ព័ត៌មានជាតិ
នាយករដ្ឋមន្ត្រីជប៉ុន លោក KISHIDA Fumio បានមកដល់កម្ពុជាហើយ
លោក គីស៊ីដា ហ្វូមីអូ (KISHIDA Fumio) នាយករដ្ឋមន្រ្តីជប៉ុន បានមកដល់ប្រទេសកម្ពុជាហើយ តាមរយៈជើងយន្តហោះពិសេសរបស់ខ្លួន កាលពីវេលាម៉ោងប្រមាណ២ និង៥០ នាទី រសៀលថ្ងៃទី២០ ខែមីនា ឆ្នាំ២០២២ នេះ ដើម្បីបំពេញទស្សនកិច្ចផ្លូវការរយៈពេល២ ថ្ងៃនៅកម្ពុជា ដោយចាប់ពីថ្ងៃទី២០ ដល់២១ ខែមីនា ឆ្នាំ២០២២។

អញ្ជើញស្វាគមន៍ដំណើរទស្សនកិច្ចរបស់ គណៈប្រតិភូនាយករដ្ឋមន្ត្រីជប៉ុន នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ មានលោកបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងមន្ត្រី ជាន់ខ្ពស់នៃរាជរដ្ឋាភិបាលជាច្រើនរូបទៀត។
ដូចអ្វីដែលបានគ្រោងទុក នៅពេលមកដល់កម្ពុជា លោក KISHIDA Fumio បានអញ្ជើញទៅទស្សនាចេតិយ និងគោរពវិញ្ញាណក្ខន្ធលោក NAKATA HARUYUKI ជនជាតិជប៉ុន ដែលជាអតីតអធិការប៉ូលិសអ៊ុនតាក់ នៅវត្តតាំងក្រសាំង ហើយប្រតិភូបានអញ្ជើញដាក់កម្រងផ្កា គោរពវិញ្ញាណក្ខន្ធនៅវិមានឯករាជ្យ និងព្រះបរមរតនកោដ្ឋ រួចហើយលោកបានអញ្ជើញទៅកាន់វត្តឧណ្ណាលោម ដើម្បីទស្សនាចេតិយ និងគោរពវិញ្ញាណក្ខន្ធលោក NAKATA ATSUHITO ជនជាតិជប៉ុន ដែលជាអតីតបុគ្គលិកស្ម័គ្រចិត្តរបស់អង្គការសហប្រជាជាតិ។

តាមកម្មវិធី នៅរសៀលថ្ងៃដដែលនេះដែរ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញបដិសណ្ឋារកិច្ចជាផ្លូវការ និងប្រជុំទ្វេភាគី ជាមួយឯកឧត្តម គីស៊ីដា ហ្វូមីអូ (KISHIDA Fumio) នាយករដ្ឋមន្ត្រីជប៉ុន នៅវិញមានសន្តិភាព ហើយនឹងមានពិធី ជប់លៀងជាផ្លូវការជូននាយនាយករដ្ឋមន្រ្តីជប៉ុន និងប្រតិភូ។
បើតាមក្រសួងការបរទេស ដំណើរទស្សនកិច្ចផ្លូវការរបស់ ឯកឧត្តម គីស៊ីដា ហ្វូមីអូ នៅព្រះរាជាណាចក្រកម្ពុជា នាពេលនេះ បញ្ជាក់ច្បាស់អំពីការប្តេជ្ញាចិត្តយ៉ាងមោះមុតរបស់ប្រទេសទាំងពីរ ក្នុងការលើកកម្ពស់ និងពង្រឹងនូវ ទំនាក់ទំនងល្អប្រពៃដែលមានស្រាប់ និងភាពជាដៃគូយុទ្ធសាស្រ្ត ព្រមទាំងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងជប៉ុន ទាំងក្នុងក្រប ខ័ណ្ឌទ្វេភាគី និងពហុភាគី សម្រាប់ផលប្រយោជន៍ទៅវិញទៅមកនៃប្រទេសទាំងពីរ៕ កោះកែវ



-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


