ព័ត៌មានអន្ដរជាតិ
រឿងកាន់តែធំ! ពូទីន បញ្ជាឲ្យត្រៀមបាញ់អាវុធ នុយក្លេអ៊ែរ ហើយ! (មានវីដេអូ)
លោក វ្ល៉ាឌីមៀរ ពូទីន បានបញ្ជាឲ្យកងកម្លាំងនុយក្លេអ៊ែររបស់ប្រទេសរុស្ស៊ី ត្រូវត្រៀមខ្លួនឲ្យបានប្រយ័ត្នប្រយែងមែនទៀត។

លោកប្រធានាធិបតីបាននិយាយថា សេចក្តីថ្លែងការណ៍ដ៏គឃ្លើនរបស់មេដឹកនាំណាតូ និងការដាក់ទណ្ឌកម្មសេដ្ឋកិច្ចប្រឆាំងនឹងទីក្រុងមូស្គូ គឺជាអ្វីនៅពីក្រោយការសម្រេចចិត្តនេះ។
ថ្លែងតាមទូរទស្សន៍រដ្ឋកាលពីថ្ងៃអាទិត្យទី២៧ខែកុម្ភៈ លោកបាននិយាយថា “ដូចដែលអ្នកឃើញស្រាប់ហើយ មិនត្រឹមតែបណ្តាប្រទេសលោកខាងលិចចាត់វិធានការមិនរាក់ទាក់ប្រឆាំងនឹងប្រទេសរបស់យើងលើផ្នែកសេដ្ឋកិច្ចប៉ុណ្ណោះទេ ពោលគឺជាទណ្ឌកម្មខុសច្បាប់ដែលមនុស្សគ្រប់គ្នាដឹងអំពី”។

“ប៉ុន្តែមន្ត្រីជាន់ខ្ពស់នៃប្រទេសឈានមុខរបស់អង្គការណាតូ ក៏អនុញ្ញាតឲ្យខ្លួនគេ ធ្វើសេចក្តីថ្លែងការណ៍ដ៏គឃ្លើន ទាក់ទងនឹងប្រទេសរបស់យើងផងដែរ”។
“ដោយសារហេតុផលនេះ ខ្ញុំសូមបញ្ជាឲ្យរដ្ឋមន្ត្រីក្រសួងការពារជាតិ និងនាយអគ្គសេនាធិការទាំងអស់ ដាក់កម្លាំងនុយក្លេអ៊ែរត្រៀមធ្វើកាតព្វកិច្ចប្រយុទ្ធពិសេស”។

វិធានការនេះ នឹងបង្កើនការភ័យខ្លាចនៅទូទាំងលោកខាងលិចដែលថា កងកម្លាំងរុស្ស៊ីអាចប្រើប្រាស់អាវុធនុយក្លេអ៊ែរក្នុងជម្លោះជាមួយអ៊ុយក្រែន។
មន្ត្រីជាន់ខ្ពស់សេតវិមានបានពណ៌នាថា វាជាជំហានមួយទៀតដែលកាន់តែតានតឹង និងមិនចាំបាច់ទាល់តែសោះ៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ SKY
ចុចអាន៖ លើកដំបូងក្នុងប្រវត្តិសាស្រ្ត! EU បញ្ជូនសព្វាវុធទៅ អ៊ុយក្រែន
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


