ព័ត៌មានអន្ដរជាតិ
អ៊ុយក្រែនអះអាងថា រុស្ស៊ី នៅសល់គ្រាប់ បាញ់បានតែ ៣ថ្ងៃទៀតប៉ុណ្ណោះ
ក្រសួងការពារជាតិអ៊ុយក្រែន បានអះអាងក្នុងព័ត៌មានបច្ចុប្បន្នភាពស្ថានការណ៍ប្រចាំថ្ងៃរបស់ខ្លួននៅថ្ងៃអង្គារទី២២ខែមីនានេះថា កងកម្លាំងរុស្ស៊ីដែលកំពុងធ្វើប្រតិបត្តិការ វាយលុកក្នុងទឹកដីអ៊ុយក្រែន គឺនៅសល់អាហារ និងគ្រាប់កាំភ្លើងមិនលើសពីបីថ្ងៃទៀតនោះទេ។

របាយការណ៍បានកត់សម្គាល់ថា កងកម្លាំងរុស្ស៊ីក៏កំពុងប្រឈមមុខនឹងបញ្ហាប្រេងឥន្ធនៈ ដែលពួកគេព្យាយាមដោះស្រាយដោយប្រើរថយន្តដឹកប្រេងផងដែរ។
ការប្រើប្រាស់រថយន្តដឹកប្រេងដែលងាយរងគ្រោះរបស់រុស្ស៊ី ត្រូវបានគេសន្មតថា គឺដោយសារតែភាពអសមត្ថភាពក្នុងការបង្កើតបំពង់បង្ហូរប្រេងសម្រាប់ការចែកចាយប្រេង។ នេះបើយោងតាមការធ្វើបច្ចុប្បន្នភាពរបស់ប្រទេស អ៊ុយក្រែន។

អ្នកជំនាញជាច្រើនបានព្រមានថា រុស្ស៊ីអាចប្រឈមមុខនឹងការខាតបង់ចំនួនទាហាន និងគ្រឿងបរិក្ខារធ្ងន់ធ្ងរនៅក្នុងប្រទេសអ៊ុយក្រែន ដែលអាចបង្ខំឲ្យការលុកលុយត្រូវជាប់គាំង៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Forbes
ចុចអាន៖ លើកនេះ លោក Zelensky ថ្លែងសុន្ទរកថា ទៅកាន់សភារបស់ប្រទេសអាស៊ី វិញម្តង
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


