ព័ត៌មានអន្ដរជាតិ
ជំទាវទី១អ៊ុយក្រែន ចេញលិខិតថាឲ្យរុស្ស៊ីចំៗ (មានវីដេអូ)
ជំទាវទីមួយនៃប្រទេសអ៊ុយក្រែន បានចេញលិខិតចំហរមួយ ដោយថ្កោលទោស “ការសម្លាប់រង្គាលលើជនស៊ីវិលអ៊ុយក្រែន”។
លោកស្រី Olena Zelenska សរសេរថា “មិនអាចជឿបានទេដែលថា ការវាយលុករបស់រុស្ស៊ីនឹងកើតឡើង ហើយវាបានបង្កើតការពិតដ៏គួរឲ្យរន្ធត់ សម្រាប់មនុស្សរាប់លាននាក់ ជាពិសេសកុមារ”។

ប៉ុន្តែលោកស្រីក៏សាទរចំពោះការតស៊ូរបស់ប្រជាជនអ៊ុយក្រែនផងដែរ។ លោកស្រីសរសេរថា “អ្នកវាយលុកឈ្មោះ Putin គិតថាគាត់នឹងជះកំហឹងលើអ៊ុយក្រែន។ ប៉ុន្តែគាត់បានមើលស្រាលប្រទេសរបស់យើង ប្រជាជនរបស់យើង និងភាពស្នេហាជាតិរបស់ពួកគេ”។
“ខណៈពេលដែលអ្នកឃោសនារបស់វិមានក្រឹមឡាំងអួតថា ប្រជាជនអ៊ុយក្រែននឹងស្វាគមន៍ពួកគេដោយផ្កាក្នុងនាមជាអ្នកសង្គ្រោះ តាមពិតពួកគេត្រូវបានស្វាគមន៍ដោយគ្រាប់បែកសាំងទៅវិញ”។

ស្របពេលជាមួយគ្នានោះ ដោយបង្ហាញពីការដឹងគុណរបស់ខ្លួនចំពោះការគាំទ្រ និងកិច្ចខិតខំប្រឹងប្រែងសង្គ្រោះជាអន្តរជាតិ លោកស្រី Zelenska បានអំពាវនាវដល់ប្រព័ន្ធផ្សព្វផ្សាយពិភពលោក និងពិភពលោកទាំងមូលឲ្យបន្តបង្ហាញពីអ្វីដែលកំពុងកើតឡើងនៅទីនេះ និងបន្តបង្ហាញការពិត។
“ប្រសិនបើយើងមិនបញ្ឈប់លោក Putin ដែលគំរាមចាប់ផ្តើមសង្គ្រាមនុយក្លេអ៊ែរទេនោះ ពិភពលោកនឹងគ្មានកន្លែងសុវត្ថិភាពសម្រាប់យើងឡើយ”៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ ប្រជាជនអ៊ុយក្រែនជាង ១៤ម៉ឺននាក់ វិលមកប្រទេសវិញ ដើម្បីប្រយុទ្ធជាមួយ រុស្ស៊ី
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


