ព័ត៌មានអន្ដរជាតិ
រុស្ស៊ីព្រមានប្រព័ន្ធផ្សាយ៖ កុំផ្សាយបទសម្ភាសជាមួយលោក Zelenskyy
អាជ្ញាធរគ្រប់គ្រងលើទូរគមានគមន៍របស់ប្រទេសរុស្ស៊ីបានប្រាប់ប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ីកាលពីថ្ងៃអាទិត្យ ទី២៧ ខែមីនា ហាមផ្សព្វផ្សាយពីបទសម្ភាសណាមួយជាមួយប្រធានាធិបតីអ៊ុយក្រែនVolodymyr Zelenskyy និងបាននិយាយថា ខ្លួនបានស៊ើបអង្កេតប្រព័ន្ធផ្សព្វផ្សាយណាដែលបានសម្ភាសប្រធានធិបតីអ៊ុយក្រែន។

ក្នុងសេចក្តីថ្លែងការណ៍ខ្លីមួយចេញដោយអាជ្ញាធរគ្រប់គ្រងលើទូរគមានគមន៍អំពីបណ្តាញផ្សព្វផ្សាយសង្គម និងបានចេញផ្សាយនៅលើវេបសាយរបស់ខ្លួនបានបង្ហាញថា ប្រព័ន្ធផ្សព្វផ្សាយជាច្រើនបានសម្ភាសលោក Zelenskyy។
«អាជ្ញាធរ Roskomnadzor ព្រមានប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ីអំពីភាពចាំបាច់នៃការបដិសេធផ្សាយបទសម្ភាស»។ សេចក្តីថ្លែងការណ៍បាននិយាយ ប៉ុន្តែមិនបានបង្ហាញពីមូលហេតុនៃការព្រមានទេ។
អាជ្ញាធររុស្ស៊ីបាននិយាយថា ទស្សនៈផ្លូវច្បាប់អាចត្រូវបានអនុវត្តចំពោះសេចក្តីថ្លែងការណ៍ដែលត្រូវបានធ្វើឡើងក្នុងបទសម្ភាស និងលើភាពស្របច្បាប់នៃការផ្សាយបទសម្ភាស។
លោក Zelenskyy បាននិយាយជាមួយប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ីជាច្រើន៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ Reuters
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
កីឡា៤ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


