ព័ត៌មានអន្ដរជាតិ
នយោបាយប៉ាគីស្ថានផ្លាស់ប្តូរ ខណៈមេដឹកនាំប្រឆាំងស្វែងរកធ្វើជានាយករដ្ឋមន្ត្រីថ្មី
មេដឹកនាំក្រុមគណបក្សប្រឆាំង លោក Shehbaz Sharif បានដាក់ឈ្មោះរបស់លោកជាបេក្ខភាពនាយករដ្ឋមន្ត្រីប៉ាគីស្ថានថ្មីទៅរដ្ឋសភារួចហើយកាលពីថ្ងៃអាទិត្យម្សិលមិញ។ នេះបើយោងតាមគណបក្សរបស់លោកបាននិយាយ បន្ទាប់ពីលោកនាយករដ្ឋមន្ត្រី Imran Khan បានចាញ់ក្នុងការបោះឆ្នោតមិនទុកចិត្តមួយនៅសភា ក្រោយពេលកាន់អំណាចជិត៤ឆ្នាំ។

ប្អូនប្រុសរបស់នាយករដ្ឋមន្ត្រី៣សម័យកាល Nawaz Sharif លោក Shehbaz អាយុ៧០ឆ្នាំបានឈានមុខក្នុងការបោះឆ្នោតនៅសភាដើម្បីផ្តួលអតីតកីឡាករគ្រីកឃីកលោក Khan ហើយលោកត្រូវបានគេរំពឹងយ៉ាងទូលំទូលាយថា នឹងជំនួសលោក Khan បន្ទាប់ពីបោះឆ្នោតមួយនាថ្ងៃចន្ទនេះ។
ប៉ុន្តែគណបក្សរបស់លោក Khan ក៏បានដាក់ឈ្មោះតែងតាំងអតីតរដ្ឋមន្ត្រីក្រសួងការបរទេសរបស់ខ្លួនជាបេក្ខភាពនាយករដ្ឋមន្ត្រីដែរដោយបាននិយាយថា សមាជិកសភារបស់ពួកគេនឹងលាលែងពីតំណែង ប្រសិនបើលោកចាញ់ ដែលអាចបង្កើតជាតម្រូវការដ៏មានសក្តានុពលសម្រាប់ការបោះឆ្នោតបន្ទាន់សម្រាប់អាសនៈរបស់ពួកគេ។

លោក Khan ដែលជានាយករដ្ឋមន្ត្រីប៉ាគីស្ថានទី១ត្រូវបានបណ្តេញចេញដោយការបោះឆ្នោតមិនទុកចិត្តបានជាប់គាំងស្ទើរមួយសប្តាហ៍កន្លងទៅហើយ បន្ទាប់ពីក្រុមប្រឆាំងដែលរួបរួមគ្នាបានព្យាយាមទម្លាក់លោក។
កាលពីថ្ងៃអាទិត្យ លោកបានចោទប្រកាន់ថា ការឃុបឃិតជាមួយបរទេសគឺស្ថិតនៅពីក្រោយនៃការផ្លាស់ប្តូររបប។
លោកបាននិយាយតាមគណនី Twitter ដែលមានអ្នកគាំទ្រជាង១៥លាននាក់ថា ៖«ការតស៊ូដើម្បីសេរីភាពចាប់ផ្តើមជាថ្មីនៅថ្ងៃនេះ»។
សូម្បីមុនពេលការបោះឆ្នោត លោក Khan បានអំពាវនាវឲ្យមានការតវ៉ាប្រឆាំងដែលត្រូវបានកើតឡើងនាយប់ថ្ងៃអាទិត្យ។
«ខ្ញុំប្រាប់អ្នកគាំទ្ររបស់ខ្ញុំទាំងអស់ទូទាំងប្រទេសប៉ាគីស្ថាន នៅថ្ងៃអាទិត្យ បន្ទាប់ការបួងសួងពេលល្ងាច អ្នកទាំងអស់ត្រូវតែចេញពីផ្ទះ ហើយធ្វើការតវ៉ាដោយសន្តិវិធីប្រឆាំងនឹងរដ្ឋាភិបាលនាំចូលនេះដែលបានកំពុងព្យាយាមដណ្តើមយកអំណាច»។ លោកបានថ្លែងសុន្ទរកថាមួយកាលពីថ្ងៃសុក្រ។

រដ្ឋាភិបាលរបស់លោកបានធ្លាក់នៅព្រឹកព្រលឹមថ្ងៃអាទិត្យ បន្ទាប់ពីសម័យប្រជុំរយៈពេល១៣ម៉ោងដែលរាប់បញ្ចូលទាំងការពន្យារពេលម្តងហើយម្តងទៀត និងការថ្លែងសុន្ទរកថាវែងរបស់សមាជិកសភាពីគណបក្ស Tehreek-e-Insaf របស់លោក។
ក្រុមបក្សប្រឆាំងអាចទទួលបានសំឡេងគាំទ្រចំនួន១៧៤អាសនៈនៅក្នុងសភាដែលមានសមាជិក៣៤២អាសនៈសម្រាប់ការបោះឆ្នោតមិនទុកចិត្តដែលផ្តល់ឲ្យពួកគេនូវសំឡេងភាគច្រើនជាតម្រូវការបើកដំណើរការបោះឆ្នោតនាថ្ងៃចន្ទនេះដើម្បីជ្រើសរើសនាយករដ្ឋមន្ត្រីថ្មី៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ Reuters
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


