ព័ត៌មានអន្ដរជាតិ
ប្រទេសអាស៊ានមួយបើកទ្វារទទួលទាហានអាមេរិក បើវិបត្តិអ៊ុយក្រែនហក់ចូលអាស៊ី
ប្រធានាធិបតីហ្វីលីពីន លោក Rodrigo Duterte បានជ្រើសរើសយកផ្នែកយោធាក្នុងជម្លោះដឹកនាំដោយអាមេរិកជាមួយរុស្ស៊ីជុំវិញវិបត្តិនៅអ៊ុយក្រែន ដោយបានសន្យាធ្វើជាម្ចាស់ផ្ទះសម្រាប់កម្លាំងទ័ពអាមេរិក បើមានការស្នើសុំ ប្រសិនបើជម្លោះផ្ទុះឡើងជាសង្គ្រាមក្តៅ និងរាលដាលដល់អាស៊ី។
លោក Jose Manuel Romualdez ឯកអគ្គរដ្ឋទូតហ្វីលីពីនប្រចាំនៅទីក្រុងវ៉ាស៊ីនតោន បានប្រាប់អ្នកកាសែតនៅទីក្រុងម៉ានីលកាលពីថ្ងៃព្រហស្បតិ៍ថា លោកប្រធានាធិបតី Duterte ត្រៀមខ្លួនរួចជាស្រេចដើម្បីបើកកន្លែងណាមួយ ប្រសិនបើមានការស្នើសុំចំពោះកម្លាំងទ័ពអាមេរិក។

បេសកជនរូបនេះបាននិយាយដោយយោងលើការអត្ថាធិប្បាយរបស់លោក Duterte កាលពីសប្តាហ៍មុនថា ការគាំទ្រនោះរាប់បញ្ចូលទាំងការប្រើប្រាស់ទ្រព្យសម្បត្តិរបស់ហ្វីលីពីនណាមួយដោយគ្មានការរឹតត្បិត។
«លោក (Duterte) មានប្រសាសន៍ថា ប្រសិនបើពួកគេស្នើសុំការគាំទ្រពីហ្វីលីពីន លោកច្បាស់លាស់ណាស់។ ប្រសិនបើការជំរុញមកដើម្បីការរុញច្រាន ហ្វីលីពីនត្រៀមខ្លួនរួចជាស្រេចដើម្បីរួមចំណែកក្នុងការប្រឹងប្រែង។ ជាពិសេស ប្រសិនបើវិបត្តិនៅអ៊ុយក្រែនហក់ចូលតំបន់អាស៊ី»។ លោក Romualdez បានរៀបរាប់។
លោកបន្តថា ៖«លោក (Duterte) បានផ្តល់ថា ហ្វីលីពីនត្រៀមខ្លួនរួចជាស្រេចដើម្បីបើកទ្វារចំហរ ជាពិសេសចំពោះសម្ព័ន្ធមិត្តអាមេរិករបស់ពួកយើង ក្នុងការប្រើប្រាស់ទីតាំងរបស់ពួកយើង ទីតាំងណាមួយដែលពួកគេប្រហែលជាត្រូវការ»។
ទោះបីជាពួកគេបានដាក់ទណ្ឌកម្មសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរ និងព្យាយាមធ្វើឲ្យរុស្ស៊ីឯកោជុំវិញការវាយប្រហារលើអ៊ុយក្រែន សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តណាតូបានព្យាយាមបញ្ជៀសសង្គ្រាមកាន់តែធំជាមួយរដ្ឋាភិបាលក្រុងមូស្គូ។
លោកប្រធានាធិបតីរុស្ស៊ី វ្លាឌីមៀរ ពូទីន បានព្រមានថា ការធ្វើអន្តរាគមន៍នឹងត្រូវបានចាត់ទុកជាសង្គ្រាមផ្ទាល់ជាមួយរុស្ស៊ី ដូចជាប្រកាសតំបន់គ្មានការហោះហើរនៅអ៊ុយក្រែនជាដើម៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ RT
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


