ព័ត៌មានជាតិ
ខ្យល់កន្ត្រាក់បក់បោកខូចខាតផ្ទះពលរដ្ឋ៦៣ខ្នង និងរងរបួសមនុស្ស២នាក់នៅខេត្តបន្ទាយមានជ័យ
ផ្ទះប្រជាពលរដ្ឋចំនួន៦៣ខ្នងត្រូវបានដួលរលំបណ្ដាលឲ្យរងការខូចខាត និងរងរបួសមនុស្សចំនួន២នាក់ដោយសារភ្លៀងមួយមេលាយឡំជាមួយខ្យល់កន្ត្រាក់ នៅក្នុងស្រុកចំនួន២ គឺស្រុកភ្នំស្រុក និងស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។
អធិការដ្ឋាននគរបាលស្រុកភ្នំស្រុកបានប្រាប់ឲ្យដឹងថា ស្រុកភ្នំស្រុកនៅវេលាម៉ោង៨យប់ ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២មានភ្លៀងធ្លាក់១មេយ៉ាងធំលាយឡំទៅដោយខ្យល់កន្ត្រាក់ បោកបក់ខ្លាំងមកប៉ះលើផ្ទះប្រជាពលរដ្ឋចំនួន៥៥ខ្នងផ្ទះក្នុងនោះផ្ទះខ្លះរលំស្ទើររាបដល់ដី។

អធិការដ្ឋាននគរបាលស្រុកភ្នំស្រុកបានប្រាប់បន្តថា ផ្ទះ៥៥ខ្នងបំផ្លាញដោយគ្រោះថ្នាក់ធម្មជាតិនោះរួមមានក្នុងភូមិសន្តិភាព ហៅ ២២២២ ស្ថិតនៅក្នុងឃុំប៉ោយចារ ស្រុកភ្នំស្រុក ១/ផ្ទះប្រជាពលរដ្ឋចំនួន៣២ខ្នងផ្ទះធ្លាក់ពីរលើកំណល់ ផ្ទះប្រជាពលរដ្ឋចំនួន២៣ខ្នងផ្ទះរបើកដំបូលក្នុងនោះមាន របួសមនុស្សស្រាលចំនួន២នាក់ ស្រី១នាក់ ១/ឈ្មោះ ឡាច សារឿន ភេទប្រុស អាយុ៥២ឆ្នាំ រស់នៅភូមិឃុំខាងលើ ២/ឈ្មោះ ចារ សុរ៉ាវិត ភេទស្រី អាយុ១០ឆ្នាំ រស់នៅភូមិ សន្តិភាព ហៅ ២២២២ ក្នុងឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ។

អធិការដ្ឋាននគរបាលស្រុកស្វាយចេកបានប្រាប់ថា វេលាម៉ោង៩យប់ ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២នេះមានភ្លៀងមានភ្លៀងធ្លាក់១មេយ៉ាងធំ លាយឡំទៅដោយខ្យល់កន្ត្រាក់បោកបក់ខ្លាំងមប៉ះលើផ្ទះប្រជាពលរដ្ឋចំនួន៦ខ្នងផ្ទះ ក្នុងនោះផ្ទះខ្លះរលំស្ទើររាបដល់ដី នៅភូមិតាដួល ឃុំផ្គាំ និងស្វាយចេក ១/ឈ្មោះ សេង ស៊ី ភេទប្រុសអាយុ៦៤ឆ្នាំ លោតទំលាក់ពីលើក្រណល់បណ្ដាលឲ្យខូចខាតស័ង្កសីអស់ចំនួន១៥សន្លឹក ប្រវែង៣ម៉ែត្រ ២/ឈ្មោះ ស៊ុយ សិតភេទស្រីអាយុ៣៩ឆ្នាំលោតទន្លាក់ពីលើកំណល់បណ្ដាលឲ្យខូចខាតស័ង្កសីអស់ចំនួន៣៥សន្លឹក ប្រវែង៤ម៉ែត្រ ៣/ឈ្មោះ សូវ ទាភេទប្រុស អាយុ៣៣ឆ្នាំ របើកដំបូល អស់ស័ង្កសីចំនួន២០សន្លឹកប្រវែង៣ម៉ែត្រ៤/ឈ្មោះ ធុយ វណ្ណី ភេទប្រុស អាយុ៦៣ឆ្នាំ របើកដំបូល អស់ស័ង្កសីចំួន១០សន្លឹកប្រវែង2.50ម៉ែត្រ ៥/ឈ្មោះ ពាង ខី ភេទប្រុស អាយុ៣១ឆ្នាំ របើកជញ្ជាំងអស់ស័ង្កសីចំនួន១៥សន្លឹក ប្រវែង2.50ម៉ែត្រ ៦/វ៉ាត ហៀច ភេទប្រុស អាយុ៦៣ឆ្នាំ របើកជញ្ជាំង អស់ស័ង្កសីចំនួន៦សន្លឹក ប្រវែង៣ម៉ែត្រ ៧/សាំង ចាយភេទប្រុស អាយុ៣៥ឆ្នាំ របើកដំបូលអស់ស័ង្កសីចំនួន៣៥សន្លឹក ប្រវែង៦ម៉ែត្រ ៨ប៉ាន ឈឿត ភេទប្រុស អាយុ៦២ឆ្នាំ ផ្ទះរបើកដំបូល អស់ស័ង្កសីចំនួន១៣សន្លឹក ប្រវែង2.50ម៉ែត្រ សរុបរួម ៨/ខ្នងផ្ទះ ខូចខាត់ស័ង្កសីសរុប១៥២សន្លឹក ក្នុងនោះស័ង្កសីប្រវែង៦ម៉ែត្រ ៣៥សន្លឹកស័ង្កសី៤ម៉ែត្រ35សន្លឹក ស័ង្កសី៣ម៉ែត្រ៤១សន្លឹក និង ស័ង្កសី2.50មែត្រ ចំនួន៣៨សន្លឹក។

មន្ត្រីមូលដ្ឋានបានបញ្ជាក់ឲ្យដឹងបន្តទៀតថា ក្រោយពីផ្ទះប្រជាពលរដ្ឋ៦៣ខ្នងរងគ្រោះដោយខ្យល់កន្ត្រាក់រួចមក គេឃើញមានវត្តមានមន្ត្រីមូលដ្ឋានសមត្ថកិច្ចទាំង៣អង្គភាពចុះមកជួយអន្តរាគម៍រាបចំឲ្យមានរបៀបរាបរយឡើងវិញនិងត្រៀមជួសជុលផ្ទះដែលខូចខាតនៅពេលខាងមុខផងដែរ៕
អត្ថបទ៖ វ៉ាន់ ណាង



-
ព័ត៌មានជាតិ៧ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
សន្តិសុខសង្គម៥ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoគម្រោងស្តារផ្លូវជាតិលេខ ៤ ប្រវែងជិត ២០០ គីឡូម៉ែត្រ ចាយថវិកាជាង ១០០ លានដុល្លារ សម្រេចបញ្ចប់ ១០០%
-
កីឡា៤ ថ្ងៃ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
កីឡា១០ ម៉ោង agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoតើរោងចក្រសហគ្រាសបែបណា តម្រូវបំពាក់ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ការពារបរិស្ថាន?


