ព័ត៌មានជាតិ
មន្ត្រីជាន់ខ្ពស់ធនាគារជាតិ ជំរុញឱ្យពលរដ្ឋបង្កើនការចាយប្រាក់រៀល
មន្ត្រីជាន់ខ្ពស់ធនាគារជាតិនៃកម្ពុជាបានជំរុញឱ្យយុវជនកម្ពុជាចូលរួមគាំទ្រការប្រើប្រាស់ប្រាក់រៀលឱ្យបានច្រើនបន្ថែមទៀត ខណៈបច្ចុប្បន្នការប្រើប្រាស់ប្រាក់រៀល នៅមានកម្រិតទាបនៅឡើយ បើធៀបទៅនឹងប្រាក់ដុល្លារអាមេរិក។

ថ្លែងក្នុងទិវាប្រាក់រៀល ខួបលើកទី៤២នៃការដាក់ឱ្យចរាចរប្រាក់រៀលឡើងវិញ ថ្ងៃទី២០ ខែមីនានេះលោកស្រី ជា សិរី អគ្គនាយកធនាគារជាតិនៃកម្ពុជា បានមានប្រសាសន៍ថាបច្ចុប្បន្នការចរាចរណ៍ប្រាក់ដុល្លារ នៅកម្ពុជា នៅតែមានកម្រិតខ្ពស់ដដែល បើធៀបទៅនឹងប្រាក់រៀល ពោលគឺប្រមាណជាង ៨៥ភាគរយ ខណៈប្រាក់រៀលមានប្រហែល១០ទៅ១៥ភាគរយប៉ុណ្ណោះ។

លោកស្រីបានបន្តថា ជាទូទៅតាមការអង្កេតរបស់ធនាគារជាតិនៃកម្ពុជា ឃើញថា ការប្រើប្រាស់ប្រាក់រៀលនៅកម្ពុជាច្រើនតែប្រើប្រាស់នៅតាមទីជនបទ ។ ប៉ុន្តែអ្វីដែលចាប់អារម្មណ៍គឺការប្រើប្រាស់ប្រាក់រៀល នៅតាមប្រព័ន្ធអេឡេត្រូនិចពិសេសនៅតាមប្រព័ន្ធបាគងដែលធនាគារជាតិបានដាក់ឱ្យប្រើប្រាស់ឃើញថាមានការទូទាត់ជាប្រាក់រៀលកើនច្រើន។

លោកស្រីទទួលស្គាល់ថា បច្ចុប្បន្ននេះ ប្រជាជនតែងតែរអ៊ូរទាំថា ចាយប្រាក់រៀលកាន់ក្រដាសលុយច្រើន ក្រដាសលុយកខ្វក់ ឬមានលេខសូន្យច្រើនពេក ដែលចំណុចទាំងអស់នេះ ធនាគារជាតិនឹងខិតខំធ្វើយ៉ាងណាឱ្យមានប្រាក់ថ្មីចរាចរណ៍និងព្យាយាមធ្វើយ៉ាងណាឱ្យក្រដាសប្រាក់យើងមានភាពទាក់ទាញជាងមុន។
ទម្ទឹមនឹងនេះលោកស្រី បានជំរុញឱ្យយុវជនក្មេងៗចូលរួមគាំទ្រការប្រើប្រាស់ប្រាក់រៀលឱ្យបានកាន់តែច្រើនដើម្បីលើកកម្ពស់ប្រាក់ជាតិយើង។
លោកស្រី ជា សិរី បានឱ្យដឹងទៀតថា បច្ចុប្បន្ននេះមានយុវជនច្រើនស្រលាញ់ប្រាក់រៀលប៉ុន្តែអ្វីដែលសកម្មភាពនៅមានកម្រិតដោយការស្រឡាញ់របស់គាត់ មិនទាន់អស់ពីបេះដូងនៅឡើយ។ លោកស្រីសង្ឃឹមថា ជាមួយនឹងឧបករណ៍ទូទាត់ទំនើបដូចជាប្រព័ន្ធបាគងនឹងធ្វើឱ្យយុវជនមានការស្រឡាញ់ប្រាក់រៀលកាន់តែច្រើនឡើថែមទៀត។
ជាមួយគ្នានេះដែរលោកស្រីបានបញ្ជាក់ថា ធនាគារជាតិបានខិតខំផ្សព្វផ្សាយយ៉ាងច្រើនដើម្បីធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋពិយុវជនយើងបានស្គាល់និងប្រើប្រាស់ប្រាក់រៀល។ចំណែកក្រសួងពាណិជ្ជកម្មក៏បានប្រកាសឱ្យផ្សារទំនើបបិទតម្លៃទំនិញជាប្រាក់រៀលផងដែរ តែនៅមិនទាន់អនុវត្តបានច្រើននៅឡើយទេ។ ទោះយ៉ាងណា មានហាងក្រុមហ៊ុនមួយចំនួនបានអនុវត្តរួចហើយដូចជាផ្សារទំនើបឡាក់គីជាដើម។
នៅពេលដែលមានការប្រើប្រាស់ប្រាក់រៀលកើនឡើង វានឹងជួយធ្វើឱ្យកម្ពុជាមានមោទនភាពជាតិដែលបរទេសចូលមកកម្ពុជាចាយលុយរបស់ខ្មែរ និងនៅបរទេសក៏ចាយលុយខ្មែរ។ចំណែកផ្នែកសេដ្ឋកិច្ចវិញធ្វើឱ្យធនាគារជាតិធ្វើគោលនយោបាយរូបិយវត្ថុកាន់តែច្រើនដែលអាចតម្លើងឬទម្លាក់អត្រាការប្រាក់តាមស្ថានភាពសេដ្ឋកិច្ចផងដែរ៕ នេះជាការបញ្ជាក់របស់លោកស្រី ជា សេរី៕ សំអឿន
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


