Connect with us

ព័ត៌មានជាតិ

វិទ្យាល័យ​ស្វាយរៀង ទទួលបាន​ជ័យលាភី​លេខ​១ ពានរង្វាន់​សាលា​ស្អាត​ទូទាំងប្រទេស ឆ្នាំ​សិក្សា​២០២០-២០២១

បានផុស

នៅ

​ស្វាយរៀង​ ៖ វិទ្យាល័យ​ស្វាយរៀង ទទួលបាន​ពានរង្វាន់​សម្ដេច​តេ​ជោ ហ៊ុន សែន សម្រាប់​ជ័យលាភី​លេខ​១ «​សាលា​ស្អាត​ក្នុង​ក្របខណ្ឌ​ទូទាំងប្រទេស​ក្នុង​ឆ្នាំ​សិក្សា​២០២០-២០២១»​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក យស់ ពៅ នាយក​សាលា បាន​ឲ្យ​ដឹងថា​ លទ្ធផល​ដែល​វិទ្យាល័យ​ទទួលបាន​ពានរង្វាន់​ជ័យលាភី​លេខ​១ «​សាលា​ស្អាត​ក្នុង​ក្របខណ្ឌ​ទូទាំងប្រទេស​ក្នុង​ឆ្នាំ​សិក្សា​២០២០-២០២១» កើតមានឡើង​ដោយមាន​ការខិតខំ​ប្រឹង​ប្រែង ពី​លោកគ្រូ​-​អ្នកគ្រូ សិស្សានុសិស្ស និង​គ្រប់​ដៃគូ​សហការ​ទាំង​ចំណេះដឹង ការសេព​គប់ ចរិត ការលះបង់ ភាពស្មោះត្រង់ ការកសាង​ទំនុកចិត្ត​អោយមាន​តម្លៃ​។ ជាពិសេស​ក្រោម​ការដឹកនាំ​លោក ម៉ែន វិបុល អភិបាលខេត្ត​ស្វាយរៀង ធ្វើឱ្យមាន​ការរីកចម្រើន​ជា​បន្តបន្ទាប់ ជាពិសេស​សាលា​វិទ្យាល័យ​ស្វាយរៀង ទទួលបាន​ការឧបត្ថម្ភ​គាំទ្រ​ពី​គ្រប់​មជ្ឈដ្ឋាន​ទូទៅ ដើម្បី​កែលម្អ​ឲ្យ​មាន​សោភ័ណ​ភាពល្អ​ផងដែរ​។

​លោក យស់ ពៅ សូម​ថ្លែងអំណរគុណ​លោក លោក​-​លោកស្រី គណៈកម្មការ​គ្រប់គ្រង​សាលារៀន លោកគ្រូ​-​អ្នកគ្រូ សិស្សានុសិស្ស​ទាំងអស់ មាតាបិតា​អាណាព្យាបាល សប្បុរសជន ដែល​បាន​ជួយ​គាំទ្រ​ទាំង​សម្ភារ ថវិកា ស្មារតី ចូលរួមចំណែក​អភិវឌ្ឃន៍​បរិស្ថានវិទ្យា​ល័យ​ស្វាយរៀង ឱ្យមាន​សម្រស់​ស្រស់ស្អាត​រហូតដល់​ទទួល​បាន​ជោគជ័យ ដ៏​ត្រចះត្រចង់​គឺ​ពានរង្វាន់​សម្ដេច​តេ​ជោ ហ៊ុន សែន សម្រាប់​ជ័យលាភី​លេខ​១ សាលា​ស្អាត​ក្នុង​ក្របខណ្ឌ​ទូទាំងប្រទេស ក្នុង​ឆ្នាំ​សិក្សា​២០២០-២០២១​។

សូមបញ្ជាក់​ផងដែរ​ថា​: វិទ្យាល័យ​ស្វាយរៀង ដែលមាន​ទីតាំង​ស្ថិតនៅ​ក្រុង​ស្វាយរៀង ខេត្តស្វាយរៀង ទទួលបាន​ពានរង្វាន់ ជ័យលាភី​លេខ​១ និង​ថវិកា​អម​ពានរង្វាន់​ចំនួន ៥០០០ ០០០​រៀល ផងដែរ​៕

ដោយ ៖ ភក្ដី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥ នាទី មុន

អ៉ីស្រាអ៊ែល ប្រកាស​បិទ និង​វាយ​ឆ្មក់​ទីតាំង​សារព័ត៌មាន Al Jazeera ភ្លាមៗ

ព័ត៌មានជាតិ៩ នាទី មុន

ខែមេសា ទេសចរ​បរទេស​ជាង ៧ ម៉ឺន​នាក់​ទិញ​បណ្ណ​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ​ រក​ចំណូល​បាន​ជាង ៣ លាន​​ដុល្លារ

ព័ត៌មានជាតិ១៦ នាទី មុន

សាស្រ្តាចារ្យសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បំប៉នសមត្ថភាព សិស្សថ្នាក់ទី១២

ព័ត៌មានជាតិ១៦ នាទី មុន

ជាលើកទី១ ក្រសួងកសិកម្ម, ធនធានទឹក និងក្រសួងអភិវឌ្ឍន៍ជនបទ បើកកិច្ចប្រជុំរួមគ្នាដើម្បីបែកចែងការងារឱ្យកាន់តែមានប្រសិទ្ធភាព

ព័ត៌មានជាតិ២៦ នាទី មុន

ឯកឧត្ដម ហ៊ុន ម៉ានី បន្តតាមដានគ្រប់ជំហាន ទោះគ្មានវត្តមានក្នុង​ដំណើរការកែសន្លឹកកិច្ចការបេក្ខជនប្រឡងចូលគ្រូអនុវិទ្យាល័យ នៅមណ្ឌលកំណែ

ជីវិតកម្សាន្ដ១៩ ម៉ោង មុន

ក្រោយលែងលះ តារាហុងកុង Roger សល់ទ្រព្យ ១១ លានដុល្លារ ខណៈអតីតភរិយាចុះចេញតែខ្លួន

ព័ត៌មានជាតិ៣ ថ្ងៃ មុន

វៀតណាម បំពាក់គ្រឿងឥស្សរិយយសជូនទាហាន និងមន្រ្តីកម្ពុជា ដែលមានស្នាដៃរុករកអដ្ឋិធាតុកងទ័ពធ្វើមាតុភូមិនិវត្តន៍

ព័ត៌មានជាតិ៣ ម៉ោង មុន

ភ្លៀងមួយមេលើកដំបូងធ្វើឲ្យផ្ទះពលរដ្ឋ៣៣ខ្នង​រលំ និងប៉ើងដំបូល

ព័ត៌មានជាតិ២ ថ្ងៃ មុន

សាលាដំបូងខេត្តសៀមរាប ស្រាយបំភ្លឺរឿងដោះលែងជនល្មើស ១៤នាក់ ឱ្យនៅក្រៅឃុំ ជុំវិញករណីរំលោភបូកក្មេងស្រីអាយុ ១៥ឆ្នាំ

ព័ត៌មានជាតិ១ ថ្ងៃ មុន

​​ស្រុក​ចំនួន ៣ ក្នុង​ខេត្តបាត់ដំបងមាន​ប្រភពទឹកធម្មជាតិ​ទាក់ទាញទេសចរច្រើនជាងគេ

Sokha Hotels

ព័ត៌មានពេញនិយម