ព័ត៌មានជាតិ
ព្រឹកនេះ សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលវ៉ាក់សាំង៣០ម៉ឺនដូសពីប៉ូឡូញ
នៅព្រឹកថ្ងៃទី៣០ខែមករា ឆ្នាំ ២០២២ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នឹងអញ្ជើញទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ប្រភេទអាស្ត្រាហ្សេនីកាចំនួន ៣០ ម៉ឺនដូសដែលជាជំនួយរបស់រដ្ឋាភិបាល និងប្រជាជនប៉ូឡូញជូនចំពោះរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជានៅទីស្តីការគណៈរដ្ឋមន្រ្តី ។

វ៉ាក់សាំងអាស្ត្រាហ្សេនីកាចំនួន ៣០ ម៉ឺនដូសដែលជាជំនួយរបស់រដ្ឋាភិបាល និងប្រជាជនប៉ូឡូញត្រូវ បានដឹកមកដល់កម្ពុជាកាលពីយប់ថ្ងៃទី ២៩ ខែ មករា ២០២២។ មកដល់ពេលបច្ចុប្បន្ន កម្ពុជាទទួលបានវ៉ាក់សាំងបង្ការជំងឺកូវីដ១៩សរុបជាង ៤៣លានដូសហើយ។ ក្រៅពីការបញ្ជាទិញរបស់រាជរដ្ឋាភិបាលកម្ពុជាដោយផ្ទាល់ កម្ពុជា ទទួលបានវ៉ាក់សាំងបង្ការកូវីដ១៩ ដែលជាជំនួយពីប្រទេសជាមិត្តតាមរយៈយន្តការទ្វេភាគី និងតាមរយៈយន្តការរបស់មជ្ឈមណ្ឌលកូវ៉ាក់ផងដែរ។
វត្តមានវ៉ាក់សាំងដ៏ច្រើនសន្ធឹកនេះ បានធ្វើឱ្យកម្ពុជាសម្រេចការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋបានយ៉ាងឆាប់រហ័សមុនផែនការកំណត់។ របាយការណ៍ចាក់វ៉ាក់សាំងរបស់ក្រសួងសុខាភិបាល បានបង្ហាញថា គិតត្រឹមថ្ងៃទី២៩ ខែមករា ឆ្នាំ២០២២ កម្ពុជាសម្រេចបានការចាក់វ៉ាក់សាំងសរុប១៤,៣៥១,៨០៥ នាក់ ។

តាមរយៈការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋបានលឿនរហ័សនេះ ធ្វើឱ្យសង្គមកម្ពុជាបង្កើតបានភាពស៊ាំបូករួមនឹងការបន្តប្រកាន់ខ្ជាប់នូវការអនុវត្តវិធានការសុខាភិបាលផងនោះ កម្ពុជាកាត់បន្ថយបានការឆ្លងរាតត្បាតមេរោគប្រកបដោយប្រសិទ្ធភាពខ្ពស់ ហើយបានបើកសកម្មភាពសង្គមសេដ្ឋកិច្ចគ្រប់វិស័យឡើងវិញកាលពីខែវិច្ឆិកា ឆ្នាំ២០២១ ៕
អត្ថបទ៖ ណារី
-
សន្តិសុខសង្គម២ ថ្ងៃ agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
ព័ត៌មានជាតិ៧ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
សេដ្ឋកិច្ច៥ ម៉ោង agoរដ្ឋាភិបាលហាមឃាត់ក្រុមហ៊ុនផលិតស្រា និងភេសជ្ជៈផ្ដល់រង្វាន់តាមក្រវិលកំប៉ុង ចាប់ពីដើមខែតុលា ឆ្នាំនេះ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតំណាងអាមេរិកនិងអ៊ីរ៉ង់ ប៉ះសម្តីគ្នាយ៉ាងខ្លាំងនៅសន្និសីទនុយក្លេអ៊ែរ របស់អង្គការសហប្រជាជាតិ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកុលបុត្រកុលធីតា ៣២៨រូប ចូលរួមពិធីបួសនៅវត្តព្រះឥន្ទទេព ដើម្បីតបស្នងសងគុណ និងអបអរសាទរវិសាខបូជា


