សន្តិសុខសង្គម
ផ្ទះពលរដ្ឋ ៩ ខ្នង នៅស្រុកជលគីរី ត្រូវបានឆេះ ដោយសារពន្លត់ភ្លើងក្នុងចង្ក្រានមិនអស់
ផ្ទះប្រជាពលរដ្ឋ៩ ខ្នង (ក្នុងនោះ ៣ ខ្នងឆេះអស់មួយចំហៀង) ត្រូវបានអគ្គិភ័យឆាបឆេះ ដោយសារការរាលដាលពីចង្ក្រានដាំបបរហើយមិនពន្លត់ឲ្យអស់។ ហេតុការណ៍ខាងលើនេះបានកើតឡើងនៅវេលាម៉ោង ១៤ និង ៣០ នាទី រសៀលថ្ងៃទី ០៦ ខែកុម្ភៈ ឆ្នាំ ២០២២ នៅក្នុងភូមិកំពង់បាស្រូវ ឃុំជលសារ ស្រុកជលគីរី។

អធិការនគរបាលស្រុកជលគីរីលោកវរសេនីយ៍ឯក ហ៊ឹម យ៉ុង បានឲ្យដឹងថា ហេតុការបង្កឲ្យមានអគ្គិ ភ័យឆាបឆេះផ្ទះនេះ បណ្តាលមកពីក្មេងដាំបបរលើចង្ក្រានហើយប្រហែសពន្លត់ភ្លើងមិនអស់ រួចទៅហូបបាយនៅផ្ទះអ្នកជិតខាង ខណៈដែលម្តាយឪពុកមិននៅផ្ទះចេញ។ លោកអធិការបានបន្តថា ការភ្ញាក់ផ្អើល ឡើងគេឃើញភ្លើងឆាបឆេះរាលដាលចេញពីផ្ទះ ប្តីប្រពន្ធឈ្មោះ ម៉ៃ ព្រួញ ព្រោះផ្ទះម្តុំនោះជាផ្ទះស្លឹកច្រើនហើយនៅជាប់ៗ គ្នាធ្វើឲ្យភ្លើងឆេះរាលបន្តបន្ទាប់។

ផ្ទះប្រជាពលរដ្ឋរងគ្រោះដែលត្រូវភ្លើងឆេះរួមមានមាន ១. ឈ្មោះ ហង្ស ហាន ឆេះអស់ទាំងស្រុង ១ ខ្នងផ្ទះទំហំ ៥x៦ មផ្ទះឈើប្រក់ស័ង្កសីមានសមាជិក ២ នាក់ស្រី ១ នាក់។ ២. ឈ្មោះ ភា វ៉ាន់ ឆេះអស់ទាំងស្រុង ១ ខ្នងផ្ទះទំហំ ៥x៦ ម ផ្ទះឈើប្រក់ស័ង្កសី មានសមាជិក ៣ នាក់ស្រី ២ នាក់។ ៣. ឈ្មោះ ម៉ៅ ផ្លង់ ឆេះអស់ទាំងស្រុង ១ ខ្នងផ្ទះទំហំ ៦×១ ២ ម ផ្ទះប្រក់ក្បឿង មានសមាជិក ៥ ស្រី ៣ នាក់។ ៤. ឈ្មោះ ស្រ៊ុន ថន ឆេះអស់ទាំងស្រុង ១ ខ្នងផ្ទះទំហំ ៦×៨ ម ផ្ទះឈើប្រក់ស័ង្កសី មាន សមាជិក ៧ នាក់ ស្រី ២ នាក់។ ៥. ឈ្មោះ ម៉ន សុគន្ធា ឆេះអស់ទាំងស្រុង ១ ខ្នងផ្ទះទំហំ ៦x១១ ម ផ្ទះឈើប្រក់ស័ង្កសី សមាជិក ៣ នាក់ ស្រី ២ នាក់។ ៦. ឈ្មោះ ម៉ៃ ប៉ោត ឆេះអស់ទាំងស្រុង ផ្ទះទំហំ ៥×១២ ម ផ្ទះឈើប្រក់ស្លឹក មានសមាជិក ៧ នាក់ស្រី ៣ នាក់។
ផ្ទះប្រជាពលរដ្ឋដែលឆេះអស់មួយចំហៀងរួមមាន៖ ១. ឈ្មោះ ម៉ៃ ព្រួញ ឆេះអស់មួយចំហៀងទំហំ ៥×៩ ម ផ្ទះប្រក់ក្បឿង មានសមាជិក ៧ នាក់ស្រី ៣ នាក់។ ២. ឈ្មោះ ម៉ម ប៊ុណ្ណាវុធ (មន្ដ្រីសាលាស្រុកជលគិរី) ឆេះអស់មួយចំហៀងផ្ទះទំហំ ៧×១២ ផ្ទះប្រក់ក្បឿង មានសមាជិក ៧ នាក់ស្រី ២ នាក់ ។ ៣. ឈ្មោះ អ៊ួន រិទ្ធ ឆេះអស់មួយចំហៀងផ្ទះទំហំ ៥×៩ ប្រក់ក្បឿង មានសមាជិក ៤ នាក់ស្រី ២ នាក់។


ក្នុងករណីគ្រោះអគ្គិភ័យនេះ សមត្ថកិច្ចនគរបាលស្រុកជលគិរី បានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ និងទឹកអស់ចំនួន ១០ ឡាន ដើម្បីមិនឲ្យឆេះរាលដាលទៅផ្ទះអ្នកដទៃបន្តទៀត។ ពាក់ពន្ធនឹងករណីអគ្គីភ័យឆាប់ឆេះផ្ទះប្រជាពលរដ្ឋខាងលើនេះ សមត្ថកិច្ចនៅមិនទាន់អាចបញ្ជាក់បាន ពីទំហំនៃការខូចខាតទ្រព្យសម្បត្តិប្រជាពលរដ្ឋសរុបអស់ប៉ុន្មាននោះទេ៕
អត្ថបទ៖ ឈៀងថារិទ្ធ
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


