ព័ត៌មានអន្ដរជាតិ
រដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
រដ្ឋបាលរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ កំពុងតែប្រើប្រាស់យុទ្ធសាស្ត្របកស្រាយច្បាប់យ៉ាងចម្លែកមួយ ដោយអះអាងថា សង្គ្រាមជាមួយប្រទេសអ៊ីរ៉ង់ គឺបានបញ្ចប់រួចទៅហើយ។ ការលើកឡើងបែបនេះ ត្រូវគេមើលឃើញថាជាល្បិចនយោបាយ ដើម្បីឲ្យសេតវិមានអាចគេចផុតពីកាតព្វកិច្ចផ្លូវច្បាប់ ដែលតម្រូវឲ្យលោក ត្រាំ ត្រូវសុំការអនុញ្ញាតជាផ្លូវការពីសភាអាមេរិក បើចង់បន្តប្រតិបត្តិការយោធាហួសពីរយៈពេល ៦០ថ្ងៃ។

ចុះផ្សាយថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៦ ទីភ្នាក់ងារព័ត៌មាន AP បានឲ្យដឹងថា យោងតាមសម្តីរបស់រដ្ឋមន្ត្រីការពារជាតិ លោក Pete Hegseth និងមន្ត្រីជាន់ខ្ពស់ដទៃទៀត ភាគីអាមេរិកយល់ឃើញថា ចាប់តាំងពីមានការឈប់បាញ់គ្នាកាលពីដើមខែមេសាមក គឺមិនមានការបាញ់តបតគ្នារវាងកងទ័ពអាមេរិក និងអ៊ីរ៉ង់ទៀតឡើយ។ ដូច្នេះហើយ ពួកគេសន្មតថា ស្ថានភាពសឹក ដែលបានចាប់ផ្តើមកាលពីចុងខែកុម្ភៈ បានរលត់ទៅវិញហើយ ដែលនាំឲ្យនាឡិកាកំណត់ពេលរបស់សភាត្រូវ «ឈប់ដើរ» ដោយស្វ័យប្រវត្តិ។ ទោះជាយ៉ាងនេះក្តី នៅក្នុងសភាពពិតជាក់ស្តែង កងទ័ពជើងទឹកអាមេរិកនៅតែបន្តឡោមព័ទ្ធកំពង់ផែអ៊ីរ៉ង់យ៉ាងតឹងរ៉ឹង ហើយអ៊ីរ៉ង់ក៏នៅតែបន្តបិទខ្ទប់ច្រកសមុទ្រហ័រមូសដដែល។
ការបកស្រាយនេះ បានធ្វើឲ្យខាងសមាជិកបក្សប្រជាធិបតេយ្យ និងអ្នកជំនាញផ្នែកច្បាប់សង្គ្រាមហួសចិត្តយ៉ាងខ្លាំង។ អ្នកជំនាញបានលើកឡើងថា នៅក្នុងច្បាប់អំណាចសង្គ្រាមឆ្នាំ១៩៧៣ គ្មានកន្លែងណាមួយចែងថា នាឡិកាកំណត់ពេលអាច «ផ្អាក» បានតាមចិត្តបែបនេះឡើយ។ សូម្បីតែសមាជិកបក្សសាធារណរដ្ឋខ្លះ ក៏ចាប់ផ្តើមងាកមកជំទាស់នឹងលោក ត្រាំ ដែរ ដោយពួកគេយល់ថា ឱសានវាទ ៦០ថ្ងៃ គឺជាកាតព្វកិច្ចច្បាប់ ដែលមិនអាចប្រកែកបាន ហើយរាល់សកម្មភាពយោធាទៅថ្ងៃមុខ ត្រូវតែមានគោលដៅ និងយុទ្ធសាស្ត្រច្បាស់លាស់ ដែលឆ្លងកាត់ការយល់ព្រមពីសភា។
ដើម្បីដោះស្រាយចំណុចទាល់ច្រកនេះ ក្រុមអ្នកផ្តល់ប្រឹក្សារបស់លោក ត្រាំ បានស្នើឲ្យបង្កើត «ប្រតិបត្តិការថ្មី» មួយទៀតដែលគេឲ្យឈ្មោះថា «Epic Passage» ដើម្បីជំនួសប្រតិបត្តិការចាស់។ យុទ្ធសាស្ត្រនេះ គឺចង់ប្តូរឈ្មោះសង្គ្រាមឲ្យទៅជា «សកម្មភាពការពារខ្លួន» ដើម្បីបើកផ្លូវនាវាចរណ៍វិញ ដែលវានឹងជួយឲ្យលោក ត្រាំ អាចបន្តប្រើកម្លាំងបាយបាន ដោយមិនចាំបាច់ឆ្លងកាត់ការពិភាក្សានៅក្នុងសភា។ ជម្លោះផ្លូវច្បាប់នេះ បានក្លាយជាសមរភូមិថ្មីមួយទៀតនៅទីក្រុងវ៉ាស៊ីនតោន ខណៈដែលពិភពលោកកំពុងតាមដានមើលថា តើលោក ត្រាំ នឹងអាចប្រើល្បិចនេះ ដើម្បីបន្តសង្គ្រាមបានយូរប៉ុណ្ណាទៀត៕
ប្រែសម្រួល៖ ឈាង
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%


