Connect with us

ព័ត៌មានជាតិ

បញ្ជូន​ជនសង្ស័យ​ប្រើប្រាស់​គ្រឿងញៀន ២​នាក់​ទៅ​សាលាដំបូង​ខេត្ត

បានផុស

នៅ

ត្បូងឃ្មុំ ៖ ជនសង្ស័យ​ប្រើប្រាស់​គ្រឿងញៀន ២នាក់ ត្រូវបានកម្លាំង​ ជំនាញ​នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​សួង បញ្ជូនទៅ​អយ្យការ សាលាដំបូង​ខេត្ត​ដើម្បី​បន្ត​ចាត់ការ​ទៅតាម​នីតិ​វិធី។

ការ​បញ្ជូន​ជនសង្ស័យ​នេះ​ធ្វើ​ឡើង នា​រសៀល​ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២២។ ចំណែក​លោក​វរសេនីយ៍​ឯក​ ឆន សុធន អធិការ​នគរបាល​ក្រុង​សួង​បាន​បញ្ជាក់​ឲ្យ​ដឹង​ថា នៅ​ល្ងាច ថ្ងៃទី​២៥ ខែកុម្ភៈ ឆ្នាំ​២០២២​ថា កម្លាំង​ជំនាញ​ប្រឆាំង​គ្រឿងញៀន សហការ​ជាមួយ កម្លាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​សួង បាន​ចុះ​ល្បាត​ចល័ត ត្រួតពិនិត្យ​នៅ​ចំណុច​ចំការកៅស៊ូ ភូមិ​ពោធិ​កិល សង្កាត់​សួង ក្រុង​សួង ខេត្ត​ត្បូងឃ្មុំ កម្លាំង​យើង​បានឃើញ​ជនសង្ស័យ​ចំនួន​០២​នាក់ រួមមានៈ​

០១.​ឈ្មោះ សេង ចាន់ធូ ភេទ​ប្រុស អាយុ ៣១ ឆ្នាំ រស់នៅ​ភូមិ​ពោធិ​កិល សង្កាត់​សួង ក្រុង​សួង ខេត្ត​ត្បូងឃ្មុំ ។ និង​ទី ២.​ឈ្មោះ យ៉ង សុភ័ក ភេទ​ប្រុស អាយុ ៥២ ឆ្នាំ រស់នៅ​ភូមិ​ពោធិ​កិល សង្កាត់​សួង ក្រុង​សួង ខេត្ត​ត្បូងឃ្មុំ។

សមត្ថកិច្ច​យើង​បាន ធ្វើការ​ត្រួតពិនិត្យ​ឆែកឆេរ រកឃើញ​ម្សៅ​ក្រាម​ព​ណ៌ស​ថ្លា សង្ស័យ​ជា​ថ្នាំញៀន​ចំនួន ០១​កញ្ចប់ ដែល ឈ្មោះ សេង ចាន់ធូ បាន​លាក់​ទុក​នៅក្នុង​ហោប៉ៅខោ​ខាងឆ្វេង។

លោក​អធិការ​បាន​បញ្ជាក់​ទៀត​ថា ​ក្នុង​ប្រតិបត្តិការ​នោះ​ដែរ​កម្លាំង​បាន ដកហូត​វត្ថុតាង ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​សង្ស័យ​ជា​ថ្នាំញៀន ចំនួន​០១​កញ្ចប់ ។ ជនសង្ស័យ​ទាំង​២​នាក់ និង​វត្ថុ​តាង​ថ្នាំញៀន​១​កញ្ចប់ ជំនាញ​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​អយ្យការ​អម​សាលាដំបូង​ខេត្ត​ដើម្បី​ចាត់ការ​ទៅតាម​នីតិ​វិធី៕

ដោយ ៖ ​សាន វិ​ឡែ​ម

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម