Connect with us

ព័ត៌មានអន្ដរជាតិ

អាមេរិក បញ្ជាក់ច្បាស់ៗពីការបដិសេធមិនបិទតំបន់គ្មានការហោះហើរលើ អ៊ុយក្រែន (មានវីដេអូ)

បានផុស

នៅ

សហរដ្ឋអាមេរិកបានច្រានចោលការពង្រឹង ឬបិទតំបន់គ្មានការហោះហើរសម្រាប់យន្តហោះរុស្ស៊ីនៅលើទឹកដីអ៊ុយក្រែន បន្ទាប់ពីប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បានជំរុញឲ្យប្រទេសលោកខាងលិចពិចារណាវិធានការបែបនេះដើម្បីបញ្ឈប់ការទម្លាក់គ្រាប់បែកបន្ថែមទៀតដោយរុស្ស៊ី ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទីក្រុងវ៉ាស៊ីនតោនបាននិយាយថា ការអនុវត្តបិទតំបន់គ្មានការហោះហើរលើអ៊ុយក្រែននឹងជាជំហានឆ្ពោះទៅរកជម្លោះដោយផ្ទាល់រវាងសហរដ្ឋអាមេរិក និងរុស្ស៊ី ។

ទន្ទឹមនោះអ្នកនាំពាក្យសេតវិមានលោកស្រី Jen Psaki ក៏បាននិយាយដែរថា “វានឹងតម្រូវឲ្យមានការដាក់ពង្រាយយោធាអាមេរិកដើម្បីពង្រឹង ឬបិទតំបន់គ្មានការហោះហើរ ហើយវានឹងក្លាយជាជម្លោះផ្ទាល់ និងអាចកើតមានសង្រ្គាមជាមួយរុស្ស៊ី” ។

ពាក់ព័ន្ធនឹងបញ្ហានេះលោក Zelenskyy ដែល​មិន​បាន​បញ្ជាក់​ថា​តើ​តំបន់​គ្មាន​ការ​ហោះហើរ​នឹង​ត្រូវ​បាន​អនុវត្ត​ដោយ​របៀប​ណា និង​ដោយប្រទេសនោះ ​បាន​ចោទ​ប្រកាន់​រុស្ស៊ី​ពី​បទ​ឧក្រិដ្ឋកម្ម​សង្គ្រាម ហើយ​បាន​និយាយ​ថា ករណីនេះ​គួរ​ត្រូវ​បាន​នាំ​​ទៅ​កាន់​តុលាការ​អន្តរជាតិ ។

ជាចុងក្រោយលោក Zelensky បាននិយាយថា “ខ្ញុំជឿថា រុស្ស៊ីកំពុងព្យាយាមដាក់សម្ពាធក្នុងវិធីមិនច្បាស់លាស់នេះ ។ កុំខ្ជះខ្ជាយពេលវេលា យើង​មិន​ទទួល​យក​យុទ្ធសាស្ត្រ​បែប​នេះ​ទេ ។ ការចរចាដោយយុត្តិធម៌អាចកើតឡើងនៅពេលដែលភាគីម្ខាងមិនវាយប្រហារភាគីម្ខាងទៀតដោយអាវុធណាមួយ” ៕

សូមទស្សនាវីដេអូ!

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Al Jazeera

ចុចអាន ៖ អាមេរិក ទទួលស្គាល់ថា ចិន មិនបានផ្តល់ជំនួយយោធាដល់ រុស្ស៊ី ទេ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម