ព័ត៌មានអន្ដរជាតិ
វៀតណាម រកឃើញកុមារ ៤៩ ម៉ឺននាក់ឆ្លងកូវីដ
យោងតាមអនុរដ្ឋមន្ត្រីសុខាភិបាលវៀតណាមលោក Nguyen Truong Son បានឲ្យដឹងថា កុមារប្រមាណ ៤៩០,០០០ នាក់នៅក្នុងប្រទេសវៀតណាមបានឆ្លងជំងឺកូវីដ ១៩ ចាប់តាំងពីការចាប់ផ្តើមនៃជំងឺរាតត្បាតមួយនេះ ។

ថ្លែងនៅក្នុងសន្និសីទថ្នាក់ជាតិនាពេលថ្មីៗនេះ ស្តពីការណែនាំ និងការថែទាំកុមារដែលឆ្លងជំងឺកូវីដ ១៩ លោក Son បាននិយាយថា ចំនួននេះស្មើនឹង ១៩.២ ភាគរយនៃមនុស្សដែលមានអាយុក្រោម ១៨ ឆ្នាំដែលឆ្លងកូវីដនៅក្នុងប្រទេស ។
លោកបានកត់សម្គាល់ថា ៤.៨ ភាគរយនៃកុមារអាយុចន្លោះពី ១៣-១៧ ឆ្នាំបានធ្វើតេស្តវិជ្ជមានកូវីដ ។ ៨ ភាគរយដែលឆ្លងកូវីដមានអាយុពី ៦ ទៅ ១២ ឆ្នាំ, ២.៨ ភាគរយមានអាយុពី ៣ ទៅ ៥ ឆ្នាំ, និង ៣.៦ ភាគរយដែលមានអាយុពី ០ ទៅ ២ ឆ្នាំ។

មានតែការស្លាប់របស់កុមារចំនួន ១៦៥ នាក់ប៉ុណ្ណោះពោលស្មើនឹង ០.៤២ ភាគរយនៃការស្លាប់ដោយសារកូវីដសរុបរបស់ប្រទេស ខណៈ ០.១១ ភាគរយនៅក្នុងក្រុមអាយុ ១៣ ទៅ ១៧ ឆ្នាំ, ០.១ ភាគរយនៅក្នុងក្រុមអាយុ ៦ ទៅ ១២ និង ០.១៨ ភាគរយនៅក្នុងក្រុម ០ ទៅ ២ ឆ្នាំ ។
នាពេលថ្មីៗនេះក្រសួងសុខាភិបាលក៏បាននឹងកំពុងសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយក្រសួងអប់រំ និងអាជ្ញាធរមូលដ្ឋានដើម្បីពន្លឿនការចាក់វ៉ាក់សាំងដល់កុមារអាយុពី ១២ ទៅ ១៧ ឆ្នាំផងដែរដើម្បីអនុញ្ញាតឲ្យបើកសាលារៀនឡើងវិញដោយសុវត្ថិភាព ខណៈអត្រាការចាក់វ៉ាក់សាំងនាពេលបច្ចុប្បន្នឈានដល់ ៩០ ភាគរយហើយ ។

រហូតមកដល់ពេលនេះវ៉ាក់សាំង Pfizer សរុបចំនួន ១៦.៤ លានដូសត្រូវបានចាក់ទៅក្រុមអាយុនេះ រួមទាំង ៧.៩៦ លានដូសសម្រាប់ការចាក់លើកទី ២ ខណៈដែលការចាក់វ៉ាក់សាំងរបស់កុមារដែលមានអាយុពី ៥ ទៅ ១២ ឆ្នាំគ្រោងនឹងចាប់ផ្តើមក្នុងពេលឆាប់ៗនេះជាមួយនឹងការចាក់វ៉ាក់សាំង Pfizer ផងដែរ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Vietnam Plus
ចុចអាន ៖ វៀតណាម សាកល្បងថ្នាំកូវីដ Molnupiravir រួចហើយ ឯប្រសិទ្ធភាពដូចចិត្ត (មានវីដេអូ)
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


