកម្មរស់នៅជុំវិញផ្សារ។
២, ត្រូវវេចខ្ចប់សំរាមក្នុងថង់ឲ្យបានត្រឹមត្រូវ​ ហើយរក្សាថង់សំរាមនៅក្នុងធុងសំរាមផ្ទាល់ខ្លួន រង់​ចាំរថយន្តក្រុមហ៊ុន​សុីនទ្រី​មក​ប្រមូល​យក​រាល់ថ្ងៃ ដោយចាប់ពីម៉ោង០៦:០០នាទីព្រឹក ដល់ម៉ោង១២:០០នាទីថ្ងៃត្រង់ និងម៉ោង​០៧:០០​នាទីយប់។
៣, មិនអនុញ្ញាតឱ្យយកកញ្ចប់សំរាមទៅចោលក្នុងធុងសំរាមរបស់ផ្សារជាដាច់ខាត។

ក្នុងករណីបញ្ចេញកញ្ចប់សំរាមនៅមុខផ្ទះខុសម៉ោងឬយកកញ្ចប់សំរាមទៅចោលក្នុងធុងរបស់ផ្សារ រដ្ឋបាលក្រុងនឹងធ្វើការផាកពិន័យតាមផ្លូវច្បាប់ជាធរមាន ដែលការផាកនេះចាប់ពី១ម៉ឺនរៀលរហូតដល់១០ម៉ឺនរៀល។

មន្ត្រីសាលាក្រុងបានបញ្ជាក់ថា ការអនុវត្តខាងលើនេះក្នុងគោលបំណងជំរុញឲ្យបងប្អូនប្រជាពលរដ្ឋដែលមានអាជីវកម្មរស់នៅជុំវិញផ្សារ ត្រូវចូលរួមថែរក្សាអនាម័យទាំងអស់គ្នាដើម្បីលើកកម្ពស់សោភ័ណភាពក្នុងក្រុង និងបរិស្ថានល្អដើម្បីកុំឲ្យប៉ះពាល់ដល់សុខភាពក្នុងការរស់នៅប្រចាំថ្ងៃជាពិសេសចំពោះសុខភាពកូនចៅតូចៗរបស់បងប្អូន៕

អត្ថបទ៖ សៅ សារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សេចក្ដីជូនដំណឹង១១ នាទីutes មុន

ណាហ្គាវើលដ៍បេះដូងសប្បុរស ប្រគល់រង្វាន់ដល់ជ័យលាភីនៃកម្មវិធីសាលារៀនស្អាត និងបរិស្ថានបៃតង

សន្តិសុខសង្គម២១ នាទីutes មុន

ទោះមានបទឈប់បាញ់ តែវរៈការពារព្រំដែនគោក ប្រចាំទិសសំឡូតនៅតែពង្រឹងជំហរការពារដែនអធិបតេយ្យភាព

ព័ត៌មានអន្ដរជាតិ២៦ នាទីutes មុន

រញ្ជួយដីកម្រិតធ្ងន់៨.៧រ៉ិចទ័រ វាយប្រហាររុស្ស៊ី ទាញសញ្ញាព្រមានរលកយក្សស៊ូណាមិ ដល់ជប៉ុននិងអាមេរិក

កីឡា២៨ នាទីutes មុន

ថ្ងៃ​ស្អែក ក្រុម​បាល់ទះ ជប៉ុន ប៉ះ ប៉ូឡូញ លើក​ទី​៣១ ក្នុង​ប្រវត្តិ​សាស្ត្រ​ក្រុម​ទាំង​ពីរ

ព័ត៌មានជាតិ១ ម៉ោង មុន

៤ថ្ងៃនៃការផ្ទុះអាវុធរវាងកម្ពុជា និងថៃ និស្សិតខ្មែរជាង៣០០នាក់បានចាកចេញពីប្រទេសថៃ ចូលមក​កម្ពុជាវិញ

Sokha Hotels

ព័ត៌មានពេញនិយម