វប្បធម៌ ជំនឿ
បុណ្យ ៥យ៉ាង ពុទ្ធសាសនិកជឿថា អាចនាំក្ដីសុខចម្រើនដល់ជីវិត ក្នុងថ្ងៃឱបោសថសីល
រៀងរាល់ថ្ងៃឱបោសថសីល ជាទម្លាប់របស់ពលរដ្ឋខ្មែរ ក៏ដូចជាជាតិសាសន៍ផ្សេងទៀត ដែលគោរពប្រណិប័តព្រះពុទ្ធសាសនា តែងតែទៅវត្តវ៉ា ដើម្បីធ្វើបុណ្យនឹងព្រះសង្ឃ ព្រមទាំងបូជាដល់ព្រះពុទ្ធរូប។ ទម្លាប់បែបនេះ ព្រោះសាសនិកជឿជាក់ថា អាចនាំបុណ្យកុសលដល់ខ្លួនឯង គ្រួសារ និងអ្នកចែកឋានទៅលោកខាងមុខ។ មិនតែប៉ុណ្ណោះ ពុទ្ធបរិស័ទ តែងតែបួងសួងសុំសេចក្ដីសុខពីវត្ថុស័ក្តិសិទ្ធិមិនដែលខាន រាល់វេលាណាដែលបានទៅធ្វើបុណ្យនៅថ្ងៃសីល។

ខាងក្រោមជាជំនឿអំពីការធ្វើបុណ្យ ៥យ៉ាង ដែលគេជឿថា អាចផ្ដល់សេចក្ដីសុខ សេចក្ដីចម្រើន ក្នុងថ្ងៃឱបោសថសីល៖
១. ទៅវត្តប្រគេនចង្ហាន់ ផ្កាភ្ញី ធូប ទៀន ប្រេង និងគោម ដល់ព្រះសង្ឃ អាចជួយផ្ដល់សំណាង សុភមង្គល និងសម្រស់ស្រស់ស្អាត។
២. ធ្វើទានដោយចែកថ្នាំពេទ្យ អាហារ និងទឹកផឹក នោះជីវិតនឹងពេញបរិបូរណ៍ដោយសុខភាព មិនទទួលរងពីជំងឺឈឺថ្កាត់ ហើយភារកិច្ចនានានឹងទទួលបានជំនួយពីអ្នកដទៃ។
៣. ធ្វើបុណ្យរំដោះសត្វ ជាបុណ្យកុសលនឹងនាំមកនូវសេចក្តីសុខចម្រើន ជីវិតមានសំណាងភ្លឺថ្លា ទ្រព្យសម្បត្តិហូរចូល និងសុភមង្គលទ្វេដង។
៤. គោរពបូជាព្រះពុទ្ធរូប តាមជំនឿ នឹងជួយឱ្យជីវិតគ្រួសារទទួលបានភាពរីករាយ ព្រមទាំងជួយបំពេញបំណងប្រាថ្នាឱ្យសម្រេច។
៥. កាន់សីល ៥ ឬសីល ៨ នឹងជួយកាត់បន្ថយសំណាងអាក្រក់។
ទោះបីជាប្រិយមិត្តធ្វើបុណ្យប្រភេទណាក៏ដោយ សូមធ្វើដោយចេតនាបរិសុទ្ធ នោះបុណ្យកុសលច្បាស់ជាកើតមានច្រើនៗជាក់ជាមិនខាន៕
អត្ថបទ៖ សន្យា
ចុចអាន៖ មេរៀន ៣ យ៉ាង ពុទ្ធសាសនិកខ្មែរ គួរអនុវត្តនៅថ្ងៃ «បុណ្យមាឃបូជា»
ចុចអាន៖ ជាពុទ្ធសាសនិកខ្មែរ គួរស្វែងយល់ពីពិធី «បុណ្យមាឃបូជា»
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


