សន្តិសុខសង្គម
ក្មេងប្រុស អាយុ ៦ ឆ្នាំ ចុះលេងទឹកស្រះត្រូវជំងឺស្កន្ទរើឡើង ប្រកាច់លង់ទឹកស្លាប់
ក្មេងប្រុសម្នាក់ កើតមានជំងឺស្កន្ទ ប្រចាំកាយ បានចុះលេងទឹកស្រះក្បែរផ្ទះ ម្ដាយភ្លេចខ្លួនមួយភ្លែតស្របពេលជំងឺស្កន្ទរើឡើងផងនោះ ក៏ប្រកាច់នៅក្នុងទឹកលង់ស្លាប់។ ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង ១៧ និង ៤៥នាទី កាលពីថ្ងៃទី ២៤ ខែមេសា ឆ្នាំ ២០២២ ស្ថិតនៅភូមិលំទងថ្មី ឃុំលំទង ស្រុកអន្លង់វែង ខេត្តឧត្ដរមានជ័យ។

ជនរងគ្រោះឈ្មោះ ផុន មករា ភេទប្រុស អាយុ ០៦ ឆ្នាំ រស់នៅភូមិកើតហេតុខាងលើមូលហេតុ កើតជំងឺស្កន្ទជ្រូកពេលកំពុងលេងទឹកស្រះម្នាក់ឯង ក៏ប្រកាច់ធ្លាក់ចូលទឹកជ្រៅបណ្ដាលឱ្យលង់ស្លាប់តែម្តង។ ក្រោយសមត្ថកិច្ច ចុះទៅត្រួតពិនិត្យកន្លែងកើតហេតុ និងបន្ទាប់ពីពិនិត្យសាកសពរួចឃើញថា ជនរងគ្រោះបានស្លាប់ដោយសារលង់ទឹកពិតប្រាកដមែន រួចហើយប្រគល់សពជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕

អត្ថបទ៖ ចាន់ ធី
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


