ព័ត៌មានជាតិ
មន្ទីររ៉ែ និងថាមពល បិទទីតាំងអាជីវកម្មបូមខ្សាច់ទ្រង់ទ្រាយធំខុសច្បាប់
ខេត្តបន្ទាយមានជ័យ៖ មន្ទីររ៉ែ និងថាមពលខេត្តបន្ទាយមានជ័យ ឱ្យមន្ត្រីជំនាញរ៉ែ និងថាមពលចុះពិនិត្យ និងបិទការដ្ឋានបូមខ្សាច់មួយកន្លែង ធ្វើអាជីវកម្មជាបូមខ្សាច់ជាទ្រង់ទ្រាយធំ នៅថ្ងៃទី ២៣ ខែ មីនា ឆ្នាំ ២០២២ ក្រោយពីអ្នកសារព័ត៌មានផ្សាយថា អាជ្ញាធរស្រុកគប់គិតនឹងឈ្មួញឱ្យបូមខ្សាច់លក់យ៉ាងអាណាធិបតេយ្យ។

មន្ត្រីមន្ទីររ៉ែ និងថាមពលខេត្តបន្ទាយមានជ័យ បានប្រាប់អ្នកយកព័ត៌មានថា លោកបានយល់ស្របនឹងការអះអាងរបស់លោកមេភូមិរង្វានថា ម្ចាស់អន្លង់បូមខ្សាច់ក្នុងស្ទឹងស្រែង ក្នុងភូមិរង្វាន ឃុំណាំតៅ ស្រុកភ្នំស្រុក នេះជាលក្ខណៈទ្រង់ទ្រាយធំ កន្លែងបូមខ្សាច់ក្លាយជារណ្តៅមួយយ៉ាងធំក្នុងនោះ មានប្រើម៉ាស៊ីនបូមខ្សាច់អាចបូមខ្សាច់បានច្រើនយកទៅធ្វើអាជីវកម្ម។
លោក ជូ បុត្រ អភិបាលស្រុកភ្នំស្រុក បានប្រាប់ឱ្យដឹងថា ក្រោយពី អ្នកសារព័ត៌មានថា អាជ្ញាធរគប់គិតនឹងឈ្មួនឱ្យគេបូមខ្សាច់លក់យ៉ាងអាណាធិបតេយ្យ លោកបានចុះទៅកន្លែងទីតាំងបូមខ្សាច់ ត្រួតពិនិត្យជាក់ស្តែងទីតាំងបូមខ្សាច់ គឺជាសកម្មភាពបូមខ្សាច់ខុសច្បាប់នៅស្ទឹងស្រែង យ៉ាងអាណាធិបតេយ្យ ហើយធ្វើការដឹកជញ្ជូនខ្សាច់តាមរថយន្តធុនធ្ងន់ៗបានបង្កផលប៉ះពាល់ និងបំផ្លាញប្រព័ន្ធផ្លូវជនបទ និងផ្លូវខេត្តនៅក្នុងស្រុកភ្នំស្រុក។

លោក ជូ បុត្រ បានបញ្ជាក់ឱ្យដឹងបន្តទៀតថា ការបូមខ្សាច់ទាំងនោះ បានបង្កឱ្យប៉ះពាល់បរិស្ថាន បង្កទឹកល្អក់ មិនអាចប្រើប្រាស់បាន។ ទីតាំងបូមខ្សាច់ក្នុងស្ទឹងនេះ ពុំមានច្បាប់នោះទេ ហើយតាមការពិនិត្យជាក់ស្តែងឃើញថា មានការបូមខ្សាច់ ១០ ទីតាំងផ្សេងៗគ្នា។
ក្រុមការងារជំនាញបញ្ជាក់ថា ការបូមខ្សាច់ធ្វើអាជីវកម្មនេះ គឺខុសច្បាប់ ស្តីពីការគ្រប់គ្រង និងការធ្វើអាជីវកម្មធានធានរ៉ែ ក្រុមការងារមិនអនុញ្ញាតឱ្យបន្តបូមខ្សាច់នេះបន្តទៀតឡើយ។ ករណីនេះ ក្រុមការងារបានណែនាំដល់អាជ្ញាធរភូមិឃុំផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ និងអាជីករ ពីច្បាប់រ៉ែ។

គួររំលឹកថា រដ្ឋបាលខេត្តបន្ទាយមានជ័យ ដឹកនាំដោយលោក អ៊ុំ រាត្រី អភិបាលខេត្ត បានបង្កើតគណ:កម្មការមួយកាលពី ខែកុម្ភៈ ឆ្នាំ២០២១ កន្លងមក ដើម្បីទប់ស្កាត់រថយន្តធុនធំដឹកជញ្ជូនខ្សាច់ និងបន្ទុកនានាបង្កប៉ះពាល់ ខូចខាតផ្លូវនានានៅស្រុកភ្នំស្រុក៕
អត្ថបទ៖ វ៉ាន់ ណាង
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១៨ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
កីឡា២២ ម៉ោង agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


