Connect with us

ព័ត៌មានជាតិ

បក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ស្នើបេក្ខជនឈរឈ្មោះបោះឆ្នោត ត្រូវបម្រើពលរដុ្ឋឲ្យបានដូចភ្លៀងរលឹម

បានផុស

នៅ

អនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានស្រុកឱរ៉ាល និងជាប្រធានក្រុមការងារចុះជួយឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ លោក យឿន យឿត បានស្នើដល់បេក្ខជនឈរឈ្មោះបោះឆ្នោតទាំងអស់នៅឃុំតាសាល ត្រូវខិតខំបម្រើផលប្រយោជន៍ប្រជាជនឲ្យបានសកម្មបន្ថែមទៀត។ លោកគូសបញ្ជាក់ថា គឺត្រូវធ្វើសកម្មភាពឲ្យដូចជាភ្លៀងរលឹម ដើម្បីធ្វើយ៉ាងណាកុំឲ្យពួកគាត់មានការថ្នាំងថ្នាក់ ដោយសារតែភាពអសកម្ម និងភាពយឺតយ៉ាវ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក យឿន យឿត បានស្នើបែបនេះនៅពេលដែលលោកជួបសំណេះសំណាលជាមួយបេក្ខជនឈរឈ្មោះបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ ឆ្នាំ២០២២ ទាំងពេញសិទ្ធ និងបម្រុង សមាជិក-សមាជិកាគណបក្ស និងប្រជាពលរដ្ឋជាង ៣០០នាក់ នៅក្នុងឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី៥ ខែមេសា ឆ្នាំ២០២២។ មន្រ្តីគណបក្សប្រជាជនកម្ពុជារូបនេះ បានអះអាងថា៖«ស្របទៅតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជានោះ យើងទាំងអស់គ្នាត្រូវតែខិតខំធ្វើយ៉ាងណាបំរើផលប្រយោជន៍បងប្អូនប្រជាជនឲ្យបាន ល្អប្រសើបន្ថែមទៀត ឲ្យសមស្របទៅតាមការទុកចិត្តរបស់ពួកគាត់ដែលបានបោះឆ្នោតជូនពួកយើងឲ្យធ្វើជាមេឃុំនោះ»។

ក្រៅពីចុះជួបជាមួយបេក្ខជនឈរឈ្មោះបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ ឆ្នាំ២០២២ទាំងនេះ លោកយឿន យឿត ក៏នឹងដឹកនាំបេក្ខជន និងសមាជិក- សមាជិកាគណបក្សប្រជាជនកម្ពុជានៅឃុំតាសាលទាំងអស់ ចុះជួបប្រជាពលរដ្ឋឲ្យដល់តាមខ្នងផ្ទះ ដើម្បីស្វែងយល់អំពីទុក្ខលំបាក និងការរស់នៅរបស់ប្រជាពលរដ្ឋដែលកំពុងរស់នៅក្នុងឃុំនេះទាំងមូល៕

ដោយ៖ វណ្ណ សុគន្ធា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម