ព័ត៌មានជាតិ
ឆ្នាំ២០២១ មានពលរដ្ឋ និងពលករទេសន្តរប្រវេសន៍ជាង ១៤ ម៉ឺននាក់បានវិលត្រឡប់មកកម្ពុជាវិញ
លោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ដ្រៃយ៍គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ( គ.ជ.ប.ជ) បានលើកឡើងថា ឆ្នាំ២០២១ កន្លងទៅមានប្រជាពលរដ្ឋនិងពលករទេសន្តរប្រវេសន៍ចំនួន ១៤០,៦៦៤ នាក់ ស្ត្រី ៦២.១៨៤នាក់ បានវិលត្រឡប់មកប្រទេសកម្ពុជាវិញ ក្នុងអំឡុងមានការបិទខ្ទប់ព្រំដែនប្រទេសជិតខាងមានការកើនឡើង ខណៈឆ្នាំ២០២០មានត្រឹមតែជាង ១៣ម៉ឺននាក់ប៉ុណ្ណោះ។
លោកស្រីបានបន្ដថា ឆ្នាំ២០២១ គ.ជ.ប.ជ បានបង្កើនការចំណាយទៅលើវិស័យសង្គមកិច្ច ដើម្បីសង្រ្គោះអាយុជីវិតប្រជាពលរដ្ឋពីវិបត្តិ ដែលបង្កដោយគ្រោះមហន្តរាយផ្សេងៗ ជាពិសេសដើម្បីទប់ស្កាត់ការរាតត្បាតជំងឺកូវីដ១៩ រួមមាន៖ ការអប់រំផ្សព្វផ្សាយ ការគាំទ្រជីវភាពប្រជាពលរដ្ឋខ្វះខាត កម្មករកម្មការិនីដែលបាត់បង់ការងារ ស្រ្តីមានផ្ទៃពោះ សម្រាលកូន និងកូនតូចក្រោមអាយុ ២ឆ្នាំ ការឧបត្ថម្ភ និងផ្គត់ផ្គង់គ្រួសារប្រជាពលរដ្ឋក្នុងតំបន់បិទខ្ទប់ គាំទ្រ និងឧបត្ថម្ភគ្រួសារ ដែលមានអ្នកឆ្លង ឬមានអ្នកស្លាប់ដោយជំងឺកូវីដ-១៩ ជាដើម។

លើសពីនេះទៀត លោកស្រីបានបន្តទៀតថា ការបង្កើតនិងទ្រទ្រង់ដំណើរការមណ្ឌលចត្តាឡីស័ក មណ្ឌលឬមន្ទីរពេទ្យព្យាបាល ដោយឥតគិតថ្លៃ ព្រមទាំងបំពាក់សម្ភារបច្ចេកទេស វេជ្ជសាស្ត្រ ថ្នាំព្យាបាល រថយន្តសង្គ្រោះ ព្រមទាំងពង្រាយកម្លាំងគ្រូពេទ្យ មន្ត្រីតាមអង្គភាព មន្ត្រីជួរមុខ កងម្លាំង និងមធ្យោបាយ ជួយសង្គ្រោះប្រជាពលរដ្ឋ ពិនិត្យតាមដានសុខភាព តាំងពីព្រំដែន និងតាមសហគមន៍ ជាពិសេសនោះ យុទ្ធនាការចាក់ស្រោចវ៉ាក់សាំងដល់ប្រជាពលរដ្ឋទូទៅ រហូតជនបរទេស ដែលស្នាក់អាស្រ័យ និងធ្វើការនៅកម្ពុជា ដោយឥតគិតថ្លៃ ផងដែរ។
សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) បានសម្តែងនូវក្តីរីករាយចំពោះសមត្ថកិច្ច និងអ្នកពាក់ព័ន្ធទាំងអស់ ដែលបានចូលរួមប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស នៅប្រទេសកម្ពុជា ទោះបីជួបបញ្ហាប្រឈមមួយចំនួនក៏ដោយ។

សម្ដេចក្រឡាហោមបានបន្ដថា ការឃាត់ខ្លួនជនសង្ស័យពាក់ព័ន្ធទៅនឹងអំពើជួញដូរមនុស្ស ការអនុវត្តនិតីវិធីតាមផ្លូវតុលាការ ការកាត់សេចក្ដីដើម្បីផ្តន្ទាទោស ជនល្មើសពាក់ព័ន្ធជួញដូរមនុស្ស ក៏មានការកើនឡើងគួរឱ្យកត់សម្គាល់ផងដែរ។
សម្ដេចក្រឡាហោម បានរៀបរាប់ថា ទោះបីយើងបានធ្វើកិច្ចការងារផ្សេងៗជាច្រើនក៏ដោយ ប៉ុន្ដែការងារកាត់ទោសជនល្មើសពាក់ព័ន្ធជួញដូរមនុស្សមានតិច តែក៏ឆ្លុះបញ្ចាំងឱ្យឃើញថា ទាំងនេះជាឆន្ទៈនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស។
ជាងនេះទៅទៀត សម្ដេចក្រឡាហោម ស ខេង ក៏បានលើកឡើងថា ជារៀងរាល់ឆ្នាំ គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស តែងតែបានរៀបចំកម្មវិធីបូកសរុប និងផ្សព្វផ្សាយលទ្ធផលការងារ ដើម្បីជូនជ្រាប អំពីស្ថានភាព និងព្រឹត្តិការណ៍ទូទៅ ដែលប្រែប្រួលពីមួយឆ្នាំទៅមួយឆ្នាំ ហើយដែលជះឥទ្ធិពលដល់ការងារប្រឆាំងការជួញដូរមនុស្ស ល្បិចកលថ្មីៗនៃជនល្មើសជួញដូរមនុស្ស ព្រមទាំងកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល និងដៃគូពាក់ព័ន្ធជាតិ និងអន្តរជាតិ ក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សគ្រប់រូបភាព ដែលមានទាំងសកម្មភាពបង្ការទប់ស្កាត់ ការបង្ក្រាប ការសង្គ្រោះ និងកិច្ចការពារជនរងគ្រោះ ការផ្តន្ទាទោស និងកិច្ចសហការដ៏ទូលំទូលាយ ពីថ្នាក់ជាតិដល់មូលដ្ឋាន និងរហូតដល់អន្តរជាតិ។
ឆ្លៀតឱកាសនេះ សម្ដេចក្រឡាហោម បានលើកទឹកចិត្តដល់គ្រប់ក្រសួងស្ថាប័ន ក្នុងគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ អង្គការដៃគូក្នុងស្រុក និងអន្តរជាតិសូមបន្តសហការគ្នា ដើម្បីបន្តរិះរកនូវវិធានការគន្លឹះនានា និងរួមសហការគ្នាជាធ្លុងមួយ ធ្វើសកម្មភាពឱ្យកាន់តែខ្លាំងក្លាក្នុងការ «បង្ការ បង្ក្រាប ផ្តន្ទាទោស សង្គ្រោះ ការពារ ដើម្បីព្រះរាជាណាចក្រកម្ពុជាគ្មានអំពើជួញដូរមនុស្ស» និងរួមចំណែកក្នុងការ រក្សាស្ថិរភាព សន្តិសុខនិងសុវត្ថិភាពសង្គម និងកាត់បន្ថយឈានទៅលុបបំបាត់នូវភាពរងគ្រោះ ដែលបង្កដោយអំពើជួញដូរមនុស្សគ្រប់ទម្រង់ លើមនុស្ស គ្រប់ភេទ គ្រប់វ័យ ជាពិសេសស្រ្តី កុមារ និងយុវវ័យ ទាំងនៅក្នុងព្រះរាជាណាចក្រកម្ពុជា និងលើប្រជាជនកម្ពុជានៅក្រៅប្រទេស ដើម្បីជាឱកាសពង្រឹង និងពង្រីកធនធានមនុស្សក្នុងសង្គម ឈានទៅសម្រេចគោលដៅអភិវឌ្ឍន៍ជាតិ តាមការគ្រោងទុក៕
អត្ថបទ៖ សំអឿន
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


