នយោបាយ
ប្រធានបក្សយុវជន ៖ ដំណើរការចុះបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត មិនមានបញ្ហាអ្វីជាដុំកំភួននោះទេ
ប្រធានគណបក្សយុវជនកម្ពុជា លោក ពេជ្រ ស្រស់ ដែលបានចុះបញ្ជីបេក្ខជន ដើម្បីចូលរួមនៅក្នុងការបោះឆ្នោត ជ្រើស រើសក្រុមប្រឹក្សាឃុំ-សង្កាត់ផងដែរនោះ បានលើកឡើងប្រាប់កម្ពុជាថ្មីនៅថ្ងៃនេះថា ដំណើរការចុះបញ្ជីបេក្ខជន ឈរឈ្មោះបោះឆ្នោតក្រុមប្រឹក្សាឃុំ- សង្កាត់ អាណត្តិនេះ មិនមានបញ្ហាអ្វីជាដុំកំភួននោះទេ តែមានកិច្ចការមួយចំនួន មន្រ្តីថ្នាក់ក្រោមរបស់ គ.ជ.ប មិនទាន់យល់កិច្ចការខ្លះ ដែលធ្វើឲ្យខាងគណបក្សពន្យល់វិញ។
លោក ពេជ្រ ស្រស់ មានប្រសាសន៍យ៉ាងដូច្នេះថា «ដំណើរការចុះបញ្ជីបេក្ខជន បោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ ខាងខ្ញុំសង្កេតសង្កេតឃើញថា មិនមានបញ្ហាអ្វីជាដុំកំភួននោះទេ គ្រាន់តែថា មានកិច្ចការមួយចំនួន ថ្នាក់ក្រោមជាតិរបស់ គ.ជ.ប មិនទាន់យល់កិច្ចការខ្លះ ដែលធ្វើឲ្យខាងភ្នាក់ងារគណបក្សធ្វើការសម្របសម្រួល ដែលយើងអាចនិយាយបានថា យើងពន្យល់ពួកគាត់វិញ តែយើងអាចដោះស្រាយបាន”។
ដោយឡែកទាក់ទងនឹង ដំណើការដោះស្រាយបណ្តឹងរបស់ គ.ជ.ប លោក ពេជ្រ ស្រស់ បានមានប្រសាសន៍ថា លោកមិនមានយោបល់ទេ ដោយសាតែគណបក្សរបស់លោក មិនមានពាក្យបណ្ដឹង ឬមិនមានទំនាស់អ្វីទេ។
ឆ្លើយតបនឹងសំណួររបស់កម្ពុជាថ្មី ប្រធានគណបក្សយុវជនកម្ពុជា ក៏បានស្នើដល់គណៈកម្មាធិការជាតិរៀបចំការបោះ ឆ្នោត (គ.ជ.ប) ក៏ដូចជាភាគីពាក់ព័ន្ធទាំងអស់ ដែលពាក់ព័ន្ធទៅនឹងការបោះឆ្នោតឃុំ-សង្កាត់ សូមធានាឲ្យបាននូវសេរីភាពពេញលេញ ក្នុងការធ្វើនយោបាយដោយស្មើភាព រវាងគណបក្សនយោបាយទាំងអស់នៅកម្ពុជា។
គួររំលឹកថា មានគណបក្សនយោបាយសរុបចំនួន ១៧ បានដាក់បេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិ ៥ ឆ្នាំ ២០២២នេះ។ ក្នុងនោះ គណបក្សយុវជនកម្ពុជាដាក់បេក្ខជនចូលរួម បានចំនួន ១៨ រាជធានី-ខេត្ត ស្មើ ១១៦ ឃុំ-សង្កាត់ ដែលមានបេក្ខជនសរុបចំនួន ១៨២៤រូប៕
អត្ថបទ៖ កោះកែវ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»
-
ចរាចរណ៍៥ ម៉ោង ago
បឋម៖ រថភ្លើងបុករថយន្ដក្រុងដឹកអ្នកដំណើររបួសច្រើននាក់
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា
-
សេដ្ឋកិច្ច៥ ថ្ងៃ ago
មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ដីជាង ៤៣ ហិកតា នៅភូមិសាស្ត្រភ្នំ ១៥០០ ត្រៀមដាំស្ដារព្រៃឈើឡើងវិញ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
លម្អិតហេតុការណ៍រន្ធត់ កប៉ាល់ដឹកកុងតឺន័រ បុកបាក់ស្ពាននៅទីក្រុង Baltimore