Connect with us

ព័ត៌មានអន្ដរជាតិ

អាមេរិកទទួលស្គាល់ថា ចិន មិនបានផ្តល់ជំនួយយោធាដល់ រុស្ស៊ី ទេ (មានវីដេអូ)

បានផុស

នៅ

ទីប្រឹក្សាសន្តិសុខជាតិសេតវិមាន លោក Jake Sullivan បាននិយាយថា មិនមានសញ្ញាណាមួយដែលបង្ហាញថា ប្រទេសចិនបានផ្តល់ជំនួយយោធាដល់រុស្ស៊ី ដើម្បីជួយក្នុងសង្គ្រាមនៅអ៊ុយក្រែននោះទេ។

This image has an empty alt attribute; its file name is Jake-Sulivan-Joe-Biden-AP_20329686648283-1024x683.webp
ទីប្រឹក្សាសន្តិសុខជាតិសេតវិមាន លោក Jake Sullivan

ប្រធានាធិបតីអាមេរិកលោក Joe Biden បានហៅទូរសព្ទជាវីដេអូជាមួយប្រធានាធិបតីចិនលោក Xi Jinping កាលពីថ្ងៃសុក្រសប្តាហ៍មុន ហើយលោក Sullivan ក៏បានជួបជាមួយសមភាគីរបស់លោកនៅទីក្រុងរ៉ូមផងដែរ ជុំវិញការព្រួយបារម្ភរបស់សហរដ្ឋអាមេរិកដែលថា ទីក្រុងប៉េកាំងនឹងផ្តល់ជំនួយដល់ទីក្រុងមូស្គូ។

ជាងមួយសប្តាហ៍មុន អាមេរិកបានបញ្ជាក់ថា រុស្ស៊ីបានស្នើសុំជំនួយផ្នែកយោធា និងជំនួយផ្សេងទៀតរបស់ចិន ចាប់តាំងពីការវាយលុកចាប់ផ្តើម។

This image has an empty alt attribute; its file name is 6234ad8121b0f.jpg

លោក Sullivan បាននិយាយថា “អ្វីដែលខ្ញុំអាចប្រាប់អ្នកបាន គឺយើងមិនបានឃើញ ការផ្តល់ឧបករណ៍យោធាដោយប្រទេសចិនដល់ រុស្ស៊ីទេ។ លោកប្រធានាធិបតី Biden ​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ដល់​លោក​ប្រធានាធិបតី Xi អំពី​ផល​ប៉ះពាល់​និង​ផល​វិបាក​នៃ​ការ​ផ្តល់​ឧបករណ៍​បែប​នេះ ហើយ​ពួកគេ​យល់​យ៉ាង​ច្បាស់​ពី​គ្នា​ទៅ​វិញ​ទៅ​មក”។

នៅពេលសាកសួរអំពីថាតើសម្ព័ន្ធមិត្តណាតូ នឹងចាត់វិធានការជាក់លាក់ណាមួយដែរឬអត់ប្រសិនបើប្រទេសចិនផ្តល់ជំនួយ លោក Sullivan បាននិយាយថា លោក Biden នឹងពិគ្រោះយោបល់ជាមួយណាតូ និងសហភាពអឺរ៉ុប៕

សូមទស្សនាវីដេអូ៖

ប្រែសម្រួល៖ Vann Vann

ប្រភព៖ WFIN

ចុចអាន៖ អ៊ុយក្រែន៖ ជម្លោះអាចបញ្ចប់ក្នុងរយៈពេលពីរទៅបីសប្តាហ៍ទៀត

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម