ជីវិតកម្សាន្ដ
៣ ថ្ងៃហើយ Mai Davika បង្កការភ្ញាក់ផ្អើលពេញក្រុងបាងកក
ប៉ុន្មានថ្ងៃមកនេះ រូបថតស៊ិចស៊ី ស្រើបស្រាលរបស់តារាស្រីថៃ កញ្ញា Mai Davika បានបង្កការភ្ញាក់ផ្អើលពាសពេញក្រុងបាងកក ព្រោះសឹងគ្រប់កន្លែងនៅក្នុងក្រុងសុទ្ធតែបិទផ្សាយរូបថតរបស់នាង មិនថាផ្លាកសញ្ញារថភ្លើងក្រោមដី ផ្ទាំងប៉ាណូ និងទូរទស្សន៍ផ្សាយពាណិជ្ជកម្មនោះទេ។

ប្រភពពីសារព័ត៌មានថៃ បានឱ្យដឹងថា រូបភាពទាំងនោះគឺជាការផ្សាយពាណិជ្ជកម្មដ៏ល្បីល្បាញថ្មីរបស់ទឹកអប់ម៉ាក Madame Finn ខណៈការចំណាយថវិកាថត អស់មិនតិចឡើយ។
ផលិតករដែលដឹកនាំការថតស្ពតមួយនេះ និយាយថា មានតែ Mai Davika ប៉ុណ្ណោះដែលសក្តិសមបំផុតក្នុងស្ពតរបស់ Madame Finn ហើយខ្លួនពិតជាពេញចិត្តសមត្ថភាពរបស់នាងណាស់។

ដូចការរំពឹងទុកពីខាងម្ចាស់ប្រេន និងផលិតករ រូបភាពផ្សាយពាណិជ្ជកម្មដែលសម្ដែងដោយ Mai Davika ពិតជាទទួលបានការចាប់អារម្មណ៍ខ្លាំង និងមានភាពទាក់ទាញបំផុត មិនត្រឹមតែនៅក្នុងក្រុងបាងកកនោះទេ ប៉ុន្តែវាបានសុះសាយពាសពេញប្រទេសថៃតែម្ដង៕










ប្រែសម្រួល៖ សន្យា
ចុចអាន៖ ស្រឡាញ់គ្នាជាង១ឆ្នាំ តួឯករឿង “Crash Landing On You” ប្រកាសរៀបការហើយ
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


