ព័ត៌មានជាតិ
អ្នកនាំពាក្យ៖ ព្រះសង្ឃ និងសាសនិកជាង ១៧០០អង្គនាក់ ឆ្លងជំងឺកូវីដ-១៩ និងបាត់បង់ជីវិត ២៣អង្គនាក់
អ្នកនាំពាក្យក្រសួងធម្មការ និងសាសនា បានមានប្រសាសន៍ថា គិតត្រឹមថ្ងៃទី១៥ ខែកម្ភៈឆ្នាំ២០២២ មានព្រះសង្ឃ និងអ្នកកាន់សាសនាផ្សេងៗទៀត នៅក្នុងប្រទេសកម្ពុជាប្រមាណចំនួន ១៧២៧អង្គនាក់ បានឆ្លងជំងឺកូវីដ ១៩ និងបាត់បង់ជីវិតចំនួន ២៣អង្គនាក់។

លោក សេង សុមុនី រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងធម្មការ និងសាសនាបានឲ្យដឹងនៅព្រឹកថ្ងៃទី១៦កម្ភៈនេះ ថា ក្នុងចំណោមអ្នកឆ្លង និងស្លាប់នោះ ភាគច្រើនជាព្រះសង្ឃ ក្នុងព្រះពុទ្ធសាសនាមានសរុបចំនួន ១២៥២អង្គ ជាសះស្បើយ ១២៣៤អង្គ និងអនិច្ចធម្ម១៦អង្គ។ ឥស្លាមសាសនាវិញ មានមេដឹកនាំឆ្លងសរុប ៣១៥នាក់ជាសះស្បើយ ៣០៥នាក់និងមរណភាព០៦នាក់ គ្រិស្ទសាសនាមានមេដឹកនាំឆ្លងសរុប ១២២នាក់ ជាសះស្បើយសរុប ១១៦នាក់និង មរណភាព ១នាក់ និងសាសនាមហាយានមានមេដឹកនាំឆ្លងសរុប ៣៨ នាក់ជាសះស្បើយសរុប ៣៨ នាក់និងមិនមានអ្នកស្លាប់ទេ។

លោក សេង សុមុនី បានពន្យល់ថា មូលហេតុដែលបណ្តាលឱ្យព្រះសង្ឃ ឆ្លងជំងឺកូវីដ ១៩គឺដោយសារមានព្រះសង្ឃខ្លះ បានឆ្លងពីក្មេងវត្តចេញទៅធ្វើជាកម្មករនៅខាងក្រៅហើយបានមកចម្លងជំងឺដល់ព្រះសង្ឃ និងព្រះសង្ឃខ្លះទៀតបានឆ្លងជំងឺកូវីដ ១៩ ពេលព្រះអង្គចេញនិមន្តបិណ្ឌបាត្រនៅខាងក្រៅ ដែលករណីទាំងនេះ កើតនៅរាជធានីភ្នំពេញ។ ចំណែកព្រះសង្ឃតាមខេត្តឆ្លងជំងឺកូវីដ១៩វិញ ភាគច្រើនព្រះអង្គបានចូលរួមពិធីបុណ្យទានផ្សេងៗ។
លោក សេង សុមុនី បានអំពាវនាវដល់ព្រះសង្ឃ និងសាសនិកផ្សេងៗទៀត ត្រូវបន្តការប្រុងប្រយ័ត្នខ្ពស់ ចំពោះជំងឺកូវីដ១៩ និងអនុវត្តឱ្យមានខ្ជាប់ខ្ជួននូវវិធានការរបស់ក្រសួងសុខាភិបាល ពិសេសវិធាការ៣កុំនិង៣ការពារ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩ក្នុងវត្តអារាមពិសេសជំងឺអូមីក្រុងដែលកំពុងធ្វើចរាចរណ៍នៅក្នុងប្រទេសកម្ពុជា៕
អត្ថបទ៖ សំអឿន

-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


