Connect with us

កីឡា

លោក​ កែវ​ រ៉េមី​ មើល​ឃើញ​ចំណុច​ខ្វះខាត​របស់​កីឡាការិនី​តេក្វាន់ដូ​ ITF​ ដែល​គ្រូៗ​ត្រូវ​ពង្រឹងមុន​ទៅ​ប្រកួត​នៅ​ម៉ុហ្គោលី​

បានផុស

នៅ

លោក​ កែវ​ រ៉េមី​ ប្រធាន​សហព័ន្ធ​កីឡាតេក្វាន់ដូ​ ITF​ កម្ពុជា​ ថា​តាម​អ្វី​ដែល​លោក​មើល​ឃើញ​នៅ​ផ្នែក​កីឡាការិនី​គឺ​មាន​ចំណុច​ខ្វះខាត​ និង​ត្រូវ​បុក​ហ្វឹកហាត់​បន្ថែម​ដែល​ជា​រឿង​ចាំបាច់​ចំពោះ​គ្រូៗ​មុន​ចេញ​ទៅ​ប្រកួត​ជើងឯក​អាស៊ី​ អំឡុង​ខែ​សីហា​ ឆ្នាំ​២០២៦​ ខាង​មុខ​នេះ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​ កែវ​​ រ៉េមី​ និង​សិស្សៗ

ប្រធាន​សហព័ន្ធ​តេក្វាន់ដូ​ ITF​ ខាង​លើ​នេះ​បាន​លើក​ឡើង​ថា​ ចំពោះ​ផ្នែក​កីឡា​ការិនី​គឺ​ចាំបាច់​ត្រូវ​ពង្រឹង​សមត្ថភាព​ និង​បុក​ហ្វឹកហាត់​ឲ្យ​បាន​ខ្លាំង​ជាង​នេះ។​ លោក​មើល​ឃើញ​ពី​កម្លាំង​ និង​បច្ចេកទេស​អំឡុង​ពេល​នេះ​នៅ​មិន​ទាន់​ឈាន​ដល់​កម្រិត​ដែល​អាចត្រូវ​ប្រកួត​ប្រជែង​នៅ​ម៉ុងហ្គោលី​លើក​នេះបាន​ទេ។​ ដូច្នេះ​គ្រូ​ៗ​ទាំង​អស់​ត្រូវ​ផ្ដោត​កាន់​តែ​ខ្លាំង​លើ​ការ​បុក​ហ្វឹកហាត់​ផ្នែក​កីឡាការិនី​នេះ​ដើម្បី​ឆ្ពោះ​ទៅ​ការ​ប្រកួត​ដ៏​សំខាន់​នា​ពេល​ខាង​មុខ។​

លោក​ កែវ​ រ៉េមី និង​សិស្សៗ

លោក​ កែវ​ រ៉េមី​ បន្ថែម​ទៀត​ថា​ កីឡាករ​ កីឡា​ការិនី​តេក្វាន់ដូ​ ITF​ គឺ​ត្រូវ​តែ​មាន​ស្មារតី​រឹងមាំ​ និង​មាន​ភាព​ក្លាហាន​ជា​និច្ច។​ សិស្ស​គុន​ជំនាន់​ក្រោយៗ​ត្រូវ​បន្ត​ខំប្រឹង​ប្រែង​បង្ហាញ​ពី​ភាព​ខ្លាំង និង​រីកចម្រើន​លើ​វិស័យ​កីឡា​តេក្វាន់ដូ​ ITF របស់​កម្ពុជា​ពិសេស​នៅ​ការ​ប្រកួត​អាស៊ី​ ឯ​ប្រទេស​ម៉ុងហ្គោលី​ ជាថ្មី​នេះ។​

រំលឹក​ដែរ​ថា​ សហព័ន្ធ​កីឡា​តេក្វាន់ដូ​ ITF​ កម្ពុជា​នឹង​ទៅ​ចូលរួម​ការ​ប្រកួត​ជើងឯក​អាស៊ី​នៅ​ឯ​ប្រទេស​ម៉ុងហ្គោលី​ អំឡុង​ខែ​សីហា​ ឆ្នាំ​២០២៦​ ខាង​មុខ​នេះ។​ លោក​ កែវ​ រ៉េមី​ នឹង​ដឹកនាំ​ក្រុម​កម្ពុជា​ដោយ​ផ្ទាល់​ទៅ​ប្រកួត​ប្រជែង​មេដាយ​ជូន​ជាតិ​មាតុភូមិ​ផង​ដែរ​ក្នុង​ព្រឹត្តិការណ៍​នោះ៕​

ក្រុមតេក្វាន់ដូ ITF កម្ពុជា

អត្ថបទដោយ៖ នួន ស៊ីណា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម