Connect with us

ព័ត៌មានជាតិ

អាជ្ញាធរ​ស្ទឹងត្រែង​ណែនាំ​ឱ្យ​ម្ចាស់​រមណីយដ្ឋាន​តាម​ដង​ទន្លេ​សេសាន​បោះបង្គោល​ដាក់​ពោង​ជា​សញ្ញា​ការពារ​សុវត្ថិភាព​ភ្ញៀវទេសចរ​ចុះលេង​ទឹក​

បានផុស

នៅ

មន្ទីរទេសចរណ៍​ខេត្តស្ទឹងត្រែង​បានចុះពង្រឹងគុណភាពវិស័យទេសចរណ៍​នៅថ្ងៃមុន​បុណ្យ​ចូលឆ្នាំ​ប្រពៃណី​ជាតិខ្មែរ​នឹងឈានចូលមកដល់​នៅពីថ្ងៃ​ខាងមុខនិងបានណែនាំ​ដល់ម្ចាស់រមណីយដ្ឋាន​ទេសចរណ៍ ដែលបានបង្កើតឡើងនៅតាមដងទន្លេសេសានឲ្យរៀបចំប្រពន្ធ័ការពារសុវត្ថិភាព ដាក់ជាសញ្ញា បង្ហាញភ្ញៀវទេសចរ ឲ្យប្រុងប្រយ័ត្ន ដើម្បី​បញ្ចៀស​នូវឧបទ្ទវហេតុណាមួយ​ដែល​បណ្តាល​មកពីការធ្វេសប្រហែស។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក អ៊ន់ ប៉ោសឿន​ប្រធានមន្ទីរទេសចរណ៍ខេត្ត​បានបញ្ជាក់ថា​៖ ​ស្ទើជារៀងរាល់ឆ្នាំ​ទៅហើយ  ភ្ញៀវមក​លេងទឹក​គ្រោះថ្នាក់​លង់ទឹកស្លាប់ បង្ក​ឱ្យភ្ញៀវមានវិប្ប​ដិសារី​កើតឡើង ដូចនេះ​សូមឱ្យ​ម្ចាស់​រមណីយដ្ឋានរៀប​ចំឱ្យមានប្រព័ន្ធសុវត្ថិភាព​ដើម្បីបានជួយ​លើកកំពស់​ដល់វិស័យ​ទេសចរណ៏​នៅ​ក្នុងខេត្ត​ ហើយនៅពេលភ្ញៀវ​ចុះលេងទឹក នៅតាមទីកន្លែងនិមួយៗ​ មានសុវត្ថិភាពល្អ​។

​លោកប្រធានមន្ទីរបន្តថា​៖ ដើម្បីបញ្ចៀសករណីនេះម្ចាស់រមណីយដ្ឋាន ត្រូវរៀបចំតូបអង្គុយ​កម្សាន្ត​រឹងមាំ​ មាន​ឧបករណ៍ជិះ​លើទឹក​ ម្ហូបអាហារមានអនាម័យតម្លៃសមរម្យ កន្លែងលេងកំសាន្តក្នុងទឹក ត្រូវ​បោះបង្គោលដាក់ពោងជាសញ្ញា ការពារសុវត្ថិភាព។

​លោក ហ៊ីង ពុទ្ធារ៉ា ម្ចាស់រមណីយដ្ឋាន​សម្រស់សេសាន​ បានទទួលយកការដាស់តឿននេះ​ ព្រោះកន្លង​មកនៅធ្លាប់មាន​គ្រោះថ្នាក់លង់ទឹក​នេះមែន ដូចជាភ្ញៀវមក​ពីឃុំអូរគ្រៀង​ខេត្តក្រចេះ​កាលពីឆ្នាំ២០២១ ស្លាប់ម្នាក់និងជួយសង្គ្រោះបានម្នាក់។

​លោកថា៖ នេះជាបទពិសោធន៍​បានធ្វើឱ្យម្ចាស់រមណីយដ្ឋាន​កាន់តែមានការ​ប្រុងប្រយ័ត្ន​ ដើម្បី​ការ​ពារ​សុវត្ថិភាពជូនភ្ញៀវ​ឲ្យដូចដែលមន្ទីរ​ទេសចរណ៍ចង់បាន​ ហើយនៅឆ្នាំ២០២២​នេះម្ចាស់​រមណីយដ្ឋាន​បានរៀបកន្លែង​អង្គុយកម្សាន្ត​មានភាពរឹងមាំ ហើយទីតាំងលេង​ទឹកមានបោះបង្គោល​ និងដាក់ស្លាកសញ្ញា ហាមចេញក្រៅរង្វង់ខ្សែបន្ថែមទៀត។

សូមបញ្ជាក់ថា៖ខេត្តស្ទឹងត្រែង ឆ្នាំនេះ មានរមណីយដ្ឋានទេសចរណ៍ចំនួន ៣ កន្លែង នៅតាម​ដង​ទន្លេសេសាន ដូចជារមណីយដ្ឋាន ទឹកជួរចាប សម្រស់សេសាន និងកោះខ្សាច់សេកុង ដែលភ្ញៀវ​ទេសចរពេញនិយមមកលេងកម្សាន្ត៕

អត្ថបទ៖ ងិនលីម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម