ព័ត៌មានជាតិ
អ្នកវិនិយោគអចលនទ្រព្យមានឱកាសខ្ពស់ ព្រោះដីមិនទាន់ឡើងថ្លៃខ្លាំង នៅភាគឦសាន្តប្រទេស
តម្លៃអលចនទ្រព្យនៅភាគឦសាន្ត មិនទាន់ឡើងថ្លៃខ្លាំងនៅឡើយ ដែលជាឱកាសសម្រាប់អ្នកវិនិយោគនៅក្នុងវិស័យនេះ ចាប់ផ្តើមទិញដីអភិវឌ្ឍនៅតំបន់នោះ។ នេះបើតាមការបញ្ជាក់របស់អ្នកជំនាញអចលនទ្រព្យ។
លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បានលើកឡើងថា តំបន់ភាគឦសាន្តនៃប្រទេសកម្ពុជា គឺជាទិសដៅប៉ូលសំខាន់បម្រើដល់វិស័យទេសចរណ៍ ជាពិសេសអាកាសធាតុត្រជាក់ ដូចជា នៅខេត្តមណ្ឌលគិរីជាដើម។ លោកបន្តថា តម្លៃអចលនទ្រព្យនៅតំបន់ភាគឦសាន្តនេះ ក៏មិនទាន់ឡើងថ្លៃខ្ពស់ខ្លាំងនៅឡើយទេ ជាឱកាសល្អសម្រាប់អ្នកដែលមានបំណងចង់ធ្វើការវិនិយោគនៅក្នុងតំបន់នេះ។

លោក សុខនីម ថ្លែងដូច្នេះថា « សម្រាប់ខ្ញុំ មើលឃើញថា ការកើនឡើងតម្លៃគឺអាស្រ័យការបោះទុនវិនិយោគរបស់រដ្ឋាភិបាល ឬរបស់អ្នកវិនិយោគិនទៅតំបន់ទាំងនោះ តែប្រសិនបើមិនទាន់មានវិយោគិនទេ តម្លៃអចលនទ្រព្យក៏មិនទាន់មានការកើនឡើងណាស់ណាដែរ ទោះជាមានសេចក្តីប្រកាសក៏ដោយ»។
អ្នកជំនាញរូបនេះ បានឲ្យដឹងថា បច្ចុប្បន្ននៅតំបន់ភាគឦសាន្តចាប់ផ្តើមមានការសាងសង់បណ្តើរៗ ជាប្រភេទសណ្ឋាគារ និងផ្ទះសំណាក់។ ដោយឡែកការអភិវឌ្ឍផ្ទះលំហែកាយ មិនទាន់មានការចាប់ផ្តើមនៅឡើយទេ ប៉ុន្តែលោកសង្កត់ធ្ងន់ថា រយៈពេល ៣ទៅ ៥ឆ្នាំទៀត អាចនឹងមានការអភិវឌ្ឍខ្លាំង។
បច្ចុប្បន្ន តម្លៃដីនៅទីក្រុង ឬនៅទីប្រជុំជននៃតំបន់ប៉ូលសេដ្ឋកិច្ចទី៤ មានតម្លៃចន្លោះពី ២ ៥០០ ទៅ ៣ ០០០ដុល្លារ ក្នុង១ ម៉ែត្រដើរ ឬមួយម៉ែត្រការ៉េមានតម្លៃត្រឹម ៥០០ ទៅ៦០០ដុល្លារអាមេរិក តាមទីតាំង។ នេះបើតាមការបញ្ជាក់របស់លោក ច្រឹក សុខនីម។

កាលពីថ្ងៃទី៧ ខែ កុម្ភៈ ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានប្រកាសជាសាធារណៈ ក្នុងការបង្កើតប៉ូលសេដ្ឋកិច្ចទី៤ របស់កម្ពុជានៅភូមិភាគឦសាន ដោយផ្តោតសំខាន់លើវិស័យកសិឧស្សាហកម្ម និងធនធានរ៉ែ ដើម្បីជំរុញកំណើនសេដ្ឋកិច្ចជាតិឱ្យកាន់តែរីកចម្រើន បន្ទាប់ពីប៉ូលសេដ្ឋកិច្ចបីទៀត មានរាជធានីភ្នំពេញ គឺជាប៉ូលសេដ្ឋកិច្ចពហុបំណងទីមួយ ដែលផ្តោតសំខាន់លើជំនួញ និងសកម្មភាពអាជីវកម្មនានា, ខេត្តព្រះសីហនុ ជាប៉ូលសេដ្ឋកិច្ចទី២ ដែលផ្តោតលើផ្នែកហិរញ្ញវត្ថុ និងទេសចរណ៍, និងសៀមរាប គឺផ្តោតលើទេសចរណ៍វប្បធម៌៕
អត្ថបទ៖ ទូន សុផល

-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


