ព័ត៌មានជាតិ
ក្រុមការងារឧត្តមមន្ត្រីការពារជាតិអាស៊ាន ឯកភាពទស្សនទានចំនួនបី ផ្តួចផ្តើមដោយកម្ពុជា
ក្រុមការងារឧត្តមមន្ត្រីការពារជាតិអាស៊ាន បានពិភាក្សា និងឯកភាពលើឯកសារទស្សនទានចំនួន ៣ ដែលផ្តួចផ្តើមដោយកម្ពុជា ក្នុងគោលដៅ ជម្រុញកិច្ចសហប្រតិបត្តិការការពារជាតិរវាងបណ្តាប្រទេសជាសមាជិកអាស៊ាន។
ទស្សនទានចំនួន ៣ នោះមានដូចជា ១) ការលើកកម្ពស់កិច្ចសហប្រតិបត្តិការកងទ័ពបណ្ដាប្រទេសអាស៊ានក្នុងការទប់ស្កាត់ជំងឺរាតត្បាតជំងឺឆ្លងដែន ២) ការលើកកម្ពស់យន្តការគាំទ្រសម្រាប់ស្ត្រីរក្សាសន្តិភាពអាស៊ាន ៣) ការបង្កើតកិច្ចសហការរវាងស្ថាប័នអប់រំ យោធាអាស៊ាន ដែលគំនិតផ្តួចផ្តើមទាំងនេះ នឹងត្រូវដាក់ជូនកិច្ចប្រជុំឧត្តមមន្ត្រីការពារជាតិអាស៊ានសម្រេច មុននឹងដាក់ជូនកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានអនុម័ត នៅក្នុងខែមិថុនា ឆ្នាំ២០២២។
យោងតាម អគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេស នាយកដ្ឋានកិច្ចការអាស៊ាន នៅថ្ងៃនេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំក្រុមការងារឧត្តមមន្ត្រីការពារជាតិអាស៊ាន ដោយបានបញ្ជាក់ថា កាលពីថ្ងៃ០៧-០៨ ខែកុម្ភៈ ឆ្នាំ២០២២ អគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេស ក្រសួងការពារជាតិ បានរៀបចំនូវកិច្ចប្រជុំក្រុមការងារឧត្តមមន្ត្រីការពារជាតិអាស៊ាន (ADSOMWG) នៅទីស្តីការក្រសួងការពារ ជាតិ រាជធានីភ្នំពេញ។ កិច្ចប្រជុំនេះ ដឹកនាំដោយឯកឧត្តម ឧត្តមសេនីយ៍ឯក ឡៃ ចិន្តា អគ្គនាយករង អគ្គនាយក ដ្ឋាននយោបាយ និងកិច្ចការបរទេស និងជាប្រធានក្រុមការងារឧត្តមមន្ត្រីការពារជាតិអាស៊ានរបស់កម្ពុជា ដើម្បីពិភាក្សាលើឯកសារសំខាន់ៗសម្រាប់កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានឆ្នាំ២០២២ ក្រោមមូលបទ “សាមគ្គីភាពដើម្បីសន្តិសុខប្រកបដោយភាពសុខដុម”។
ក្នុងដំណើរការនៃកិច្ចប្រជុំក្រុមការងារឧត្តមមន្ត្រីការពារជាតិអាស៊ានបានស្តាប់របាយការណ៍អំពីវឌ្ឍនភាព និងការវាយតម្លៃអំពីដំណើរការនៃកិច្ចសហប្រតិបត្តិការការពារជាតិ ក្នុងក្របខ័ណ្ឌកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិ អាស៊ាន ដែលមានស្រាប់។
ទន្ទឹមនេះ អង្គប្រជុំបានពិភាក្សាយ៉ាងល្អិតល្អន់ និងឯកភាពទៅលើខ្លឹមសារនៃ ១) សេចក្តីប្រកាសរួមនៃកិច្ច ប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន និង ២) សេចក្តីប្រកាសរួមនៃកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានមួយដែលឯក សារទាំងពីរនេះនឹងត្រូវអនុម័តដោយកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន ផងដែរ។
អង្គប្រជុំបានពិភាក្សា និងឯកភាពលើ ចក្ខុវិស័យទីក្រុងភ្នំពេញ ស្ដីពីតួនាទីនៃស្ថាប័នការពារជាតិក្នុងការគាំទ្រ ការស្តារឡើងវិញក្រោយកូវីដ១៩ ដែលបានសហការរៀបចំដោយកម្ពុជា និងសឹង្ហបូរី ក្នុងគោលដៅបញ្ជាក់ពី គោលជំហររួមរបស់អាស៊ាន ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការរវាងស្ថាប័នការពារជាតិអាស៊ាន ដើម្បីលើកកម្ពស់សមត្ថភាពឆ្លើយតបទៅនឹងជំងឺរាតត្បាតកូវីដ១៩ ឱ្យបានទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធិភាព ព្រមទាំងដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងក្នុងតំបន់ក្នុងការស្តារឡើងវិញបន្ទាប់ពីជំងឺរាតត្បាត។ ជាមួយគ្នា នេះ អង្គប្រជុំក៏បានពិភាក្សាផងដែរ លើលក្ខខ័ណ្ឌប្រតិបត្តិនៃមជ្ឈមណ្ឌលឧត្តមភាពសន្តិសុខបច្ចេកវិទ្យា ព័ត៌មានវិទ្យា និងព័ត៌មាន ដែលរៀបចំឡើងដោយប្រទេសសឹង្ហបូរី។
ក្នុងនាមជាប្រធានក្រុមការងារឧត្តមមន្ត្រីការពារជាតិអាស៊ាន អគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេស ក្រសួងការពារជាតិ នឹងរៀបចំកិច្ចប្រជុំក្រុមការងារឧត្តមមន្ត្រីការពារជាតិអាស៊ានមួយលើកទៀត ក្នុងទម្រង់ជា Videoconference : នៅក្នុងខែមីនា ឆ្នាំ២០២២ ខាងមុខ ដើម្បីពិភាក្សាបញ្ចប់ទាំងស្រុងនូវឯកសារដែលនៅ សេសសល់ ដោយក្នុងនោះរួមមានឯកសារពិភាក្សាចំនួនពីរដែលផ្ដួចផ្ដើមដោយកម្ពុជា៕
អត្ថបទ៖ ច័ន្ទ វីរៈ


-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


