Connect with us

វប្បធម៌ ជំនឿ

ជាពុទ្ធសាសនិកខ្មែរ គួរស្វែងយល់ពីពិធី «បុណ្យមាឃបូជា​»

បានផុស

នៅ

មាឃបូជា ជាពិធីបុណ្យមួយ ដែលមានសារៈសំខាន់នៅក្នុងព្រះពុទ្ធសាសនា រួមពិធីបុណ្យមាន មាឃបូជា ពិសាខបូជា អាសាឍបូជា និងបុណ្យបវារណា (ចេញវស្សា) ។

វត្តនិគ្រោធវ័ន
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បុណ្យមាឃបូជា ប្រារព្ធឡើង ដើម្បីរំលឹកដល់ថៃ្ងដែលព្រះសម្មាសម្ពុទ្ធទ្រង់ប្រកាសបង្កើត ព្រះពុទ្ធសាសនាឡើង ក្នុងលោកនៅ ប្រទេសឥណ្ឌា កាលពី ៥៨៨ ឆ្នាំមុនគ្រិស្តសករាជ នាថៃ្ងទី ១៥ កើតខែមាឃ ក្រោយពីការត្រាស់ដឹងរបស់ព្រះអង្គចំនួន ៩ ខែគត់ ។ ការបង្កើត ព្រះពុទ្ធសាសនា ក្នុងឋានៈជាអង្គការសាសនាមួយនេះ ធ្វើឡើងនៅក្នុងចំណោមព្រះសង្ឃចំនួន ១,២៥០ អង្គ ជាសមាជិកក្នុងអង្គមហាសន្និបាតមួយ ដែលបាននិមន្តមកពីគ្រប់ស្រទាប់វណ្ណៈទាំងអស់ ។

នៅក្នុងមហាសន្និបាតនោះ ព្រះសម្មាសម្ពុទ្ធ ទ្រង់បានប្រកាសនូវគោលការណ៍ចំនួន ១១ ប្រការសម្រាប់ឲ្យសមាជិកមហាសន្និបាតទាំងអស់ កាន់យកជាវិថីជីវិត និងសម្រាប់យកទៅផ្សព្វផ្សាយ ដល់ជនដទៃទៀតឲ្យបានយល់អំពី ពុទ្ធសាសនា ។

គោលការណ៍ទាំង ១១ ប្រការនេះ មានឈ្មោះជាភាសាបាលីថា “ឱវាទបាដិមោក្ខ” ដែលពុទ្ធសាសនិកជនម្នាក់ៗត្រូវយកមកសិក្សាឲ្យយល់ដឹងនិងអនុវត្តដូចតទៅ៖

គោលបំណង៖ គោលបំណងរបស់ ព្រះពុទ្ធសាសនា ឬក៏ដូចជា គោលបំណងរបស់ពុទ្ធសាសនិកម្នាក់ៗ គឺសែ្វងរកនិព្វានដែលប្រែថា សភាវ:ប្រាសចាកទុក្ខ មិនមានសេចក្តីទុក្ខ មិនមានបញ្ហានៅក្នុងដួងចិត្តរបស់ខ្លួន ពាក្យនិព្វាននេះ មានន័យស្មើនិងពាក្យថា “សន្តិ” ដែលប្រែថា “សេចក្តីស្ងប់” ។ យើងអាចនិយាយថា គោលបំណង របស់ ព្រះពុទ្ធសាសនា គឺការបង្កើតឡើងនូវ សន្តិភាព ក្នុងដួងចិត្តនេះដែរ ក៏ជាមូលដ្ឋានគ្រឹះនៃសន្តិភាពក្នុងសង្គមដែលខ្លួនរស់នៅផង ។ ការកាន់ ព្រះពុទ្ធសាសនា គឺជាការប្រឹងប្រែងដើម្បីបង្កើតសន្តិភាពដល់ខ្លួន និងចូលរួមចំណែកដល់សន្តិភាពសង្គម និង ពិភពលោក នេះជាកាតព្វកិច្ចដែលពុទ្ធសាសនិកម្នាក់ៗត្រូវប្រឹងប្រែងធ្វើអោយសម្រេច ។

គោលដៅ៖ សន្តិភាព ឬនិញ្វន មិនមែនកើតឡើងដោយការសុំបន់ស្រន់បួងសួងទេ និងក៏មិនអាចកើតឡើងដោយសារផ្តល់ឬប្រទានឲ្យដោយចិត្តស្រឡាញ់មេត្តារបស់អាទិទេព ឬព្រះជាម្ចាស់អង្គណាមួយឡើយ សន្តិភាពនេះកើតដោយសារការសន្សំរបស់សកម្មភាព ៣ យ៉ាងគឺ៖

-ការមិនធ្វើអាក្រក់ ការកម្ចាត់អំពើអាក្រក់ និងការពារអំពើអាក្រក់គ្រប់ប្រភេទមិនឲ្យកើតក្នុងជីវិតរស់នៅទាំងផ្លូវកាយនិងផ្លូវសម្តី ។

-ការធ្វើអំពើល្អ បង្កើតអំពើល្អ និងរក្សាអំពើល្អឲ្យស្ថិតសេ្ថរគង់វង្សក្នុងជីវិតរស់នៅប្រចាំថៃ្ង ទាំងអំពើល្អខាងផ្លូវកាយនិងផ្លូវសម្តី ។

-ពង្រឹងចិត្តដែលជាមូលដ្ឋាននៃអំពើ ដោយកម្ចាត់កិលេស ឬមេរោគដែលតោង ចិត្តឲ្យអស់ទៅ រហូតដល់ចិត្តស្អាតបរិសុទ្ធ មិនមានសភាវៈអាក្រក់ស្ថិតនៅ ។

