ព័ត៌មានអន្ដរជាតិ
លោក Zelensky អះអាងថា រុស្ស៊ីកំពុងកែនទាហានរាប់ម៉ឺននាក់ សម្រាប់ការវាយលុកបន្ទាប់
ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បាននិយាយថា រុស្ស៊ីកំពុងកែនទាហានរាប់ម៉ឺននាក់ សម្រាប់ការវាយលុកបន្ទាប់។ នេះបើយោងតាមការផ្សាយរបស់ Reuters។

ថ្លែងទៅកាន់សមាជិកសភាកូរ៉េខាងត្បូង លោកនិយាយថា រុស្ស៊ីនឹងមិនឈប់ទេ រហូតដល់ពួកគេត្រូវបានបង្ខំឲ្យបញ្ឈប់។
ស្របពេលជាមួយគ្នានោះដែរ អ្នកវិភាគយោធាជឿថា រុស្ស៊ីពេលនេះកំពុងផ្តោតការវាយលុករបស់ខ្លួន លើតំបន់ភាគខាងកើតប្រទេសអ៊ុយក្រែនវិញ។
ការអះអាងរបស់លោក Zelensky បានកើតឡើង បន្ទាប់ពីអគ្គរដ្ឋអាជ្ញាអ៊ុយក្រែននិយាយថា សាកសពមនុស្សចំនួន ១២២២ នាក់ ត្រូវបានរកឃើញនៅក្នុងតំបន់ កៀវ ចាប់តាំងពីកងកម្លាំងរុស្ស៊ី ដកចេញពីទីនោះ។

លោកស្រី Iryna Veneditktova បានប្រាប់ Sky News ថា អាជ្ញាធរអ៊ុយក្រែនកំពុងស៊ើបអង្កេតឧក្រិដ្ឋកម្មសង្រ្គាមចំនួន ៥៦០០ករណី ដែលត្រូវបានប្រព្រឹត្តដោយទាហានរុស្ស៊ី ចាប់តាំងពីសង្គ្រាមផ្ទុះឡើង ហើយខ្លួនបានកំណត់អត្តសញ្ញាណឧក្រិដ្ឋជនសង្រ្គាមជាង ៥០០នាក់ រួមទាំងមន្ត្រីយោធាកំពូល និងរដ្ឋាភិបាលនៅក្នុងប្រទេសរុស្ស៊ីផងដែរ។
យោងតាមលោកស្រី, “អ្វីដែលយើងឃើញនៅក្នុងតំបន់ទាំងអស់នៃប្រទេសអ៊ុយក្រែន គឺជាឧក្រិដ្ឋកម្មសង្រ្គាម ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ហើយយើងធ្វើអ្វីគ្រប់យ៉ាងដើម្បីជួសជុលវា”៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ វីដេអូ ជនជាតិរុស្ស៊ី អបអរកងទ័ពលោក ពូទីន ចេញទៅប្រយុទ្ធ ធ្វើឲ្យអ៊ុយក្រែន ខឹងដាច់ក្បាលដាច់កន្ទុយ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


