សុខភាព
តែល្អបំផុតទាំង ៥ សម្រាប់បំបាត់អាការៈហើមពោះនិងជំងឺក្រពះ
១. តែជីរអង្កាម

ជីអង្កាម គឺជាឱសថដ៏អស្ចារ្យមួយដែលត្រូវបានគេប្រើដើម្បីព្យាបាលជំងឺរំលាយអាហារ អស់ជាច្រើនសតវត្សរ៍មកហើយ។ ជាតិត្រជាក់ប្រហើរ ក្នុងជីអង្កាម ផ្ដល់នូវរសជាតិដ៏អស្ចារ្យ និងជួយកាត់បន្ថយការរលាក ធ្វើឲ្យក្រពះមិនស្រួល ដែលអាចបណ្ដាលឱ្យហើមពោះនិងមានជាតិឧស្ម័ន។
ការស្រាវជ្រាវក៏បានរកឃើញថា តែជីអង្កាមអាចផ្ដល់នូវប្រសិទ្ធភាព បំបាត់ការឈឺចាប់ ជួយបំបាត់ភាពមិនស្រួល ដែលទាក់ទងនឹងការហើមពោះ។
២. តែខ្ញី

ខ្ញីគឺជាថ្នាំប្រឆាំង និងមានថាមពលដ៏ខ្លាំងក្លា ដែលអាចជួយកាត់បន្ថយអារម្មណ៍នៃការចង្អោរ និងការរំលាយអាហារ។ វាត្រូវបានគេប្រើរាប់រយឆ្នាំមកហើយ ដើម្បីជាថ្នាំព្យាបាលក្អួត ឈឺក្រពះនៅពេលព្រឹក ឬហើមពោះ។
៣. តែផ្កា Chamomile

តែ Chamomile មានកេរ្តិ៍ឈ្មោះល្បី ដោយសារវាអាចបំបាត់ការឈឺចុកចាប់ ក្នុងពេលកំពុងជំរុញអារម្មណ៍ផ្នែកផ្លូវចិត្ត។ វាផ្ដល់នូវភាពស្ងប់ស្ងាត់ពីធម្មជាតិ សម្រាប់រាងកាយនិងចិត្ត។ ជួយធ្វើឱ្យពោះវៀន និងសាច់ដុំក្រពះដំណើរការបានល្អ។
chamomile ក៏អាចជួយប្រឆាំងនឹងផលប៉ះពាល់ហើមពោះ ដែលបណ្ដាលមកពីអាហារដែលផ្ទុកសារជាតិ lactose ។
៤. តែបៃតង

ក្នុងចំណោមលក្ខណៈសម្បត្តិឱសថជាច្រើនរបស់វា តែបៃតងគឺជាជំនួយការរំលាយអាហារដ៏អស្ចារ្យ។ វាជាតែដ៏ល្អបំផុតមួយសម្រាប់ពោះវៀន ដែលមានជាតិកាហ្វេអ៊ីន ដែលជាសារធាតុប្រឆាំងអុកស៊ីតកម្ម។ catechins ទាំងនេះមិនត្រឹមតែជាអ្នកកម្ចាត់រ៉ាឌីកាល់សេរី (ដែលអាចបំផ្លាញកោសិកា) ប៉ុណ្ណោះទេ វាថែមទាំងជួយលុបបំបាត់ការបង្កើតឧស្ម័ននៅក្នុងពោះវៀន ដែលនាំមកនូវការហើមពោះនៅក្នុងពោះរបស់អ្នក។
៥. តែ Fennel

តែ Fennel ត្រូវបានផលិតចេញពីគ្រាប់របស់រុក្ខជាតិ Fennel ដែលមានរសជាតិផ្អែមឆ្ងាញ់ស្រដៀងនឹងដើម licorice ។
ការស្រាវជ្រាវផ្នែកចំណីអាហារជីវគីមីបានបង្ហាញថា Fennel គឺជាថ្នាំប្រឆាំងនឹងការរលាកដ៏ល្អ ជាពិសេសនៅក្នុងបំពង់រំលាយអាហារ។ វាក៏ជួយឱ្យប្រព័ន្ធរំលាយអាហាររបស់អ្នក បំបែកចំណីអាហារឱ្យកាន់តែមានប្រសិទ្ធភាពដោយមិនឲ្យហើមពោះ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ ការស្រាវជ្រាវថ្មីបង្ហាញថា ញ៉ាំកាហ្វេខ្ទង់៤ពែងក្នុងមួយថ្ងៃអាចកាត់បន្ថយការវិវត្តជំងឺទឹកនោមផ្អែម
ចុចអាន៖ ភ័ស្តុតាងបញ្ជាក់ថា ហូបចេកជារៀងរាល់ថ្ងៃ លែងខ្វល់អ្វីពីរឿងទៅពេទ្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


