ព័ត៌មានជាតិ
រដ្ឋមន្ត្រីការងារក្រើនរំលឹកដល់រោងចក្រ-សហគ្រាស រៀបចំចាក់វ៉ាក់សាំងដូសជំរុញជូនកម្មករ-និយោជិត
លោកបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានក្រើនរំលឹកដល់រោងចក្រ-សហគ្រាសនានា ឲ្យសហការបន្ទាន់ជាមួយអាជ្ញាធរ និងមន្ទីរការងារក្នុងរាជធានីខេត្ត ដើម្បីរៀបចំចាក់វ៉ាក់សាំងដូសជំរុញ ជូនកម្មករ-និយោជិត នៅតាមរោងចក្រសហគ្រាស។
នៅក្នុងសេចក្តីជូនដំណឹង ចុះកាលពីយប់ថ្ងៃទី ២០ ខែមេសា លោករដ្ឋមន្ត្រី បានលើកឡើងថា ដើម្បីបន្តប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាល នៃវីរុសបំប្លែងខ្លួនថ្មីប្រភេទអូមីក្រុង ជាពិសេសនៅតាមរោងចក្រ-សហគ្រាស ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សូមក្រើនរំលឹកដល់ម្ចាស់ ឬនាយករោងចក្រ-សហគ្រាសទាំងអស់ ត្រូវសហការជាបន្ទាន់ជាមួយអាជ្ញាធរមូលដ្ឋានរាជធានី-ខេត្ត និងមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈរាជធានី-ខេត្ត ដើម្បីរៀបចំចាក់វ៉ាក់សាំងដូសជំរុញទាំងដូស ទី ៣ និងដូសទី ៤ ជូនកម្មករនិយោជិត នៅតាមរោងចក្រ-សហគ្រាស។
លោករដ្ឋមន្ត្រី បានណែនាំដល់ម្ចាស់ ឬនាយករោងចក្រ-សហគ្រាស ត្រូវគ្រប់គ្រងទិន្នន័យចាក់វ៉ាក់សាំងរបស់កម្មករ-និយោជិត និងបំពេញព័ត៌មានចាក់វ៉ាក់សាំង ទៅក្នុងរបបស្វ័យប្រកាសអធិការកិច្ចការងារតាមប្រព័ន្ធស្វ័យប្រវត្តិកម្ម តាមរយៈគេហទំព័រ https://sicms.mlvt.gov.kh។ ក្នុងករណីកម្មករ-និយោជិត មិនទាន់មានប័ណ្ណចាក់វ៉ាក់សាំង កូវីដ-១៩ សូមបំពេញឈ្មោះអក្សរកាត់ជាអក្សរឡាតាំង និងកាលបរិច្ឆេទចាក់វ៉ាក់សាំង តាមទម្រង់ដែលបានកំណត់ក្នុងប្រព័ន្ធ។ លោករដ្ឋមន្ត្រី បានបន្តថាក្រសួងជឿជាក់ថា ម្ចាស់ ឬនាយករោងចក្រ-សហគ្រាស នឹងអនុវត្តតាមសេចក្តីជូនដំណឹងនេះ ប្រកបដោយប្រសិទ្ធភាពខ្ពស់។
លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស បានឲ្យដឹងថា នៅក្រោយបុណ្យចូលឆ្នាំខ្មែរនេះ ក្រុមគ្រូពេទ្យនៃក្រសួងការពារជាតិ និងគ្រូពេទ្យយុវជនស្ម័គ្រចិត្តនានា រួមទាំងក្រុមគ្រូពេទ្យនៃរដ្ឋបាលរាជធានី-ខេត្ត នឹងចុះចាក់វ៉ាក់សាំងកូវីដ -១៩ ជូនប្រជាពលរដ្ឋ ដែលមិនទាន់បានចាក់វ៉ាក់សាំងដូសទី ៣ និងទី ៤ នៅតាមគោលដៅសំខាន់ៗបន្ថែមទៀត ដូចជានៅតាមរោងចក្រ-សហគ្រាស តាមផ្សារ ទីប្រជុំជនសំខាន់ៗ និងចាក់ជូនសិស្សានុសិស្ស និងគ្រូបង្រៀននៅតាមសាលារៀនផងដែរ។
លោកស្រីបានបន្តថា សម្រាប់ទីតាំងចាក់វ៉ាក់សាំងកូវីដ-១៩ នៅតាមបណ្ដាមូលដ្ឋានសុខាភិបាលសាធារណៈ នៃរដ្ឋបាលរាជធានី-ខេត្តទាំង២៥ នៅតែបន្តបើកដំណើរការចាក់ជាធម្មតា រៀងរាល់ថ្ងៃ រួមទាំងថ្ងៃឈប់សម្រាក ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ។ លោកស្រី បានអំពាវនាវដល់ប្រជាពលរដ្ឋ កម្មករ-កម្មការិនី កុមារ និងយុវវ័យ លោកគ្រូអ្នកគ្រូ សិស្សនិស្សិត សូមរួសរាន់ទៅទទួលវ៉ាក់សាំងកូវីដ-១៩ ដូសជំរុញ នៅពេលដល់វេន ដើម្បីបង្កើនភាពស៊ាំបុគ្គល និងសហគមន៍ សំដៅចូលរួមទប់ស្កាត់ការឆ្លងរីករាលដាល កាត់បន្ថយអត្រាឈឺធ្ងន់និងស្លាប់ដោយសារជំងឺនេះ៕
អត្ថបទ៖ សំអឿន


-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