វត្តនិគ្រោធវ័ន

លក្ខណៈរបស់ព្រះពុទ្ធសាសនិកជន ៖

លក្ខខណ្ឌទី ១ ៖ មានការអត់ធ្មត់ក្នុងការធ្វើអំពើល្អ និងកម្ចាត់អំពើអាក្រក់ ។

លក្ខខណ្ឌទី ២ ៖ មិនប្រើអំពើហិង្សាក្នុងការរស់នៅ ។

លក្ខខណ្ឌទី ៣ ៖ មិនប្រើពាក្យបៀតបៀននិងតិះដៀលអ្នកដទៃ ។

លក្ខខណ្ឌទី ៤ ៖ រក្សាសីល រស់នៅក្នុងច្បាប់ យកច្បាប់ជាធំ ។

លក្ខខណ្ឌទី ៥ ៖ បរិភោគ ប្រើប្រាស់វត្ថុទាំងទ្បាយដោយសន្សំសំចៃនិងស្គាល់ប្រមាណ ។

លក្ខខណ្ឌទី ៦ ៖ ចូលចិត្តភាពស្ងប់ស្ងាត់ និងបង្កើតបរិយាកាសស្ងប់ស្ងាត់ ។

លក្ខខណ្ឌទី ៧ ៖ មានសេចក្តីព្យាយាមក្នុងការសម្អាតចិត្ត ធ្វើឲ្យចិត្តមានសមាធិ ។

មេរៀនពីបុណ្យមាឃបូជា ៖​ ថៃ្ងនេះជាថៃ្ងដែលព្រះពុទ្ធអង្គទ្រង់ប្រកាសគោលការណ៍ទាំង ១១ ប្រការនេះ សម្រាប់ជាប្រយោជន៍ដល់បរិស័ទយកទៅប្រើប្រាស់ៈ

ចំណុច ១ ៖ ក្នុងឋានៈជាបរិស័ទ ការអនុវត្តតាមប្រការទាំង ១១ នេះនឹងនាំទៅរកសន្តិភាពផ្លូវចិត្តជាពិតប្រាកដ ។

ចំណុច ២ ៖ ក្នុងឋានៈជាពលរដ្ឋ ក្នុងសង្គម ការមានគោលបំណងរួម មានគោលដៅដូចគ្នា និងការប្រព្រឹត្តប្រហាក់ប្រហែលគ្នានេះ នឹងអាចនាំមកនូវ សន្តិភាព និងការអភិវឌ្ឍដែលប្រកបដោយនិរន្តរភាព ។

ចំណុច ៣ ៖ ក្នុងឋានៈជាក្រុមបក្សនៅក្នុងសង្គម ឬប្រទេសជាតិមួយដែលព្យាយាមសែ្វងរកនូវឱកាសដើម្បីរក្សាសន្តិភាព និងជំរុញដល់ការអភិវឌ្ឍដល់ ប្រទេសជាតិតែឯងនោះ ការគោពតាមគោលការណ៍ទាំង ១១ ប្រការនេះនឹងកាត់បន្ថយបាននូវអស្ថិរភាព ជម្លោះ និងអំពើហិង្សាដែលកើតមកពីការប្រគួតប្រជែងគ្នាបាន ។

ចំណុច ៤ ៖ ក្នុងឋានៈជាអ្នកផ្សាយសាសនា ការប្រព្រឹត្តទៅតាមគោលការណ៍នេះ នឹងនាំឲ្យមានការយោគយល់ ការផ្តល់កិត្តិយស ដល់គ្នានិងគ្នា និងការរស់នៅជុំគ្នា ក្នុងឋានៈជាមនុស្សជាតិបាន បើទោះជាមាន សាសនាខុសគ្នាៗក៏ដោយ ។

ចំណុច ៥: ក្នុងឋានៈជាអន្តរជាតិ ការគោរពតាមគោលការណ៍នេះ នឹងនាំមកនូវនិរន្តរភាពរបស់មនុស្សជាតិ បរិស្ថានធម្មជាតិ ពិភពសត្វ និងអាកាសធាតុដ៏យូរអងែ្វងបាន ដោយមិនបាច់ព្រួយបារម្ភក្នុងការដណ្តើមគ្នា ដើម្បីរស់ឡើយ ។

សង្ឃឹមថាយើងម្នាក់ៗ អាចទាញយកប្រយោជន៍បានខ្លះពីថៃ្ងមាឃបូជានេះ នឹងអញ្ជើញនាំគ្នាធ្វើបុណ្យទានរក្សាសីល និងសមាធិសម្អាតចិត្តរបស់ខ្លួនក្នុងថៃ្ងនេះ ដើម្បីបូជានិងរំលឹកចំពោះគុណព្រះសម្មាសម្ពុទ្ធ ដែលព្រះអង្គបានបង្កើត ព្រះពុទ្ធសាសនា សម្រាប់ជាមាគ៌ា‌ជីវិតដល់ពួកយើងទាំងអស់គ្នា ៕

គ្រូ ណុប

ប្រភព៖wikipedia

ចុចអាន៖សម្រង់ទូន្មានពីព្រះពុទ្ធ ជួយផ្លាស់ប្ដូរជីវិតឲ្យជ្រះថ្លា មានភាពវិជ្ជមានមកវិញ

ចុចអាន៖ផ្ទះទុកចោល អាចមានវិញ្ញាណអាក្រក់រស់នៅ ប្រើក្បួននេះ ពពួកអមនុស្សចាកឆ្ងាយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៣ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ៣ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៣ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

សេដ្ឋកិច្ច៤ ថ្ងៃ មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម