Connect with us

ជីវិតកម្សាន្ដ

ភរិយាលោក ព្រហ្ម ម៉ាញ បញ្ជាក់ពីស្ថានភាពជំងឺក្រោយដួលសន្លប់ក្នុងកម្មវីធីនៅសណ្ឋាគារGarden City

បានផុស

នៅ

មហាជនបានដឹងហើយថា តារាកំប្លែងនិងចម្រៀងអាយ៉ៃដ៏មានប្រជាប្រិយភាពលោក ព្រហ្ម ម៉ាញ កាលពីយប់ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២២កន្លង​ទៅ បានដួល​សន្លប់នៅក្នុងកម្មវិធីដ៏អស្ចារ្យ​មួយរបស់​Plengនាសណ្ឋាគារGarden City។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យ៉ាងណាមិញ បន្ទាប់ពីជួបហេតុការដួលសន្លប់ វីរៈសិល្បករផ្នែកចម្រៀងអាយ៉ៃលោក ព្រហ្ម ម៉ាញ ពេលនេះកំពុងសម្រាកនៅមន្ទីរពេទ្យប៉ាស៊ីហ្វិក ក្បែរស្ពានអាកាស៧មករា ដើម្បីតាមដានស្ថានភាពជំងឺ លើសឈាមរបស់គាត់។ ជាមួយគ្នានេះ បើតាមការបញ្ជាក់ពីតារាកំប្លែងអ្នកនាង កាឆយ បានលើកឡើងថា លោកពូ ព្រហ្មម៉ាញ បានធូបន្តិចហើយ តែគាត់នៅងើបវិលហើយញ៉ាំអីមិនទាន់បាន។

ចំណែកអ្នកស្រី គង់ សុចិន្ដា ដែលត្រូវជាភរិយាលោក ព្រហ្ម ម៉ាញ បានប្រាប់ឲ្យដឹងតាមទូរស័ព្ទថា នៅថ្ងៃនេះស្វាមីអ្នកស្រីគឺលោកតា ព្រហ្ម ម៉ាញ បានដឹងខ្លួនជាធម្មតាហើយ ខណ:ក្រុមគ្រូពេទ្យក៏បានបញ្ជូន​ចេញពីបន្ទប់សង្គ្រោះបន្ទាប់មកបន្ទប់សម្រាកធម្មតាវិញដើម្បីតាមដានជំងឺ។ 

អ្នកស្រីបាននិយាយទៀតថា ថ្វីត្បិតលោក ព្រហ្ម ម៉ាញ បានដឹងខ្លួនហើយក្តី ប៉ុន្តែក៏នៅបារម្ភរឿងមួយ គឺសម្ពាធឈាមឡើងចុះខុសប្រក្រតីទើបធ្វើឲ្យលោក ព្រហ្ម ម៉ាញ នៅធ្វើទុក្ខម្ដងៗ។

សូមជម្រាបដែរថា បន្ទាប់ពីមានដំណឹងនៃការដួលសន្លប់របស់លោក ព្រហ្ម ម៉ាញ គេឃើញមានមហាជននិងសិល្ប:ជាច្រើនបង្ហាញក្តីព្រួយបារម្ភនិងផ្ញើសារជូនពរគ្រប់គ្នា៕

អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៤ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១១ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៩ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១១ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម