កីឡា
ប្រធានក្រុម U23 កម្ពុជា ទេស សម្បត្តិ រងរបួស និងមិនអាចចូលរួមស៊ីហ្គេម នៅវៀតណាម
ប្រធានក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២៣ឆ្នាំ កីឡាករ ទេស សម្បត្តិ នឹងខកខានចូលរួមក្នុងព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ លើកទី៣១ នៅប្រទេសវៀតណាម នាខែក្រោយនេះ បន្ទាប់ពីទទួលរងរបួសកជើង។
កីឡាកររូបនេះគឺជាតួអង្គដ៏សំខាន់នៅតំបន់ការពារកណ្ដាលរបស់កម្ពុជា មិនថាឈុតធំ និងឈុតយុវជនអាយុក្រោម ២៣ឆ្នាំ នាមជាកីឡាករដែលតែងតែរារាំងការទាត់បញ្ចូលទីពីគូប្រកួត គ្រាដែលថ្មីៗនេះរូបនេះគេក៨ជាផ្នែកមួយនៃក្រុម U-23 កម្ពុជា ប្រកួតក្នុងពានរង្វាន់ជើងឯកយុវជនអាស៊ីអាគ្នេយ៍ (AFF U23 Championship) ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះផងដែរ ប៉ុន្តែរបួសពេលនេះអាចជាឧបសគ្គថ្មីបន្ថែមទៀតសម្រាប់កម្ពុជា ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម ដែលសហព័ន្ធក៏មានគោលដៅខ្ពស់ជាងកាលពីឆ្នាំ២០១៩ មុនធ្វើម្ចាស់ផ្ទះនៅឆ្នាំ២០២៣។
កីឡាកររបស់ក្លិបវិសាខា បាននិយាយនៅលើ វិបសាយផ្លូវការស៊ីហ្គេមឆ្នាំ២០២៣ cambodia2023.com ថា៖ «ខ្ញុំពិតជាសោកស្ដាយណាស់ព្រោះវាជាសុីហ្គេមចុងក្រោយសម្រាប់ខ្ញុំផង។ គោលដៅខ្ញុំគឺតាំងពីចប់ពានសុីហ្គេមលើកមុនម្ល៉េះ ហើយវាជាគោលដៅធំសម្រាប់អាជីពរបស់ខ្ញុំដែរ។»
«ខ្ញុំរឹតតែចង់លេងពានមួយនេះបន្ទាប់ពីខ្ញុំបានចាញ់ទីម័រខាងកើត ពេលលេងក្នុងទឹកដីខ្លួនឯង ខ្ញុំឈឺចាប់ចំពោះអ្នកមើលងាយប្រទេសរបស់ខ្ញុំ នឹងអ្នកស្អប់រូបខ្ញុំផ្ទាល់ ហើយខ្ញុំតាំងចិត្តថានឹងធ្វើអោយគេស្គាល់ពីអ្វីដែលខ្ញុំមាន និងប្ដូរការគិតរបស់ពួកគេ ប៉ុន្តែជាអកុសលដោយសារបួស ធ្វើអោយខ្ញុំបាត់បង់ឱកាស។ តែខ្ញុំនៅតែជឿជាក់ថាពួកគេនឹងធ្វើបានសម្រាប់កាប្រកួតខាងមុខ សំណាងល្អអ្នកទាំងអស់គ្នា។» សម្ដីរបស់ ទេស សម្បត្តិ។
ទេស សម្បត្តិ បានរងរបួសកជើងខាងឆ្វេង ក្នុងពេលប្រកួតជាមួយគីរីវង់សុខសែនជ័យ កាលពីជំនួបសប្ដាហ៍ទី៣ ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២ កន្លងទៅថ្មីៗនេះ ខណៈគ្រូពេទ្យបានបញ្ជាក់ថារូបគេនឹងត្រូវសម្រាកប្រហែលជាលើស ៣សប្ដាហ៍ទៀត គ្រាដែលស៊ីហ្គេម ២០២២ នឹងមកដល់នៅអំឡុង ២សប្ដាហ៍ខាងមុខនេះ ដែលជាហេតុធ្វើឲ្យរូបគេពុំអាចជាទាន់ពេលវេលាឡើយ។ ដែលនាំឲ្យប៉ះពាល់ដល់កជើងខាងឆ្វេងនេះ គឺបន្ទាប់ពីរូបគេលោតតែតនិងធ្លាក់ជើងខុសបច្ចេកទេស។
គិតមកទល់ពេលនេះ ទេស សម្បត្តិ បានបង្ហាញខ្លួនឲ្យជម្រើសជាតិកម្ពុជា ឈុតធំបាន ៩លើកមកហើយ ខណៈរូបគេធ្លាប់ជាប់ជម្រើសជាតិកម្ពុជា ជាច្រើនឈុតតាំងពីយុវជនអាយុក្រោម ១៦ឆ្នាំ, ១៩ឆ្នាំ និង២៣ឆ្នាំ ដែលពោរពេញទៅដោយបទពិសោធលើឆាកអន្តរជាតិ៕
អត្ថបទ ៖ មន្នីរ័ត្ន


-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៥ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៣ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ១៨ ម៉ោង agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៣ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


