ព័ត៌មានអន្ដរជាតិ
រុស្ស៊ី បិទស្ថានីយវិទ្យុរិះគន់លោក ពូទីន ក្រោយផ្សាយមិនពិតពីសង្គ្រាមនៅ អ៊ុយក្រែន
ស្ថានីយ៍វិទ្យុរុស្ស៊ីដែលរិះគន់រដ្ឋបាលរបស់លោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន បានបញ្ចប់កម្មវិធីផ្សាយរបស់ខ្លួន ខណៈដែលអាជ្ញាធររឹតបន្តឹងការក្ដោបក្តាប់របស់ពួកគេលើប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ចំពេលមានការលុកលុយអ៊ុយក្រែន ។

វិទ្យុ Echo of Moscow បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ថា ខ្លួនបានបញ្ចប់ការកម្មវិធីផ្សាយ និងគេហទំព័ររបស់ខ្លួន ហើយបានសម្រេចចិត្តបិទក្រុមហ៊ុនចោលតែម្ដង ។
ទន្ទឹមនោះនិពន្ធនាយកលោក Alexei Venediktov បានប្រាប់ទីភ្នាក់ងារព័ត៌មាន Interfax ថា វិទ្យុ Echo of Moscow មិនបានប្រព្រឹត្តល្មើសច្បាប់នោះទេ ចាប់តាំងពីស្ថានីយ៍នេះត្រូវបានគេស្គាល់ថាជាបន្ទាយនៃប្រព័ន្ធផ្សព្វផ្សាយសេរី និងបានចាប់ផ្តើមចាក់ផ្សាយក្នុងឆ្នាំ ១៩៩០ ។

គួររំឭកថា និយតករទំនាក់ទំនងរុស្ស៊ីកាលពីថ្ងៃសៅរ៍បានចោទប្រកាន់ប្រព័ន្ធផ្សព្វផ្សាយឯករាជ្យមួយចំនួនអំពីការពិពណ៌នាមិនពិតនូវអ្វីដែលទីក្រុងមូស្គូហៅថា “ប្រតិបត្តិការយោធា” នៅក្នុងប្រទេសអ៊ុយក្រែន ថាជា “សង្រ្គាម” ។
និយតករបានបញ្ជាឲ្យស្ថាប័នប្រព័ន្ធផ្សព្វផ្សាយលុបព័ត៌មានដែលមិនផ្អែកលើការប្រកាសរបស់រដ្ឋាភិបាលរុស្ស៊ី ឬប្រឈមនឹងការផាកពិន័យយ៉ាងតឹងរ៉ឹង ។

ស្របពេលជាមួយគ្នានេះ អាជ្ញាធរកាលពីថ្ងៃអង្គារបានកាត់ផ្តាច់ការចូលទៅកាន់គេហទំព័ររបស់វិទ្យុ Echo of Moscow និងប្រព័ន្ធផ្សព្វផ្សាយតាមអ៊ីនធឺណិតរបស់វិស័យឯកជន Dozhd ដែលត្រូវបានគេស្គាល់ថាជាទូរទស្សន៍ TV Rain។ ពួកគេបានអះអាងថា បណ្តាញព័ត៌មានទាំងនេះបានយកព័ត៌មានមិនពិត រួមទាំងការស្លាប់ជនស៊ីវិលនៅអ៊ុយក្រែន ។
រហូតមកដល់ពេលនេះរដ្ឋបាលលោក ពូទីន ក៏បាននិងកំពុងបង្ក្រាបយ៉ាងខ្លាំងលើការតវ៉ារបស់ជនស៊ីវិលប្រឆាំងនឹងការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែនផងដែរ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ NHK
ចុចអាន ៖ អ្នកជំនួញរុស្ស៊ី ប្រកាសផ្តល់ប្រាក់រង្វាន់ ១លានដុល្លារ ដល់អ្នកណាចាប់ខ្លួនលោក Putin បាន
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


