ព័ត៌មានអន្ដរជាតិ
ប្រទេសអាស៊ីគឺជប៉ុនក៏ដាក់ទណ្ឌកម្មលើរុស្ស៊ីដែរ
ប្រទេសជប៉ុនកំពុងដាក់ទណ្ឌកម្មលើប្រទេសរុស្ស៊ីជុំវិញសកម្មភាពរបស់ខ្លួននៅប្រទេសអ៊ុយក្រែន ក្នុងនោះហាមចេញមូលប័ត្ររុស្ស៊ីនៅជប៉ុន និងបង្កកទ្រព្យសម្បត្តិរបស់ជនជាតិរុស្ស៊ីជាក់លាក់មួយចំនួន។ លោកនាយករដ្ឋមន្ត្រី Fumio Kishida មានប្រសាសន៍នៅថ្ងៃពុធ ទី២៣ ខែកុម្ភៈនេះ។
ប្រទេសលោកខាងលិចដូចជាចក្រភពអង់គ្លេស អាមេរិក អាល្លឺម៉ង់ និងសម្ព័ន្ធមិត្តមួយចំនួនបានដាក់ទណ្ឌកម្មថ្មីលើធនាគារ និងបុគ្គលរុស្ស៊ី បន្ទាប់ពីរដ្ឋាភិបាលក្រុងមូស្គូបានបញ្ជាឲ្យកងទ័ពចូលទៅក្នុងតំបន់ផ្តាច់ខ្លួនពីភាគខាងកើតអ៊ុយក្រែន។
លោកនាយករដ្ឋមន្ត្រីជប៉ុន Kishida បានលើកឡើងថា សកម្មភាពរបស់រុស្ស៊ីបានបំពានលើអធិបតេយ្យភាពរបស់អ៊ុយក្រែន និងបានអំពាវនាវឲ្យរុស្ស៊ីវិលត្រឡប់ចូលកិច្ចពិភាក្សាការទូត។ ជប៉ុនបានត្រៀមខ្លួនរួចហើយដើម្បីចាត់វិធានការបន្ថែមទៀត ប្រសិនបើស្ថានភាពកាន់តែធ្ងន់ធ្ងរ។
លោកបន្តថា លោកមិនឃើញមានផលប៉ះពាល់ខ្លាំងលើការផ្គត់ផ្គង់ថាមពលពីស្ថានភាពបច្ចុប្បន្ននៅក្នុងរយៈពេលខ្លី និងថា លោកនឹងពិចារណាវិធានការទាំងអស់ដើម្បីកំណត់ផលប៉ះពាល់លើក្រុមគ្រួសារ និងក្រុមហ៊ុននានា ប្រសិនបើតម្លៃប្រេងកើនឡើងថែមទៀត៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ Reuters
-
សេដ្ឋកិច្ច៦ ថ្ងៃ ago
ការវិនិយោគរបស់ក្រុមហ៊ុនជប៉ុន កំពុងជួយរុញឱ្យកំណើនសេដ្ឋកិច្ចកម្ពុជាកាន់តែងើបឡើងបន្ថែមទៀត
-
KPT+១ សប្តាហ៍ ago
១០ ប្រទេស កំពូលគ្រោះថ្នាក់ខ្លាំង ចំពោះស្រ្តី
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
អ្នកនាំពាក្យទទូចដល់អ្នកប្រើបណ្តាញសង្គមបញ្ឈប់ចែកចាយជាបន្ទាន់ និងលុបចេញរាល់មាតិកាដែលពាក់ព័ន្ធឃាតកម្មឃោរឃៅ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ក.ប.ប រកឃើញថាឈ្មួញនាំចូលផ្លែទុរេនពីប្រទេសជិតខាង និងមានជ្រលក់ថ្នាំ ហើយលក់បន្លំថាជាទុរេនក្នុងស្រុក
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
លោក ជួន ណារិន្ទ បញ្ជាឱ្យហៅគ្រូមន្តអាគមយកកាំភ្លើងពោះខ្លួនឯងមកសួរនាំ ទោះសាមីខ្លួនសុំទោសជាសាធារណៈ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
បុរសម្នាក់ ត្រូវសត្វថ្លែនខាំបណ្តាលឱ្យស្លាប់ ក្រោយបញ្ជូនទៅសង្គ្រោះនៅមណ្ឌលសុខភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ក្នុងឆ្នាំ២០២៤៖ ឧកញ៉ា អ្នកឧកញ៉ា ៤នាក់ ត្រូវដកហូតគោរមងារ ក្រោយរកស៊ីបោកប្រាស់ និងបាញ់ប្រហារពលរដ្ឋ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ព្យុះខ្សាច់សាហារ៉ាដ៏ធំ ហោះឆ្លងមហាសមុទ្រអាត្លង់ទិក ទៅវាយប្រហារអាមេរិក ចុងសប្តាហ៍នេះ