កីឡា
ក្រុមនារីកម្ពុជាខាតមួយប្រកួតក្នុងស៊ីហ្គេមនៅវៀតណាមក្រោយឥណ្ឌូនេស៊ីដកខ្លួនចេញពីព្រឹត្តិការណ៍
គណៈកម្មាធិការអូឡាំពិកឥណ្ឌូណេស៊ី (INOC) បានប្រកាសថា ខ្លួននឹងមិនចូលរួមក្នុងកីឡាបាល់ទាត់នារី និងហ្វូត សាលនារី ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣១ នៅប្រទេសវៀតណាមឡើយ។ ក្នុងឯកសារផ្ញើជូនគណៈកម្មាធិការរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣១ គណៈកម្មាធិការអូឡាំពិកឥណ្ឌូណេស៊ីបានបញ្ជាក់ថា ខ្លួនបញ្ជូនតែក្រុម U23 និងហ្វូតសាលប៉ុណ្ណោះ ទៅចូលរួមប្រកួតវិញ្ញសាបាល់ទាត់បុរស និងហ្វូតសាលបុរស នៅស៊ីហ្គេម ៣១ ដោយមិនបញ្ជូនក្រុមជម្រើសជាតិនារី ចូលរួមក្នុងព្រឹត្តិការណ៍នេះដោយមិនបញ្ជាក់ពីមូលហេតុ។

ជាមួយនឹងការសម្រេចខាងលើរបស់ INOC វិញ្ញាសាបាល់ទាត់នារី SEA Games លើកទី៣១ នៅសល់ ៧ក្រុមរួមមាន ក្រុមបាល់ទាត់នារីកម្ពុជា ដែលនៅពូល A នឹងត្រូវប្រកួតតែជាមួយម្ចាស់ផ្ទះវៀតណាម និងហ្វីលីពីន ខណៈពូល B ថៃ មីយ៉ាន់ម៉ា ឡាវ និងសិង្ហបុរី រក្សាសមាសភាពដដែល។ ដោយឡែក ក្រុមហ្វូតសាលនារី នៅសល់ចំនួន ៤ក្រុមរួមមាន វៀតណាម ថៃ ម៉ាឡេស៊ី និងមីយ៉ាន់ម៉ា។
មុនការដកខ្លួនរបស់ឥណ្ឌូនេស៊ី កាលវិភាគប្រកួតរបស់ក្រុមបាល់ទាត់នារីជម្រើសជាតិកម្ពុជា នឹងបើកឆាក គឺនៅថ្ងៃទី០៩ ខែឧសភា ដោយត្រូវជួប ហ្វីលីពីន បន្ទាប់មកនៅថ្ងៃទី១១ ជួបឥណ្ឌូនេស៊ី និងប្រកួតចុងក្រោយជួបម្ចាស់ផ្ទះវៀតណាម នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២២។ យ៉ាងណាមិញ អនុគណៈកម្មការបច្ចេកទេសនៃគណៈកម្មាធិការរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣១ នឹងកែសម្រួលកាលវិភាគប្រកួតបាល់ទាត់នារី និងហ្វូតសាលនារី ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។

គួររំឮកថា ក្រុមបាល់ទាត់នារីកម្ពុជា ធ្លាប់ប្រកួតចាញ់ ក្រុមបាល់ទាត់នារីឥណ្ឌូនេស៊ី កាលពីឆ្នាំ២០១៩ ក្នុងការប្រកួតបាល់ទាត់នារីអាស៊ាន (AFF Women’s Championship) នៅប្រទេសថៃ ដោយលទ្ធផល ៤-០៕
អត្ថបទ៖ មន្នីរ័ត្ន
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


