Connect with us

ព័ត៌មានជាតិ

លោក​ឃួ​ង ស្រេង ណែ​នាំ​ឲ្យ​ពង្រឹង​ការ​យកចិត្តទុកដាក់​លើ មនុស្ស​ចាស់ជរា និង​ជនក្រីក្រ​នៅ​តាម​មូលដ្ឋាន

បានផុស

នៅ

ភ្នំពេញ​ ៖ ប្រធាន​គណៈកម្មាធិការ​គណបក្ស​ប្រជាជន​កម្ពុជា​រាជធានី​ភ្នំពេញ​និង​ជា​អភិបាល​រាជធានី​ភ្នំពេញ លោក​ឃួ​ង ស្រេង បាន​ណែនាំ​ឱ្យ​អាជ្ញាធរ​ខណ្ឌ សង្កាត់ ក្នុង​ខណ្ឌ​៧​មករា​ពង្រឹង​ការយកចិត្តទុកដាក់​លើ​បញ្ហា​សុខទុក្ខ​ជន​ចាស់ជរា និង​អ្នកក្រីក្រ​នៅតាម​មូលដ្ឋាន ដោយ​មិនត្រូវ​ទុកឱ្យ​ពួកគាត់​ស្លាប់ ដោយ​ការ​អត់បាយ​ឡើយ ​ការណែនាំ​បែបនេះ​បានធ្វើ​ឡើង ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​គណៈកម្មាធិការ​គ​ណ​បក្ស ខណ្ឌ សង្កាត់ ស្ថិតក្នុង​ខណ្ឌ​៧​មករា នា​រសៀល​ថ្ងៃទី​៩ ខែកុម្ភៈ​នេះ នៅ​ទីស្នាក់ការ​គណៈកម្មាធិកា​រ​គណបក្សខណ្ឌ​៧​មករា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រៅ​ពី​ណែនាំ​បែប​នេះ​ហើយ លោក​ឃួ​ង ស្រេង​នូវបាន​ណែ​នាំឱ្យ​អាជ្ញាធរ​ខណ្ឌ សង្កាត់ ក្នុង​ខណ្ឌ​៧​មករា​ខិតខំ​បម្រើ​ប្រជាពលរដ្ឋ​ឱ្យ​អស់​ពី​ចិត្តថ្លើម លើ​ការផ្តល់​សេវាសាធារណៈ បន្ត​ទប់ស្កាត់​បញ្ហា​ចោរកម្ម​និង​ក្មេង​ទំនើង ល្បែង​ស៊ី​សង គ្រឿងញៀន និង​បញ្ហា​អសកម្ម​ជាច្រើន​ទៀត​នៅ​មូលដ្ឋាន ព្រោះ​មិន​ថា​អ្នកមាន​ឬ​អ្នកក្រ​ទេ គឺ​គ្រប់គ្នា​សុទ្ធតែ​ត្រូវការ​សង្គម​មួយ​ដែល​មាន​សន្តិសុខ​សណ្តាប់ និង​ការរស់នៅ​ប្រកបដោយ​ភាពសប្បាយ​រីករាយ​។

លោក​អភិបាល​ក៏បាន​ជំរុញ​ឱ្យ​អាជ្ញាធរ​ខណ្ឌ និង​ចៅសង្កាត់​ទាំងអស់ ចុះ​ជំរុញ​ឱ្យ​ប្រជាពលរដ្ឋ​ទៅ​ចាក់​វាក់​សាំង​ឬ​ដុស​ជំរុញ​ឱ្យបាន​គ្រប់ៗ​គ្នា ដើម្បី​កាន់តែ​បង្កើន​ភាព​សុំា​ក្នុង​សហគមន៍ ទប់ស្កាត់​ការឆ្លង​រាតត្បាត​ជំងឺ​កូ​វីដ​១៩ និង​វីរុស​បំប្លែង​ថ្មី​អូ​មី​ក្រុង ដែល​ជំរុញ​ដល់​កំណើន​សេដ្ឋ​និង​ជីវភាព​ប្រជាពលរដ្ឋ​។

លោក​ឃួ​ង ស្រេង បន្តទៀត​ក្នុង​នោះ​ត្រូវ​យកចិត្តទុកដាក់​លើ​ការរៀបចំ​សណ្តាប់​ធ្នាប់​សារ​ធារ​ណៈ​គឺជា​ឧត្តមភាព​សង្គម ហើយ​ជា​បញ្ហា​អាទិភាព ដើម្បី​ធ្វើ​ឲ្យ​ទីក្រុង​សោភ័ណភាព​ស្រស់ស្អាត​ស៉ី​វិ​ល័យ និង​ទទួលបាន​ការគាំទ្រ​ពី​ប្រជាពលរដ្ឋ​។​

លោក​អភិបាល​រាជធានី​ក៏បាន​ណែនាំ​ដល់​រដ្ឋបាល​ខណ្ឌ និង​សង្កាត់ មិន​ត្រូវ​បណ្តែតបណ្តោយ​ឱ្យ​មូលដ្ឋាន​របស់ខ្លួន​នៅតែមាន​ការលក់ដូរ​រំលោភ​លើ​ចំណី​ផ្លូវ​សារធាណៈ​ឡើយ ព្រោះ​ធ្វើឱ្យ​បាត់បង់​សណ្តាប់ធ្នាប់ សោភ័ណភាព កកស្ទះ​ចរាចរណ៍ ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​មិន​សប្បាយចិត្ត​។

លោក​បាន​បញ្ជាក់​ថា បើ​កន្លែង​ណា​នៅតែមាន​ការលក់ដូរ​គ្មាន​សណ្តាប់ធ្នាប់​នៅលើ​ចិញ្ចើម​ផ្លូវ ត្រូវ​ហៅ​ពួកគាត់​ទៅ​អប់រំ​ឬ​ធ្វើ​កិច្ចសន្យា ប៉ុន្តែ​បើ​នៅ​រឹងរូស​ត្រូវអនុវត្ត​វិធានការណ៍​ច្បាប់​កសាង​សំណុំរឿង​ទៅកាន់​តុលាការ​។

លោក​ឃួ​ង ស្រេង បាន​ស្នើ​អភិបាលខណ្ឌ ចៅសង្កាត់​ត្រូវ​បំពេញ​ការងារ​នេះ​ឱ្យ​ល្អ ព្រោះ​នៅ​តាម​ផ្លូវ​មានការ​លក់ដូរ​រ​ញ៉េ​រ​ញៃ នៅ​តំបន់​គិរី​រម្យ​មាន​ការ​លក់​ម៉ូតូ​រំលោភ​លើ​ចំណីផ្លូវ ដូច្នេះ​ត្រូវតែ​ដោះស្រាយ​បញ្ហា​នេះ ដើម្បី​ធានា​ឱ្យ​តាម​ដងផ្លូវ​មាន​ភាព​ស្រស់ស្អាត ប្រជាជន​ងាយស្រួល​ធ្វើដំណើរ។

លោក​បញ្ជាក់​ថា លោក​មិន​ខ្លាច​ឱ្យ​ប្រជាជន​មាន​ការលក់ដូរ​ដូច​នៅ​ទីក្រុង​ឡុង​ដ៏​ឡើយ ព្រោះ​​ការលក់ដូរ​នៅ​ក្រុង​ឡុង​ពេល នៅពេល​ឈប់​លក់​គឺ​គ្មាន​សំរាម​នៅ​រាយប៉ាយ ដោយ​អ្នកលក់ដូរ គេ​ចេះ​គោរព​ច្បាប់ ចេះ​ប្រមូល​សំរាម​ទុកដាក់​បាន​ត្រឹមត្រូវ ប៉ុន្តែ ការលក់ដូរ​នៅ​រាជធានី​ភ្នំពេញ​វិញ គឺ​លក់​ហើយ​សំរាម​នៅ​រាយប៉ាយ​មាន​ក្លិនស្អុយ​នៅតាម​ដងផ្លូវ។ ​ដូច្នេះ​អាជ្ញាធរ​មិន​អនុញ្ញាត​ឲ្យ​អាជីវករ​លក់ដូរ​នៅតាម​ដងផ្លូវ​ឡើយ​។

នៅក្នុង​ឱកាស​នោះ​ដែរ លោក​អភិបាល​រាជធានី ក៏បាន​កោតសរសើរ​ដ​ល់ ខ​ណ្ឌ​៧​មករា ដែល​ដោះស្រាយ បញ្ហា​នានា​បាន​យ៉ាង​ល្អជា​ច្រើន ដូចជា​ការផ្តល់​សេវាសាធារណៈ ការរៀបចំ​សោភ័ណភាព​សណ្តាប់ តាម​ដងផ្លូវ និង​បញ្ហា​សន្តិសុខ​សណ្តាប់ធ្នាប់​នៅ​មូលដ្ឋាន​។

នៅក្នុង​ពិធី​នោះ​ដែរ លោក​អភិបាល​រាជធានី ក៏បាន​ទទួលយក​សំណូមពរ និង​ការ​ដោះស្រាយ​បញ្ហា​ផ្សេង​របស់​ប្រជាពលរដ្ឋ ដូចជា​បញ្ហា​សំរាម ការ​ដាក់​ភ្លើង​បំភ្លឺ​ផ្លូវ​នៅ​ទីតាំង​ឌឿងហែម​ជាដើម​។

ជាមួយ​នោះ​លោក​សោម សុវណ្ណ ប្រធាន​គណៈកម្មាធិការ​គណបក្ស ខណ្ឌ​៧​មករា បក្ស​សង្កាត់ បាន​គាំទ្រ​ពី​ផែនការ​រៀបចំ​សន្តិសុខ​សណ្តាប់​ធ្នាប់​នៅ​តាម​ទីសាធារណៈ​នេះ​ថា បើ​ជាកា​រ​ចង់បាន​របស់​ប្រជាពលរដ្ឋ ងាយស្រួល​ក្នុង​ការធ្វើ​ចរាចរណ៍ មាន​ចំណី​ផ្លូវ​សម្រាប់​អ្នក​ថ្មើរ​ជើង​ធ្វើដំណើរ​មិន​ប្រឈម​នឹង​គ្រោះថ្នាក់​ចរាចរណ៍​។ អាជ្ញាធរ​សង្កាត់​នឹង​បង្កើន​កិច្ចសហការ​ជាមួយ​កម្លាំង​មាន​សមត្ថកិច្ច​បន្ត​ចុះ​រៀបចំ​សណ្តាប់ធ្នាប់​នៅតាម​មូលដ្ឋាន​របស់​ខ្លួន​ឱ្យបាន​កាន់តែ​ល្អ ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​ពេញចិត្ត​ពេញ​ថ្លើម​ពី​ការយកចិត្តទុកដាក់រ​បស់​អាជ្ញាធរ​៕

ដោយ ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៤ នាទីutes មុន

ក្រសួង​បរិស្ថាន​ ចាត់​មន្ត្រី​ជំនាញ​ចុះ​ពិនិត្យ​​បន្ទាន់ ខណៈមានវិដេអូទឹក​កខ្វក់​ហូរចូល​ទន្លេ​ក្បែរ​ស្ថានីយ​ទឹកស្អាតជ្រោយចង្វារ

ព័ត៌មានជាតិ៣៩ នាទីutes មុន

សមាគម​ទី​ភ្នាក់ងារ​ជ្រើសរើសពលករកម្ពុជា បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សាភិបាលថ្មី សម្រាប់អាណត្តិទី៦

សេដ្ឋកិច្ច២ ម៉ោង មុន

រដ្ឋមន្ត្រីពាណិជ្ជកម្មបដិសេធ កម្ពុជាដាក់ពន្ធអាមេរិក ៩៧%

សន្តិសុខសង្គម២ ម៉ោង មុន

តុលាការ​សម្រេច​ឃុំ​ខ្លួន​ជនជាតិ​កាមេរ៉ូន​ម្នាក់ ​ជំរិត​ទារ​ប្រាក់​ពី​ស្រ្តីជនជាតិឡាវ​ជិត​២០​ម៉ឺន​ដុល្លារ

ព័ត៌មានជាតិ៣ ម៉ោង មុន

អាជ្ញាធរជាតិ​គ្រឿងញៀន និង​សមាគម​សិល្បករ​ខ្មែរ​រួម​គ្នា​ពង្រីក​ការ​ផ្សព្វផ្សាយ​អប់រំ​ពី​គ្រឿងញៀន

ខ្យល់កន្ត្រាក់
ព័ត៌មានជាតិ១៦ ម៉ោង មុន

កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

សភាពាណិជ្ជកម្មអាមេរិកនៅកម្ពុជា ស្នើឱ្យ​ដោះស្រាយបញ្ហា​ពន្ធអាមេរិកថ្មី ​ដើម្បីបញ្ចៀស «វិបត្តិសេដ្ឋកិច្ចជ្រាលជ្រៅ»

ព័ត៌មានជាតិ១២ ម៉ោង មុន

អាមេរិកថាកម្ពុជាយកពន្ធខ្លួន ៩៧ ភាគរយ​ តែអតីតប្រធាន EuroCham នៅកម្ពុជា ហៅតួលេខនេះថា «បំភ័ន្ត» ជំរុញដោយនយោបាយ

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

ត្រាំ ប្រកាសដំឡើងពន្ធទ្រង់ទ្រាយធំជាសកល ក្នុងនោះកម្ពុជា រងគ្រោះខ្លាំង

សេដ្ឋកិច្ច៨ ម៉ោង មុន

រដ្ឋមន្ត្រី៖ ការដំឡើងពន្ធរបស់អាមេរិកមិនប៉ះពាល់ ១០០% លើការនាំចេញរបស់កម្ពុជានោះទេ

Sokha Hotels

ព័ត៌មានពេញនិយម