ព័ត៌មានជាតិ
រដ្ឋមន្ត្រីអប់រំដាក់គោលការណ៍ ៥ ចំណុច បង្កើនប្រសិទ្ធភាពតាមសាលារៀន
លោកបណ្ឌិតសភាចារ្យ ហង់ ជូនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំយុវជននិងកីឡាបានដាក់ចេញនូវគោលករណ៍ចំនួន៥ ចំណុច ដើម្បីគ្រប់គ្រងសាលារៀនប្រកបដោយប្រសិទ្ធភាព។
ការដាក់ចេញគោលការណ៍៥ចំណុចនេះ ធ្វើឡើងនៅក្នុងសន្និបាតបូកសរុបលទ្ធផលការងារអប់រំ យុវជន និងកីឡា ឆ្នាំសិក្សា ២០២០-២០២១ និងលើកទិសដៅឆ្នាំសិក្សា២០២១-២០២២ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាកាលពីថ្ងៃទី២៥ខែមេសាឆ្នាំ២០២២។

លោករដ្ឋមន្ត្រីបានមានប្រសាសន៍ថា គោលការណ៍ចំនួន៥ចំណុចដើម្បីគ្រប់គ្រងសាលារៀនប្រកបដោយប្រសិទ្ធភាពនោះរួមមាន៖
ទី១–គណនយ្យភាព៖ នាយកសាលាត្រូវមានគណនេយ្យភាព ចំពោះមាតាបិតា ដោយបង្កើតគណៈកម្មការគ្រប់គ្រងសាលារៀន និងចុះកិច្ចសន្យាលទ្ធផល ការងារប្រចាំឆ្នាំ, ការប្រជុំវាយតម្លៃ និងស្វ័យវាយតម្លៃ ដើម្បីសម្រេចស្តង់ដាសាលារៀនមាន ប្រសិទ្ធភាព។
ទី២–ស្វ័យភាព៖ សាលារៀបចំផែនការកែលម្អសាលារៀន ដើម្បីដោះ ស្រាយបញ្ហាចំពោះមុខ ជាពិសេសដើម្បីជួយបង្កើតបរិស្ថានអំណោយផលសម្រាប់ការរៀនសូត ជួយគាំទ្រគូ, កែលម្ភវប្បធម៌សាលារៀន, និងការអភិវឌ្ឍវិជ្ជាជីវៈជាប្រចាំ តាមរយៈកម្មវិធីលើក កម្ពស់គុណវុឌ្ឍិនាយក ។
ទី៣–រង្វាយតម្លៃ៖ ការរៀបចំតេស្តស្ដង់ដាមានតម្លាភាព និងយុត្តិធម៌ ដើម្បីកែលម្អការបង្រៀន ដោយបង្រៀនបន្ថែមជួយដល់សិស្សរៀនយឺត និងផ្សព្វផ្សាយលទ្ធផល ជាសាធារណៈ និងផ្តល់ព័ត៌មានពីលទ្ធផលសិក្សាដល់មាតាបិតា។
ទី៤–ការយកចិត្តទុកដាក់ដល់គ្រូបង្រៀន៖ គ្រូប្រើ លទ្ធផលតេស្ត ដើម្បីកែលម្អការបង្រៀន ការចុះកិច្ចសន្យាវាយតម្លៃលទ្ធផលការងារ និងការ បង្កើនគុណវុឌ្ឍិគ្រូតាមរយៈកម្មវិធីបង្កើនគុណវុឌ្ឍិគ្រូ។
ទី៥-ការចូលរួម៖ មាតាបិតាចូលរួមគាំទ្រសាលា ដើម្បីរួមគ្នាអភិវឌ្ឍ សាលារៀន។
លោករដ្ឋមន្ត្រីបានបន្តទៀតថា ជាមួយគ្នានេះដែរក្រសួងបានជ្រើសរើសសាលារៀនចំនួន ១០០ សម្រាប់ការកែទម្រង់ ហើយសាលារៀន ស្ទើរទាំងអស់សម្រេចបាននូវស្តង់ដាសាលាមានប្រសិទ្ធភាព និងមានផលជះលើសាលាបណ្ដាញជិត ៣០០ ថែមទៀត៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


