កីឡា
ប្រេស៊ីលក្លាយជាម្ចាស់ផ្ទះជើងឯកបាល់ទាត់នារីពិភពលោកឆ្នាំ ២០២៧
ប្រទេសប្រេស៊ីលទទួលបានគាំទ្រ១១៩សំឡេង ក្នុងការដេញថ្លៃធ្វើម្ចាស់ផ្ទះរៀបចំការប្រកួតបាល់ទាត់នារីជើងឯកពិភពលោក ឆ្នាំ២០២៧ ខណៈប្រទេសបែលហ្សិក ហូឡង់ និងអាល្លឺម៉ង់ ទទួលបានការគាំទ្រត្រឹមតែ ៧៨សំឡេង។

ប្រេសុីលបានក្លាយជាប្រទេសដំបូងគេត្រូវបានប្រគល់សិទ្ធិដោយការបោះឆ្នោតបើកចំហ ដោយសមាគមសមាជិកបានបោះឆ្នោតគាំទ្រខ្លួន។ នេះជាព្រឹត្តិការណ៍លើកទី១ក្នុងប្រវតិ្តសាស្រ្តបាល់ទាត់ពិភពលោកនារីធ្វើជាម្ចាស់ផ្ទះដោយប្រទេសអាមេរិកខាងត្បូង។
លោក Gianni Infantino ប្រធានសហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ (FIFA) បាននិយាយថា ៖«សូមអបអរសាទរដល់ប្រេស៊ីល។ យើងនឹងមានការប្រកួត World Cup ល្អបំផុតនៅក្នុងប្រទេសប្រេស៊ីល។ អរគុណច្រើនចំពោះគម្រោងការដេញថ្លៃរបស់ BNG ដែលវាពិតជាអស្ចារ្យ»។ សម្រាប់គម្រោង BNG គឺរៀបចំឡើងដោយប្រទេសបែលហ្សិក, ហូឡង់ និងអាល្លឺម៉ង់ ក្នុងការដេញថ្លៃធ្វើជាសហម្ចាស់ផ្ទះ។

ប្រេស៊ីលទទួលបានពិន្ទុខ្ពស់ក្នុងការដេញថ្លៃដោយសារពួកគេមានបច្ចេកទេសល្អគ្របដណ្តប់លើតំបន់មួយចំនួនដូចជា កីឡដ្ឋាន កន្លែងស្នាក់នៅ តំបន់អ្នកគាំទ្រ និងការដឹកជញ្ជូននៅក្នុងរបាយការណ៍វាយតម្លៃការដេញថ្លៃរបស់ FIFA។
ប្រធានសហព័ន្ធកីឡាបាល់ទាត់ប្រេស៊ីល លោក Ednaldo Rodrigues បាននិយាយថា ៖«យើងនឹងប្រារព្ធការអបអរជោគជ័យជម្នះរបស់ពួកយើងក្នុងព្រឹត្តិការណ៍បាល់ទាត់នារីពិភពនៅទ្វីបអាមេរិកខាងត្បូង»។
ការប្រកួតបាល់ទាត់នារីពិភពលោកលើកទី១០ នឹងធ្វើតាមទម្រង់ការប្រកួតដដែលដោយមានក្រុមចំនួន៣២ចូលរួម ដូចគ្នាក្នុងព្រឹត្តិការណ៍បាល់ទាត់នារីពិភពលោកឆ្នាំ២០២៣ នៅប្រទេសអូស្ត្រាលី និងនូវែលសេឡង់ ដែលអេស្ប៉ាញបានគ្រងតំណែងជើងឯក៕
ប្រែសម្រួល៖ ផា រតនា
ប្រភព៖ BBC

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
ការបើកឱ្យទស្សនាលើកដំបូងបង្អស់នូវសាលារៀនអន្តរជាតិ អាយុកាល ៣៥០ឆ្នាំ មកពីចក្រភពអង់គ្លេស
-
សន្តិសុខសង្គម៦ ម៉ោង ago
ច្រករបៀងមួយចំនួនក្នុងភូមិសាស្ត្រខេត្តបាត់ដំបង បានបិទបណ្ដោះអាសន្ន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
នយោបាយ១ សប្តាហ៍ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
នយោបាយ២ ថ្ងៃ ago
កម្ពុជានឹងមិនចរចាជាមួយថៃរឿងព្រំដែន៤កន្លែងដែលប្ដឹងទៅ ICJ ទេ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ក្រុមប្រឹក្សាសន្ដិសុខធ្លាប់ព្រមានដកថៃចេញពីអង្គការសហប្រជាជាតិក្រោយពីមិនទទួលស្គាល់សេចក្ដីសម្រេចរបស់ ICJ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ថៃ កំពុងមានជម្លោះជាមួយអ្នកជិតខាង ជុំទិស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ត្រី Oarfish បង្ហាញវត្តមាននៅប្រទេស អូស្រ្តាលី