Connect with us

ព័ត៌មានអន្ដរជាតិ

WHO៖ វីរុសបំប្លែងខ្លួនលេចឡើងថ្មីជាបន្តបន្ទាប់ ជំងឺរាតត្បាតមិនងាយបញ្ចប់នោះទេ

បានផុស

នៅ

លោកស្រី Soumya Swaminathan ប្រធានអ្នកវិទ្យាសាស្ត្ររបស់អង្គការសុខភាពពិភពលោក (WHO) បាននិយាយកាលពីថ្ងៃសុក្រថា ពិភពលោកមិនទាន់ដល់ទីបញ្ចប់នៃការរាតត្បាតរបស់ជំងឺកូវីដ-១៩ នៅឡើយទេ ព្រោះតែវីរុសថ្មីជាច្រើនប្រភេទទៀត បានលេចឡើងជាបន្តបន្ទាប់។

ខណៈកំពុងចុះចាក់វ៉ាក់សាំងជាមួយអគ្គនាយក WHO លោក Tedros Adhanom Ghebreyesus លោកស្រី Swaminathan បានថ្លែងទៅកាន់អ្នកយកព័ត៌មាននៅអាហ្រ្វិកខាងត្បូងថា “យើងសង្កេតឃើញវីរុសវិវឌ្ឍខ្លួន និងផ្លាស់ប្តូរថ្មីជានិច្ច ដូច្នេះពិភពលោកនឹងជួបប្រទះនឹងវីរុសបំប្លែងខ្លួនថ្មីកាន់តែច្រើនឡើងៗ ដែលវាពិតជាក្តីបារម្ភខ្លាំងសម្រាប់គ្រប់គ្នា។ ដូច្នេះក្នុងពេលដ៏ខ្លីខាងមុខ ពិភពលោកមិនទាន់ឈានដល់ចុងបញ្ចប់នៃជំងឺរាតត្បាតនោះទេ”។

ដោយឡែក កាលពីថ្ងៃពុធ ទី០៩ ខែកុម្ភៈ អគ្គនាយក WHO លោក Tedros Adhanom Ghebreyesus បានអំពាវនាវឲ្យប្រទេសអ្នកមានបង្កើនការគាំទ្រជាមួយ WHO ចំពោះប្រទេសក្រីក្រ ដើម្បីពន្លឿនលើការបញ្ចប់នៃជំងឺរាតត្បាតឱ្យបានឆាប់បំផុត៕

ប្រែសម្រួល៖ សន្យា

ចុចអាន៖ WHO ឲ្យប្រទេសអ្នកមានចាយលុយជួយប្រទេសក្រីក្រ ទើបអាចបញ្ចប់កូវីដ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម