Connect with us

ព័ត៌មានជាតិ

សៀវភៅគូព្រេងមិនព្រាត់ របស់សម្ដេចតេជោ ប្រែជាភាសាចិនលក់បាន ១,៥០០ច្បាប់ និងរកចំណូលបាន ៧,៥០០ដុល្លារ

បានផុស

នៅ

សៀវភៅមួយក្បាល មានចំណងជើងថា គូព្រេងមិនព្រាត់ ដែលសរសេរដោយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ហើយត្រូវបានបោះពុម្ពជា ៣ភាសា មានខ្មែរអង់គ្លេស និងចិន។ អ្វីដែលពិសេសទៀតនោះ គឺសៀវភៅជាភាសាចិន ត្រូវបានដាក់លក់បាន ១,៥០០ច្បាប់ ក្នុងរយៈពេលដ៏ខ្លី និងរកចំណូលបាន ៧,៥០០ដុល្លារអាមេរិក។

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសរសេរនៅលើទំព័រហ្វេសប៊ុក នាព្រឹកថ្ងៃទី ២៦ ខែមករា ឆ្នាំ ២០២២នេះថា កន្លងមក សម្ដេចបានសរសេរសៀវភៅមួយ មានចំណងជើងថា គូព្រេងមិនព្រាត់ ដែលបានបោះពុម្ពជា ៣ភាសា មានភាសាខ្មែរ អង់គ្លេស និងចិន។

បើតាមសម្ដេចតេជោនាយករដ្ឋមន្ត្រី សម្រាប់ការបោះពុម្ពជាភាសាចិន គឺរ៉ាប់រងដោយសមាគមសម្ព័ន្ធខ្មែរចិននៅកម្ពុជា ទាំងការបកប្រែ ទាំងការបោះពុម្ព។ អ្វីដែលជាការភ្ញាក់ផ្អើល និងកោតសរសើរនោះ សៀវភៅ គូព្រេងមិនព្រាត់ ដែលប្រែជាភាសាចិន ត្រូវបានដាក់លក់បាន ១,៥០០ច្បាប់ ក្នុងរយៈពេលដ៏ខ្លី ហើយរកបានចំណូល ៧,៥០០ដុល្លារអាមេរិក ដែលក្នុងមួយច្បាប់តម្លៃ ៥ដុល្លារអាមេរិក។

សម្ដេចតេជោ ហ៊ុន សែន បានសរសេរបន្តថា «សូមអរគុណលោក ពុង ខៀវសែ និងសមាគម ដែលបាន​ជួយចាត់ចែងលើការងារនេះ ហើយខ្ញុំនឹងប្រើថវិកានេះ សម្រាប់សាងសង់ផ្ទះ ជូនអតីតយុទ្ធជន»៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៩ នាទីutes មុន

ក្រុមយុវជន ចុះទៅបង្រៀនសិស្សពីចំណេះដឹងផ្នែកហិរញ្ញវត្ថុនៅខេត្តកំពង់ចាម ដើម្បីការពារខ្លួនពីការឆបោក

ព័ត៌មានជាតិ១៤ នាទីutes មុន

UNFPA ថាភាព​ជោគជ័យនៃផែន​ការ​អភិវឌ្ឍន៍កម្ពុជាក្លាយជាគំរូ​ក្នុង​ពិភពលោក

ព័ត៌មានអន្ដរជាតិ១៨ នាទីutes មុន

តម្លៃមាសអន្តរជាតិធ្លាក់ចុះ ​ក្រោមវឌ្ឍនភាពនៃការចរចាពន្ធអាមេរិក-ចិន

សេដ្ឋកិច្ច២៣ នាទីutes មុន

រដ្ឋាភិបាលពិភាក្សាលើសំណើរចុះបញ្ជីគម្រោង​វិនិ​យោគ​ ១២ គម្រោង មានទុនជាង ៣០០ លានដុល្លារ

សេចក្ដីជូនដំណឹង២៥ នាទីutes មុន

គោរពស្រឡាញ់អ្នកម្ដាយទូទាំងប្រទេស! ក្នុងថ្ងៃ «ទិវាគុណអ្នកម្ដាយ» លោកឧកញ៉ា ឡេង និមល និងលោកជំទាវ ជួបសំណេះសំណាលសួរសុខទុក្ខដល់ជីដូនចាស់ជរា ដែលស្នាក់អាស្រ័យនៅក្នុងមណ្ឌល

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

រថយន្តក្រុង​រដ្ឋ​ដឹកអ្នកដំណើរជាង​៥០នាក់​​ ធ្លាក់​ចូល​ជ្រលងភ្នំ​នៅស្រីលង្កា​ មិនទាន់​ដឹង​មូលហេតុ​

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ហ្សេលេនស្គី ព្រមជួបពូទីន ទល់មុខ នៅតួកគី តែមានលក្ខខណ្ឌមួយ 

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

អាល្លឺម៉ង់ ប្រកាសលែង​បង្ហើប​ដំណឹង​អំពី​ជំនួយ​យោធា​ដែល​ផ្ដល់​ឲ្យ​អ៊ុយក្រែន​ទៀត​ហើយ

ព័ត៌មានជាតិ៤ ម៉ោង មុន

ពលរដ្ឋ ថា ទុរេនមួនថងវៀតណាម លក់ជាច្រើនកន្លែងក្នុងខេត្តត្បូងឃ្មុំ តែគ្មានការត្រួតពិនិត្យ

កីឡា២៣ ម៉ោង មុន

សម្ដេច ហ៊ុន ម៉ាណែត កោតសរសើរក្លឹបបាល់ទាត់ព្រះខ័នរាជស្វាយរៀង ទទួលបានជើងឯករង ពាន AFC CHALLENGE LEAGUE

Sokha Hotels

ព័ត៌មានពេញនិយម