ព័ត៌មានអន្ដរជាតិ
UN ថា ប្រភពចំណូលទាំងនេះធ្វើឲ្យកូរ៉េខាងជើងបាញ់មីស៊ីលបន្តបន្ទាប់
ការវាយប្រហារតាមអ៉ីនធឺណិតរបស់កូរ៉េខាងជើងលួចប្រាក់គ្រីបតូបានរាប់រយលានដុល្លារអាមេរិកដើម្បីអភិវឌ្ឍកម្មវិធីមីស៊ីលរបស់ខ្លួន។ នេះបើយោងតាមរបាយការណ៍របស់អង្គការសហប្រជាជាតិមួយបានបង្ហាញទៅអ្នកសារព័ត៌មាន។
អ្នកស៊ើបអង្កេតបានរកឃើញថា ចន្លោះឆ្នាំ២០២០ និង២០២១ អ្នកវាយប្រហារតាមអ៉ីនធឺណិតបានលួយប្រាក់អនឡាញជាង៥០លានដុល្លារអាមេរិក។ ការវាយប្រហារប្រហារបែបនេះជាប្រភពចំណូលដ៏សំខាន់មួយសម្រាប់ទីក្រុងព្យុងយ៉ាងដើម្បីអភិវឌ្ឍកម្មវិធីមីស៊ីលប្លាស្ទិក និងនុយក្លេអ៊ែររបស់ខ្លួន។
ការរកឃើញត្រូវបានគេរាយការណ៍ថា បានប្រគល់ឲ្យគណៈកម្មាធិការទណ្ឌកម្មរបស់អង្គការសហប្រជាជាតិកាលពីថ្ងៃសុក្រ។ ការវាយប្រហារតាមអ៉ីនធឺណិតមានគោលដៅការប្តូររូបិយប័ណ្ណគ្រីបតូហោចណាស់៣តំបន់គឺ អាមេរិកខាងជើង អឺរ៉ុប និងអាស៊ី។
របាយការណ៍នេះក៏បានសំអាងទៅលើការសិក្សាស្រាវជ្រាវមួយដែលបានចេញផ្សាយកាលពីខែមុនដោយក្រុមហ៊ុនសន្តិសុខ Chainalysis ដែលបានលើកឡើងថា ការវាយប្រហារតាមអ៉ីនធឺណិតរបស់កូរ៉េខាងជើងអាចលួចប្រាក់អនឡាញច្រើនដល់ទៅ៤០០លានដុល្លារអាមេរិកកាលពីឆ្នាំមុន។
នៅក្នុងឆ្នាំ២០១៩ UN បានរាយការណ៍ថា កូរ៉េខាងជើងបានប្រមូលប្រាក់តាមការប៉ាន់ស្មាន២ប៊ីលានដុល្លារអាមេរិកសម្រាប់កម្មវិធីអាវុធប្រល័យលោករបស់ខ្លួនតាមរយៈការវាយប្រហារតាមអ៉ីនធឺណិតដ៏ទំនើប។
កូរ៉េខាងជើងត្រូវបានក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិហាមបាញ់សាកល្បងនុយក្លេអ៊ែរ និងមីស៊ីលប្លាស្ទិក។ ទោះបីជាមានការដាក់ទណ្ឌកម្មយ៉ាងណាក្តី ក៏កូរ៉េខាងជើងនៅតែបន្តអភិវឌ្ឍ និងបាញ់សាកល្បងអាវុធនុយក្លេអ៊ែរ និងមីស៊ីលប្លាស្ទិករបស់ខ្លួនរហូត។
វាក៏បានបន្តស្វែងរកសម្ភារៈ បច្ចេកវិទ្យា និងចំណេះដឹងនៅបរទេស រួមទាំងតាមរយៈមធ្យោបាយអ៉ីនធឺណិត និងការស្រាវជ្រាវវិទ្យាសាស្ត្ររួមគ្នា។
អ្នកឃ្លាំមើលការដាក់ទណ្ឌកម្មបាននិយាយថា មានការបង្កើនល្បឿនគួរឲ្យកត់សំគាល់ចំពោះការបាញ់សាកល្បងមីស៊ីលរបស់ទីក្រុងព្យុងយ៉ាង។
សហរដ្ឋអាមេរិកកាលពីថ្ងៃសុក្របាននិយាយថា កូរ៉េខាងជើងបាញ់សាកល្បងមីស៊ីលដល់ទៅ៩គ្រាប់ក្នុងរយៈពេលត្រឹមតែ១ខែកាលពីខែមករាកន្លងទៅ៕
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


