ព័ត៌មានអន្ដរជាតិ
អូបាម៉ា ហាក់ព្រមានត្រាំ ដោយប្រយោល ថា អាមេរិកប្រឈមនឹងការបំផ្លិចបំផ្លាញពិភពលោកធ្ងន់ធ្ងរ
អតីតប្រធានាធិបតីសហរដ្ឋអាមេរិក លោក បារ៉ាក់ អូបាម៉ា (Barack Obama) ព្រមានថា អាមេរិកប្រឈមនឹងហានិភ័យនៃការបំផ្លិចបំផ្លាញពិភពលោកធ្ងន់ធ្ងរ ប្រសិនបើមេដឹកនាំបច្ចុប្បន្នបោះបង់ចោលតម្លៃមនុស្សធម៌ជាមូលដ្ឋាន។
ការលើកឡើងនេះ ជាការឆ្លើយតបដោយប្រយោល ចំពោះការគំរាមកំហែងរបស់ប្រធានាធិបតី ដូណាល់ ត្រាំ ថា អ៊ីរ៉ង់ប្រឈមមុខនឹងការបំផ្លិចបំផ្លាញជាថ្មី ប្រសិនបើទីក្រុងតេហេរ៉ង់មិនចុះចាញ់ជាមួយអាមេរិក។ នេះបើយោងតាមបទសម្ភាសន៍មួយកាលពីថ្ងៃចន្ទ ទី០៤ ខែឧសភា ឆ្នាំ២០២៦ ជាមួយកាសែតអាមេរិក New Yorker ។
លោក អូបាម៉ា លើកឡើងជាមួយកាសែត New Yorker ថា៖ « ខ្ញុំជឿថា ភាពជាអ្នកដឹកនាំអាមេរិក ដែលតំណាងដោយប្រធានាធិបតីអាមេរិក ត្រូវតែឆ្លុះបញ្ចាំងពីការគោរពជាមូលដ្ឋាន ចំពោះសេចក្តីថ្លៃថ្នូររបស់មនុស្ស និងភាពសមរម្យ មិនត្រឹមតែនៅក្នុងព្រំដែនរបស់យើងប៉ុណ្ណោះទេ ប៉ុន្តែលើសពីនេះ»។

ដោយសង្ស័យលើសង្គ្រាមប្រឆាំងនឹងអ៊ីរ៉ង់មានផលប្រយោជន៍ឬអត់ លោក អូបាម៉ា តបថា៖ « នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ បានជំរុញទាំងខ្ញុំ និង លោក ត្រាំ ឱ្យប្រឈមមុខដាក់គ្នាខាងយោធាប្រឆាំងនឹងអ៊ីរ៉ង់ ប៉ុន្តែខ្ញុំបដិសេធ»។
ដោយឡែក ចំពោះការគំរាមកំហែងរបស់ លោក ត្រាំ ប្រឆាំងនឹងអ៊ីរ៉ង់ ដែលអះអាងថា៖ « អរិយធម៌ទាំងមូលរបស់អ៊ីរ៉ង់នឹងស្លាប់ត្រឹមតែមួយយប់ មិនអាចត្រូវបាននាំមកវិញបានទេ»។ ដោយការឆ្លើយតប លោក អូបាម៉ា ថ្លែងដោយមិនបញ្ចេញឈ្មោះប្រធានាធិបតីអាមេរិកដោយផ្ទាល់ តែខ្លួនលើកឡើងថា ភាសាបែបនេះផ្ទុយនឹងអ្វីដែលថ្នាក់ដឹកនាំអាមេរិកគួរតែមាន។
លោក អូបាម៉ា បន្តថា៖ « ប្រសិនបើយើងមិនផ្តល់សំឡេងដល់តម្លៃស្នូលទាំងនោះទេ មានមនុស្សស្លូតត្រង់ក្នុងប្រទេសនឹងមានរដ្ឋាភិបាលដ៏អាក្រក់! យើងត្រូវយកចិត្តទុកដាក់ចំពោះមនុស្សទាំងនោះ ពួកគេអាចធ្វើខុស ប្រសិនបើយើងមិនការពារប្រឆាំងនឹងភាពក្រអឺតក្រទម ហើយទង្វើទាំងនោះជាផលប្រយោជន៍មេដឹកនាំផ្ទាល់ខ្លួនសុទ្ធសាធ[…] ប្រសិនបើមេដឹកនាំមិនមានរបស់ទាំងនោះទេ[តម្លៃស្នូល] ពិភពលោកអាចបែកបាក់អាក្រក់បំផុត»៕
ប្រែសម្រួល៖ ណឺ មិនា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


