ព័ត៌មានអន្ដរជាតិ
វៀតណាម សាកល្បងថ្នាំកូវីដ Molnupiravir រួចហើយ ឯប្រសិទ្ធភាពដូចចិត្ត (មានវីដេអូ)
ក្រសួងសុខាភិបាលវៀតណាមបានប្រកាសថា ការសាកល្បងសម្រាប់ថ្នាំគ្រាប់ Molnupiravir ដែលត្រូវបានបង្កើតឡើងដោយក្រុមហ៊ុនឱសថអាមេរិក Merck សម្រាប់ព្យាបាលកូវីដនៅក្នុងប្រទេសវៀតណាម មិនឃើញមានអ្នកស្លាប់នោះទេ ។

ការសាកល្បងនេះត្រូវបានធ្វើឡើងនៅក្នុងទីក្រុង និងខេត្តចំនួន ២២ ហើយបានបង្ហាញថា ថ្នាំនេះមានសុវត្ថិភាព និងមានប្រសិទ្ធភាពក្នុងការកាត់បន្ថយការផ្ទុកមេរោគ ការឆ្លង និងពេលវេលានៃការព្យាបាលជាដើម ។
បើយោងតាមក្រសួងសុខាភិបាលបានឲ្យដឹងថា បន្ទាប់ពីការប្រើប្រាស់រយៈពេល ៥ ថ្ងៃ កូវីដនៅក្នុងខ្លួនអ្នកជំងឺគឺតិចតួចប៉ុណ្ណោះ ហើយអត្រាជាសះស្បើយបានកើនឡើងពី ៧២.១ ទៅ ៩៩.១ ភាគរយ ។ ចំណែកបន្ទាប់ពី ១៤ ថ្ងៃ ភាគរយជាសះស្បើយគឺជិត ១០០ ភាគរយឯណោះ ។ មានតែអ្នកជំងឺប្រហែល ០.០២ ទៅ ០.០៦ ភាគរយប៉ុណ្ណោះដែលមានសភាពធ្ងន់ធ្ងរ ប៉ុន្តែមិនស្លាប់នោះទេ ។

ទន្ទឹមនោះ រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក Nguyen Thanh Long បាននិយាយថា ការសាកល្បងសម្រាប់ថ្នាំ Molnupiravir នៅក្នុងប្រទេសវៀតណាម ទទួលបានលទ្ធផលល្អ និងស្របតាមការរកឃើញដោយក្រុមហ៊ុន Merck និងអ្នកផលិតថ្នាំដទៃទៀត ។
លោក Long បាននិយាយថា “ថ្នាំនេះមានសុវត្ថិភាព និងមានផលប៉ះពាល់តិចតួចប៉ុណ្ណោះ ។ ប្រសិនបើមានកូវីដ ពួកវានឹងបាត់ទៅវិញ បន្ទាប់ពីមួយ ឬពីរថ្ងៃនៃការប្រើប្រាស់ថ្នាំ ហើយបើរហូតដល់ ១៤ ថ្ងៃគឺជាសះស្បើយដាច់តែម្ដង” ។

លោកបន្ថែមថា វៀតណាមក៏បាននាំចូលថ្នាំនេះយ៉ាងច្រើនផងដែរ ហើយក្រសួងក៏បានអនុញ្ញាតឲ្យអាជីវកម្មចំនួន ៣៩ ដើម្បីផលិតថ្នាំនេះ ហើយអាជ្ញាធរកំពុងធ្វើការជាមួយក្រុមហ៊ុន Merck ដូច្នេះវាអាចត្រូវបានអនុម័តឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន ។
គួរបញ្ជាក់ថា ការសាកល្បងសម្រាប់ថ្នាំ Molnupiravir នៅក្នុងប្រទេសវៀតណាម ត្រូវបានចាប់ផ្តើមនៅក្នុងខែសីហាឆ្នាំមុន ហើយថ្នាំនេះបានប្រើលើអ្នកជំងឺកូវីដក្នុងកម្រិតស្រាល ៕
សូមទស្សនាវីដេអូ!
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ VNExpress
ចុចអាន ៖ វៀតណាម ចាត់ទុក កូវីដ ជាជំងឺធម្មតា និងត្រៀមរស់នៅជាមួយវីរុសនេះ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១៣ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា២៣ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា២២ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ


