Connect with us

ព័ត៌មានជាតិ

នៅតាម​វត្ត​អារាម​មួយចំនួន​មានការ​រៀបចំ​សង្ក្រាន្ត ដើម្បី​អបអរសាទរ​ពិធីបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណី​ជាតិខ្មែរ​ខាងមុខនេះ

បានផុស

នៅ

ស្វាយរៀង ៖ នៅ​សល់តែ​៣​ថ្ងៃ​ទៀត​ប៉ុណ្ណោះ​គឺ​ដល់​ថ្ងៃបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណី​ជាតិខ្មែរ បើ​គិត​ចាប់​ថ្ងៃទី​១១ ខែមេសា ឆ្នាំ​២០២២ គេ​សង្កេតឃើញ​នៅតាម​ទីសាធារណៈ​មានការ​រៀបចំ​តុបតែង​លម្អ​ដាក់​ភ្លើងពណ៌​ចម្រុះ​តាំងនូវ​បណ្តា​ពាក្យស្លោក​ដើម្បី​អបអរសាទរ​ពិធីបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃ​ជាតិខ្មែរ​ជិត​ចូលមក​ដល់​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ហើយ​បើ​យើង​ក្រឡេក​ទៅ​មើល​នៅតាម​បណ្តាល​ទី​វត្ត​អារាម​មួយចំនួន​ក៏មាន​ការរៀបចំ​សង្ក្រាន្ត​ដើម្បី​ឲ្យ​ពុទ្ធបរិស័ទ​ប្រជាពលរដ្ឋ​មកលេង​កំសាន្ត​ដោយមាន​តុបតែង​ដាក់​តាំងនូវ​សម្ភារៈប្រើប្រាស់​ពី​បុរាណ​ខ្មែរ ដើ​ម្បី​ឲ្យ​ក្មេង​ជំនន់​ក្រោយ​បាន​ស្គាល់​។

នៅក្នុង​នោះ​វត្ត​ព្រៃ​តា​អី មាន​រៀបចំ​សង្ក្រាន្ត​ដែល​មាន​ការសហការ​ចូល​រួមជាមួយ​សហភាព​ស​ហ​ព័ន្ធ​យុវជន​កម្ពុជា​ស្រុក​ស្វាយទាប និង​សម្របសម្រួល​ពី​អាជ្ញាធរ​ដែនដី​ក្នុង​ពិធី​សង្ក្រាន្ត​វត្ត​ព្រៃ​តា​អី ដើម្បី​អបអរសាទរ​ចូលឆ្នាំថ្មី​នេះ​។

បើ​តាម​ព្រះគ្រូ​វិសុទ្ធ​មុនី សៅ ភួ​ន ព្រះចៅអធិការ​វត្ត​ព្រៃ​តា​អី បាន​មាន​សង្ឃ​ដីកា​ថា ក្នុង​កម្មវិធី​សង្ក្រាន្ត​នេះ​ក៏មាន​ការដឹកនាំ​ពុទ្ធបរិស័ទ​ប្រជាពលរដ្ឋ​លេង​នូវ​ល្បែង​ប្រជាប្រិយ​របស់​យើង​ដោយមាន ចោល​ឈូង ទាញ​ព្រាត់ លាក់កន្សែង វាយក្អម មានការ​រាំ​ជា​ក្រុម​ដែល​ស្លៀកពាក់​របៀប​ប្រពៃណី​ខ្មែរ និង​មាន​តន្ត្រី​ប្រគំ​រាំ​កម្សាន្ត​ផងដែរ​។

ចំពោះ​វត្ត​លក្ខ​រាជា វិញ​ក៏​មាន​ការរៀបចំ​សង្ក្រាន្ត ដើម្បី​អបអរសាទរ​ពិធីបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណីជាតិ​ខ្មែរ​ដែល​ការសហការ​ចូលរួម​ពី​អាជ្ញាធរ​ដើម្បី​បង្កើត​ភាពសប្បាយ​ជួន​ដល់​ប្រជាពលរដ្ឋ​មកលេង​កម្សាន្ត​នាឱកាស​បុណ្យចូលឆ្នាំថ្មី​ដែលមាន​រយៈពេល​៣​ថ្ងៃ​គិត ចាប់ពី​ថ្ងៃទី​១៤-១៥-១៦ នៃ​ថ្ងៃបុណ្យ​ចូលឆ្នាំថ្មី​។

​ព្រះចៅអធិការ​វត្ត​លក្ខ​រាជា បាន​មាន​សង្ឃ​ដិ​កាថា​ វត្ត​លក្ខ​រាជា​បាន​បង្កើត​សង្ក្រាន្ត ជាច្រើន​ឆ្នាំ​មកហើយ​ក្នុងនោះ​មានការ​ស្លៀកពាក់​របៀប​ប្រណី​ខ្មែរ​នៅក្នុង​កម្មវិធី ហើយ​ឆ្នាំនេះ​ព្រះចៅអធិការ​ក៏បាន​បោះពុម្ព​អាវយឺត​សង្ក្រាន្ត​វត្ត​លក្ខ​រាជា ចែក​ជួយ​ញាតិ​ញោម​ដែល​មកលេង​កំសាន្ត​នៅ​វត្ត និង​ដឹកនាំ​លេង​ល្បែងប្រជាប្រិយ​ខ្មែរ ពិធី​តាម​សាសនា​ក្នុង​ទំនៀមទម្លាប់​តាម​ព្រះពុទ្ធសាសនា និង​រាំលេង​កម្សាន្ត​។

ព្រះគ្រូ​ចៅអធិការ បាន​រំលឹក​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ពុទ្ធបរិស័ទ​ទាំងអស់ ដែល​មកលេង​សង្ក្រាន្ត​គឺ​ត្រូវ​បន្ត​ចូលរួម​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ ដោយ​ធ្វើតាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល និង​អនុវត្ត​វិធានការ​របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា “៣​កុំ ៣​ការពារ និង​២​ចូលរួម​” ឲ្យ​បាន​ខ្ជាប់ខ្ជួន៕

​ដោយ ៖ ភក្ដី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម