ព័ត៌មានអន្ដរជាតិ
នាយករដ្ឋមន្ត្រីប៉ូឡូញស្តីឲ្យលោក Macron ជុំវិញការពិភាក្សាជាមួយ Putin ថា “គ្មាននរណាទៅចរចាជាមួយ ហ៊ីត្លែរ ឬ ប៉ុល ពត ទេ”
កាលពីថ្ងៃចន្ទទី០៤ខែមេសា ប្រទេសប៉ូឡូញ បានស្តីបន្ទោសប្រធានាធិបតីបារាំងលោក Emmanuel Macron ចំពោះការចរចាជាមួយមេដឹកនាំរុស្ស៊ីលោក Vladimir Putin ដោយនិយាយថា “គ្មាននរណាម្នាក់ចរចាជាមួយហ៊ីត្លែរទេ” ចំពេលមានកំហឹងជាអន្តរជាតិ ជុំវិញការសម្លាប់ជនស៊ីវិលអំឡុងពេលនៃការវាយលុករបស់រុស្ស៊ីនៅអ៊ុយក្រែន។

អ៊ុយក្រែនកាលពីថ្ងៃអាទិត្យ បានចោទប្រកាន់កងកម្លាំងរុស្ស៊ីថាបានបើកការការសម្លាប់រង្គាល នៅក្នុងទីក្រុង Bucha ហើយមេដឹកនាំលោកខាងលិចបានប្រតិកម្មជាមួយនឹងការខឹងសម្បាចំពោះរូបភាពនៃសាកសពរដូករណែលនៅពាសពេញផ្លូវក្នុងទីក្រុង ប៉ុន្តែរុស្ស៊ី បានបដិសេធការចោទប្រកាន់របស់អ៊ុយក្រែន។
ជាច្រើនលើកច្រើនសារ ប្រទេសប៉ូឡូញ បានអំពាវនាវឲ្យមានការដាក់ទណ្ឌកម្មកាន់តែធ្ងន់ធ្ងរលើរុស្ស៊ី និងបានផ្គត់ផ្គង់អាវុធបន្ថែមទៀតដល់អ៊ុយក្រែន។ ប៉ូឡូញក៏បានអំពាវនាវឲ្យតុលាការអន្តរជាតិ ស៊ើបអង្កេតការសម្លាប់ជនស៊ីវិលក្នុងប្រទេសអ៊ុយក្រែនផងដែរ។

នាយករដ្ឋមន្ត្រីប៉ូឡូញ លោក Mateusz Morawiecki បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃចន្ទថា “លោកប្រធានាធិបតី Macron តើអ្នកបានចរចាជាមួយ Putin ប៉ុន្មានដងហើយ តើអ្នកបានសម្រេចអ្វីខ្លះហើយ? តើអ្នកបានបញ្ឈប់សកម្មភាពណាមួយមិនឲ្យកើតឡើងហើយឬនៅ?”។
“គេមិនគួរចរចាជាមួយឧក្រិដ្ឋជនទេ គួរតែប្រយុទ្ធជាមួយពួកគេ។ គ្មាននរណាម្នាក់ចរចាជាមួយហ៊ីត្លែរទេ តើអ្នកចង់ចរចាជាមួយហ៊ីត្លែរ ស្តាលីន ប៉ុល ពត ទេ?”។

ទោះបីជាយ៉ាងណាក៏ដោយ ការិយាល័យរបស់លោក Macron បានឆ្លើយតបថា វាជារឿងសំខាន់សម្រាប់លោកប្រធានាធិបតី Putin ក្នុងការយល់ ពីការទាមទាររបស់ប្រទេសលោកខាងលិច និងទំនួលខុសត្រូវរបស់រុស្ស៊ី សម្រាប់ការមិនយកចិត្តទុកដាក់របស់ពួកគេ។
មន្ត្រីម្នាក់មកពីការិយាល័យប្រធានាធិបតីបារាំង បាននិយាយថា “តាំងពីពេលដំបូងមក លោកប្រធានាធិបតីបានប្រើគ្រប់មធ្យោបាយ ដើម្បីធ្វើឲ្យលោក Putin បញ្ឈប់សង្គ្រាម។ ទាំងនោះមានដូចជា ទណ្ឌកម្មទ្រង់ទ្រាយធំ ការគាំទ្រដល់អ៊ុយក្រែន និងការទាមទារដែលធ្វើឡើងដោយផ្ទាល់ចំពោះលោកប្រធានាធិបតី Putin ក្នុងអំឡុងពេលការហៅរវាងមេដឹកនាំទាំង២”៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Reuters
ចុចអាន៖ អ៊ុយក្រែន បង្ហាញតួលេខទាហានរុស្ស៊ីស្លាប់ជិត ២ម៉ឺននាក់ និងការខាតបង់ធំធេងផ្សេងទៀត
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


